វិចិត្រសាល

ជ្រុងមួយនៃ​ស្ថានីយ៍​រថយន្តក្រុង ​ផ្សារថ្មី​ថ្ងៃនេះ…​


ព្រឹកមិញនេះ ខ្ញុំ​បាន​ជូន​ដំណើរ​សហការី​ខ្ញុំ​ ឡើង​ឡាន​ក្រុង​ទៅ​បំពេញ​បេសកកម្ម​នៅ​តាម​ខេត្ត… ​ហើយ​ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ជ្រុង​មួយ​ នៃ​ចំណត​ស្ថានីយ៍​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរស្ថិត​នៅ​ជិត​ផ្សារ​ធំថ្មី​ ដែល​អ្នក​ដំណើរ​ទូទៅ​ហៅថា “បេនឡានសុរិយា”​។ ខ្ញុំ​មិនមាន​អ្វី​​​ត្រូវ​រៀបរាប់​ផង​ទេ ព្រោះថា បើ​ពិនិត្យ​ពី​សណ្តាប់​ធ្នាប់​​ និង​របៀប​រៀបរយ​​​វិញ គឺថា…​ដើម្បី… អឺ… ដើម្បី…​គឺថា..!!..??..

ស្រុកស្រែ​   ​

__________________

អត្ថបទដែលទាក់ទង៖

Advertisements

8 responses to “ជ្រុងមួយនៃ​ស្ថានីយ៍​រថយន្តក្រុង ​ផ្សារថ្មី​ថ្ងៃនេះ…​

  1. ពិតជាគឺថា ដើម្បី ដើម្បី គឺថា មែន 😕 😕 😕

  2. រូបនេះមិនមែនព្រឹកទេ គេថ្ងៃបាក់រសៀលទៅហើយហ្នឹង

    • ត្រូវ!… អរគុណ​តារ៉ូ​ដែល​មាន​ភ្នែក​មុត​គ្រាន់​បើ។ មាន​រូបពីរសន្លឹក​ដែល​ខ្ញុំ​ថត​នៅ​ពេល​​ប្រហែល​ម៉ោង​ ២រសៀល​ កាលពីថ្ងៃអាទិត្យ និង​មាន​រូបថត​ច្រើនទៀត​ដែល​ខ្ញុំ​បាន​ថត​នៅ​ជុំវិញ​ផ្សារថ្មី​ (តែ​ខ្ញុំ​អត់​បាន​ចុះ​ផ្សាយ​ទេ ខ្លាច​លោក​ចៅហ្វាយ​ក្រុងម៉ា គាត់អន់ចិត្ត)… ក្រៅ​ពី​នោះ​ជា​រូបថត​ម្សិលមិញ… នៅ​មាន​រូបភាព​យាប់ភ្នែក​​ច្រើនណាស់​​ដែល​ខ្ញុំ​ខ្ជិល​ចុះ​ផ្សាយ… 😀

  3. ហឹម ជាង១០ ឆ្នាំហើយ នៅតែអាដែល លោក ជកតែម៉ា នឹងមើលអត់ឃើញ អភិវឌ្ឈន័មិនកើត យ៉ាងម៉េចទេ កណ្តាលបេះដូង ទីក្រុងប្រឹមប្រៃផង បែទៅដេញអ្នក មាត់ទន្លេរ នឹង បឹងកក់ រត់ជាន់កគ្នា យកដីអភិវឌ្ឍន័ បិទអៀនប៉ាន់ ដុះស្មៅចោលទទេរ ។

    នេះរំលឹកខ្ញុំកាលរៀន មហាវិទ្យាល័យកាល់ពី ១០ឆ្នាំមុន ពេលចូលឆ្នាំ រឺខ្វះលុយ តែមកចាំជិះឡានទៅស្រុកវិញ កន្លែងនឹង

    • អរគុណ​ព័ត៌មានទូរស័ព្ទ… ស្ថានីយ៍​រថយន្តក្រុង​ ឬ​ភាសាសាមញ្ញថា បេនឡាន នៅ​ស្រុកយើង​ កន្លែងណា​ ក៍​ដូច​កន្លែងណា​ដែរ គឺ​មើល​ទៅ​យាប់​ភ្នែក​ណាស់… នេះ​មិន​ទាន់​និយាយ​ដល់​យានយន្ត​ដឹក​អ្នកដំណើរ​ ដែល​មើល​ទៅ​ចាស់​ៗ រខេករខាក បណ្តាល​​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​​​អ្នក​ដំណើរ​ទូទៅ​ផង… និយាយៗ ទៅ​រឿង​ទាក់ទង​នឹង​ឡាន​ក្រុង​​ដឹក​អ្នក​ដំណើរ​នេះ ខ្ញុំ​​ខ្មាស់​ទេសចរណ៍​បរទេស​ ជំនួស​លោក​ចៅហ្វាយ​ក្រុងម៉ា ណាស់…

  4. រូបនិមួយៗនោះ កំពុងរៀបរាប់ប្រាប់អ្នកមើលច្រើនជាងមួយពាន់ម៉ាត់ទៅទៀត
    ថាស្រុកខ្មែរ…ថាទីក្រុងខ្មែរ…ថាជីវភាពរាស្ត្រខ្មែរ…ថាអ្នកដឹកនាំខ្មែរ…
    ថាក្រសួងសុខាភិបាលខ្មែរ… ថាអំពីចៅហ្វាយក្រុងហ្នឹងដែរ…ថាថាថា…
    គឺថា…ដើម្បី… ដើម្បីគឺថា….ៗ..ៗៗៗ….ៗៗៗ …។ល។

    • សុំគោរព​អង្គប្រជុំ… សុំគោរពមិត្តតា មិត្តយាយ មិត្តពូ មិត្តមីង… ខ្ញុំសុំមានយោបល់… គឺថា​ ប្តេជ្ញា​វ៉ៃសំរុក… ដើម្បី​ ១ហិកតា ៣តោន… គឺថា… មហាលោតផ្លោះ… ដើម្បី… មហាអស្ចារ្យ… គឺថា… ខ្ញុំ​សុំ​អស់​យោបល់… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s