វិចិត្រសាល

តើលោកអ្នកដឹងទេថា ​ស្រុក​យើង​មាន​កាស៊ីណូ​ទាំងអស់​ប៉ុន្មាន?


កាលពីម្ងៃណោះ ខ្ញុំ​បាន​ឮ​ប្រសាសន៍​​​ធ្ងន់ផង ស្រាលផងរបស់​សម្តេច​តេជោ​ ស្តីពី​ការ​អនុញ្ញាត​អោយ​មាន​វង់ល្បែង​កាស៊ីណូ​​​​នៅ​តាម​​ច្រក​ព្រំដែនសំខាន់ៗ ទាំងខាង​កើត ទាំងខាងលិច​ ដែល​ជា​យុទ្ធសាស្រ្ត​មួយ​ ក្នុង​ចំណោម​យុទ្ធសាស្រ្ត​ជា​ច្រើន ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កុំអោយ​មាន​ការ​បាត់​បង់(sic!)…​។

តើអស់​លោក​អ្នក​ដឹង​ទេ​ថា ស្រុកយើង​ដែលមាន​​ទំហំ​មិន​ដល់​ ពីរបាតដៃហៀរ​នេះ សព្វថ្ងៃ​មាន​កាស៊ីណូ​ទាំងអស់​ប៉ុន្មានដែរ?… ចំឡើយគឺ ​សរុបទាំងអស់​មាន​ចំនួន ៦១កាស៊ីណូ កំពុង​ដំណើរ​ការ​រកស៊ី..!!..

តាមគំរោង​ ម្ចាស់កាស៊ីណូទាំង ៦១កន្លែងនេះ នឹង​បង្កើត​សមាគមមួយ​មាន​ឈ្មោះថា “សមាគមកាស៊ីណូកម្ពុជា!” …ស្តាប់​ទៅ​ដូច​ប្លែក​ត្រចៀកបន្តិចដែរ…។

ទាក់ទង​នឹង​រឿង​កាស៊ីណូនេះ ខ្ញុំ​ធ្លាប់​សួរ​ទៅ​គ្នីគ្នា​ខ្ញុំថា៖ ហេតុអី​បាន​ជា​ម្ចាស់​កាស៊ីណូ ទាំងឡាយ​ មាន​សន្តានចិត្ត​ល្អ ដោយ​អោយ​អ្នក​ចាញ់​ល្បែង​​​អស់​លុយ​ពី​ខ្លួន​ នៅ​ដេក​សំរាក​ ស៊ីចុក​​ដោយ​សេរី​គ្មាន​​គិត​លុយ​គិត​កាក់ ក្នុង​សណ្ឋាគារ​កាស៊ីណូ​របស់​ខ្លួន?… ជាចំឡើយ​​គឺ៖ ដើម្បី​អោយ​អ្នកចាញ់​ល្បែង​ទាំងនោះ ដេក​រកនឹកមើលថា តើមាន​នៅ​សល់​ស្អី​ខ្លះ​ទៀត សំរាប់លក់​យក​លុយ​មក​លេង​ល្បែង​បន្ត?… ហើយ​ជា​ធម្មតា ពួកអ្នក​ចាញ់​ល្បែង គឺ​ម្ចាស់​កាស៊ីណូ​ច្រើន​តែ​អោយ​សំរាក​នៅ​ជាន់ខ្ពស់ៗ ចាប់​ពី​ជាន់​ទី​ ៥ ឡើង​ទៅ…។ ហេតុនេះ បើ​អ្នក​ចាញ់​ល្បែង​ទាំងឡាយ​ណា​​ចង់​ធ្វើ​អត្តឃាត គឺគ្រាន់​តែលោត​ទំលាក់​ខ្លួន​ពី​លើ​ចុះ​​ក្រោមមក គឺ​ធានាថា ចេតរ៉ូយ​ ១០០% តែម្តង..!!..??..

ស្រុកស្រែ​

Advertisements

5 responses to “តើលោកអ្នកដឹងទេថា ​ស្រុក​យើង​មាន​កាស៊ីណូ​ទាំងអស់​ប៉ុន្មាន?

  1. ខ្ញុំចូលចិត្តឃ្លាដំបូង និងពាក្យក្នុងវង់ក្រចក។
    និយាយពីកាស៊ីណូ មិនដឹងថាគេបើកគោលបំណងឱ្យបរទេស​ មកលេងឬក៏ខ្មែរលេងទេ តាមខ្ញុំដឹងគ្មានគោលការណ៍ វិធានការ បន្ទុចបង្អាក់ជាតិសាសន៍ឯងមិនឱ្យលេងសោះ បើកម៉ាទំហឹងមនុស្សចាស់ម៉ង។

    • អរគុណកល្យាណ… ង៉ៃនេះ​​ខ្ញុំ​ឃើញ​ពត៌មាន​ក្នុង​កាសែត​នានា ​ចុះ​ផ្សាយ​ព្រោង​ព្រាត​​​​ពីរឿង​កាស៊ីណូនេះ ដោយ​បញ្ជាក់​ច្បាស់​ថា៖ កាស៊ីណូ​នៅ​ស្រុកយើង​មាន​ទាំងអស់ ៩៧កាស៊ីណូ តែ​ក្នុង​ចំនួន​នេះ គឺ​មាន​តែ ៦១កាស៊ីណូ​ទេ​ដែល​រកស៊ី​កាក់កប​ និង​នៅ​ដំណើរការ។ ឯកាស៊ីណូ ៦កន្លែង​ទៀត​ត្រូវ​បាន​បិទ​ទ្វារ​ទៅ​ហើយ​ដោយសារ​ក្ស័យធន និង​ ៣០កន្លែង​ផ្សេងទៀត ​មានច្បាប់​អនុញ្ញាត​រួចហើយ​ តែ​មិន​ទាន់​ដំណើរការ​ធ្វើ​អាជីវកម្ម​នៅ​ឡើយ…។

      តែ​ខ្ញុំ​នៅ​ឆ្ងល់​ថា ចុះ​អ្នក​ចូល​ទៅ​លេង​កាស៊ីណូ រហូត​ដល់​ថ្នាក់ “ក្ស័យធន” រៀងៗ​ខ្លួន​ដូច​កាស៊ីណូ​​ប្រភេទ​ក្ស័យធន​ដែរនោះ មាន​ចំនួន​ប៉ុន្មាន​រយ ប៉ុន្មាន​ពាន់​នាក់​ដែរ​ទៅ?… ខ្ញុំ​នៅ​តែ​​​មិន​អស់​ចិត្ត ដោយ​មិន​ដឹង​ជា​ទៅ​សួរ​ខាង​ណា ដើម្បី​អោយ​ដឹង​​ស្ថិតិ​នេះ​ជា​​ផ្លូវការ​​ពិត​ប្រាកដ​..!!.. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s