វិចិត្រសាល

“ឈ្នក់” ឧបករណ៍​នេសាទ​បុរាណ ​នៅ​ស្ពាន​មាត់ឃ្មង់


មិនដឹងថា ខ្ញុំ​ប្រើពាក្យ “ឈ្នក់” នេះ​ត្រូវ ឬខុស​ទេ… តែសំរាប់​អ្នក​ស្រុកតាម​ដង​ទន្លេធំ​ នៅ​ម្តុំ​ស្ពាន​មាត់ឃ្មង់ ខេត្តកំពង់ចាមបច្ចុប្បន្ន​​ គឺ​នៅ​មាន​​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​បុរាណ​មួយ​ប្រភេទ​នេះ​​នៅឡើយ​ទេ។

ថ្វីដ្បិតតែ​ការ​នេសាទ​​ដោយ​ប្រើ​ឧបករណ៍​​បុរាណ ដែល​ផល​បាន​មក​ពីការ​នេសាទ​​ស្ទីលនេះ​ “ស៊ីមិនគ្រប់​មាត់” មិន​ដូច​ជា​ការ​ដើរ​ឆក់ដោយប្រើ​អាគុយ ឬ​ដាក់​ស្បៃមុង​ក៍ដោយ ក៍ខ្ញុំ​យល់​ថា ពួកគេ​គួរ​តែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ពី​សំណាក់​អាជ្ញាធរ​ក្នុង​តំបន់ ព្រោះថា​ បើ​សិន​ជាចេះ​​ច្នៃ និង​រៀបចំ​អោយ​មាន​របៀប​រៀបរយ​​​​តែ​បន្តិច នោះ​ក្នុង​រដូវ​វស្សា​បែបនេះ គឺ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជិតឆ្ងាយ​ អោយ​ទៅ​ទស្សនា ​ថ្ងៃ​លិច​នៅ​ស្ពាន​មាត់​ឃ្មង់ បាន​មិន​តិច​នាក់​ទេ អាស្រ័យ​ដោយ​​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រងក្នុង​រដូវ​ទឹកឡើង​នៅ​ជុំវិញ​ទីនោះ និងសកម្មភាព​​​​ដ៏​រស់​រវើក ប្លែក​ភ្នែក​របស់​ប្រជា​នេសាទ​យើង​​ ​ដែល​នៅ​ប្រើប្រាស់​​ឧបករណ៍​បុរាណបែបនេះនៅ​ឡើយ​​។

បច្ចុប្បន្ន នៅគល់ស្ពានមាត់ឃ្មង់​ប៉ែកខាងលិច ឃើញមាន​​រោង​សំរាប់​អង្គុយ​​​ញាំ​ចំណី​ដែល​មាន​ដាក់លក់​ម្ហូប​អាហារ​​ហូរហែ​នៅ​នឹង​មាត់​ផ្លូវតែម្តង តែ​ខ្ញុំ​មើល​ទៅ​ឃើញ​សំបូរ​តែ​​គ្រឿងក្លែម…។ ក្នុងចំណោម​គ្រឿង​ក្លែម​ជា​ច្រើន​មុខ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេគឺ៖

  • ពស់​ព្រលិត​​បំពង​ ដែល​មើល​ទៅ​ឡើង​ព្រឺសំបុរគីង្គក់!…
  • ខ្យង​គូទទាល​​ ដែល​នឹក​ទៅ​ដល់​ពេល​​យក​ទៅ​​ឆារគ្រឿង ឬ​ស្លរ​ប្រហើរ​​ត្រពាំង​ ​​ធ្វើអោយខ្ញុំ​​ចេញ​ទឹក​មាត់​ច្រោកភ្លាម!…
  • ​កូនត្រីកញ្ជ្រូក​ល្អិតស្ញៀវ ​ដែល​អ្នកស្រុក​​ចាប់​យក​មក​លក់​គួរ​អោយ​ស្តាយ!…

កូនត្រី​កញ្ជ្រូកនេះ​ បើ​ទុក​វា​អោយ​ធំ​បន្តិច​ទៅ​ចាំ​ចាប់​វា​ មិន​​​ជា​ការ​ល្អទេឬ?… ខ្ញុំ​សួរទៅ​អ្នកលក់​ថា តើ​យក​កូនត្រី​នេះ​ទៅ​ធ្វើ​ម៉េច? អ្នកលក់​ប្រាប់​ថា៖ “ដាក់លាយម្ស៉ៅ រួច​បំពង់​ទៅ​… ស្រួយខ្ញោក!”…។ ស្តាប់រួច​ ខ្ញុំបាត់មាត់ដូចគេចុក..!!..??..

ស្រុកស្រែ​

___________________

អត្ថបទដែលទាក់ទង៖

Advertisements

7 responses to ““ឈ្នក់” ឧបករណ៍​នេសាទ​បុរាណ ​នៅ​ស្ពាន​មាត់ឃ្មង់

  1. បើនិយាយពីឧបករណ៍នេសាទ ខ្ញុំអត់ស្គាល់ទេ ស្គាល់តែអង្រុតព្រោះឧស្សាហ៍ឃើញ​តាមរយះរបាំនានា។ ចំណែកគ្រឿងក្លែមវិញ ចេះញាំតែខ្យងទេ ពីមុខទៀតអត់ចូលចិត្ត៕

  2. អ្នកកំពង់ចាមទៅលេងទៅនោះនៅពេលទឹកឡើងបន្តិចទៀត ប្រហែលខែ១០ ។

  3. Pingback: វត្ត​ពោធិរង្សី មាត់ឃ្មង់ | កំពង់ចាម កំពង់​ចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s