វិចិត្រសាល

ជ្រុងមួយនៃក្រុងក្រចេះ ​នាវស្សាន​រដូវ…


ខាងក្រោម​នេះ គឺ​ជា​រូបភាព​ជ្រុង​មួយ​នៃ​ក្រុងក្រចេះ ​នាពេលព្រឹកព្រលឹម​…។ តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ ទិដ្ឋភាពទូទៅ​​នៅ​តាម​ទីប្រជុំជនខេត្ត-ស្រុក​​នានារបស់​​យើង​​​​​ក្នុង​​វស្សានរដូវ ​មិន​សូវ​មាន​លក្ខណៈ​​ខុស​​ប្លែក​គ្នា​​ប៉ុន្មាន​ទេ… ហើយ​អ្វី​ដែល​ដូច​គ្នា​នោះ​គឺ នៅ​តាម​ដង​ផ្លូវ​សំខាន់​ៗ មានដក់ទឹក​ជាប់​ជា​ប្រចាំ និង​ជួនកាល​មាន​បែកភក់​នៅ​កណ្តាល​ក្រុង​តែម្តង…

ខ្ញុំសូមជំរាបជូនអស់លោកអ្នកផងដែរថា នៅក្រចេះខែនេះ ក្រឡាន ១គ.ក្រ បើតថ្លៃ​រាង​ស្វិត​បន្តិច អាច​ចុះបាន ៦,៥០០រៀល​($1.60)…។ ចំណែក​ក្រូចថ្លុង ទំហំ​ប៉ុន​ក្បាល​ជង្គង់​ ១ផ្លែ ថ្លៃ ៧,០០០រៀល($1.75) អត់ចុះ​ម៉ាកាក់!…។ រីឯ​ណែម​​សាច់​ត្រី​វិញ មួយ​ចង្កោម​​ថ្លៃ ១៦,០០០​រៀល($4.00)…។ អ្នក​លក់​ណែម​​ប្រាប់​ថា ១ចង្កោម​មាន ១០០​ណែម… តែ​ពេល​​យក​មក​​​រាប់​​ជាក់​ស្តែង​​ទៅ​ ១ចង្កោម​​មានតែ ៨០ណែមទេ។ ខ្ញុំសួរថា ម៉េចក៍អីចឹង?​ អ្នកលក់​បាន​ប្រាប់​​មក​​វិញ​ថា៖ អា ១ចង្កោមតែ ៨០ណែមហ្នុង គឺ​​សំរាប់​លក់​​អោយ​អ្នក​តថ្លៃ​​ស្វិត ឬអ្នកម៉ៅ​ស្វិត..!!.. ឯ ១ចង្កោម​​​​មាន​គ្រប់ ១០០​ណែម ថ្លៃ ១៨,០០០រៀល​($4.50) គឺសំរាប់​លក់​​អោយ​អ្នក​អត់​​ចេះ​​​​តថ្លៃ​..!!..??.. 😀

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s