វិចិត្រសាល

ជ្រុងមួយនៃក្រុងបានលុង ​​នាពេល​ព្រឹក​ព្រលឹម…


ក្រុងបានលុង នៃខេត្តតំបន់​ខ្ពង់រាបភាគឦសានយើង​បច្ចុប្បន្ននេះ មានការ​វិវត្តន៍​ប្លែក​ភ្នែក​ច្រើនគួរ​សម បើ​ប្រៀបធៀប​នឹងប៉ុន្មាន​ឆ្នាំមុន។ រាល់ពេល​​ខ្ញុំ​បាន​ទៅ​ដល់​ខេត្ត​នេះ​ម្តងៗ អ្វីដែល​ទាក់​ថ្ពក់​​ជាប់​ចិត្ត​ខ្ញុំ​អោយ​ចង់​ឃើញមុន​គេ​នោះ​ គឺបឹងកន្សែង!… រីឯ​​បឹង​យក្ខឡោមវិញ អាច​​ឃើញ​ក៍​បាន ឬមិន​ឃើញ​ក៍​បាន…។

សំរាប់​​ខ្ញុំ គ្រប់​ពេល​ដែល​បាន​​ឈរ​សំឡឹង​មើល​​ផ្ទៃ​ទឹក​បឹង​កន្សែង​​​ម្តងៗ ​ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​បទចំរៀង “អកបឹងកន្សែង” របស់​លោកអធិរាជសំឡេងមាស​ ស៊ិន ស៊ីសាមុត ដែល​បាន​រៀបរាប់​ពី​សំរស់​ធម្មជាតិ​បឹងកន្សែង​ពី​អតីតកាល ធ្វើ​អោយចិត្ត​​ខ្ញុំ​ស្រងេះ​ស្រងោច​​ណាស់​…។ តាម​រយៈ​បទ​ចំរៀង​នេះដែរ ពេល​ខ្លះខ្ញុំរៀន​តាម​លោក​ ស៊ិន ស៊ីសាមុត ដោយ​​បាន​ទៅ​ឈរ​ឆ្លុះ​មើលមុខ​ខ្ញុំ​នៅ​លើ​ផ្ទៃ​ទឹក​បឹង​កន្សែង​នេះ​ ហើយ​​​​នឹក​ទៅ​ដល់​ឃ្លា​មួយ​ «ខ្ញុំឆ្លុះភក្ត្រា​ទឹកថ្លាពេជ្រ ភ្នែកខ្ញុំ​ប្រឹង​ធ្មេចបំភ្លេច​ចិន្តា ជំនោរ​បឹង​កន្សែង ខ្សឹប​ថ្លែង​ប្រាប់​ថា…» គឺថា… រាល់​ពេល​ដែល​ខ្ញុំ​ធ្វើ​បែបនេះ នាំ​​អោយ​អារម្មណ៍​ខ្ញុំ​​រសាត់​អណ្តែង​អណ្តូង​​តាម​បទ​ចំរៀងនេះ​ ព្រោះ​​ដោយ​សារ​តែ​​​ការ​នឹក​មមៃ​​ទៅ​ដល់​កូន​កៅមុំ​​ជនជាតិ​កួយ​ម្នាក់​ ដែល​នាង​រស់​នៅ​ជិត​ទឹក​ជ្រោះ​អូរ​យ៉ាដាវ..!!.. 😀

បច្ចុប្បន្ននៅជុំវិញបឹងកន្សែង ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​សំណង់​សណ្ឋាគារ ផ្ទះសំណាក់ និង​គេហដ្ឋាន​ព្រោងព្រាត។ ក្នុង​ចំណោម​ភូមិគ្រឹះ និង​​គេហដ្ឋាន​នានា​​ ស្ថិត​​នៅជាប់​មាត់​បឹងកន្សែង​ត្រើយ​ខាងកើត មានភូមិគ្រឹះ​មួយ​ដែល​​ជា​កម្មសិទ្ធិ​របស់​ចៅហ្វាយ​ក្រុង កែប ជុតិមា កាល​លោក​នៅ​កាន់​តំណែង​​​ជា​អភិបាល​​ខេត្តនេះ ដែល​បច្ចុប្បន្ន​ត្រូវ​​បាន​ប្តូរ​ទៅ​ជា​សណ្ឋាគារទែរូ (Terres Rouges) ដ៏​ក្រហម​ង៉ាំ…។  រីឯផ្លូវ​ និង​សួនច្បារ​ដែល​រត់​​អែប​​ជាប់​មាត់​បឹង​ត្រើយ​ខាង​កើត​នេះ​​វិញ គឺ​និយាយ​លែង​ចេញហើយ..!!..

ខាងក្រោមនេះ គឺជា​ទិដ្ឋភាពជ្រុងមួយ​នៃ​ក្រុងបានលុង និង​មាត់​បឹង​កន្សែង​​​​ពេល​ព្រឹក​​ព្រលឹម នា​​រដូវភ្លៀង​​ក្នុង​ពាក់កណ្តាល​ខែ​កញ្ញានេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

4 responses to “ជ្រុងមួយនៃក្រុងបានលុង ​​នាពេល​ព្រឹក​ព្រលឹម…

  1. ជ្រោះជ្រងសែនជ្រៅ ទឹកនៅស្ងៀមនឹង ដងព្រៃស្ងាត់ឈឹង ដាក់នាមហៅបឹងកន្សែង..
    ខុស១៨០ដឺក្រេតែម៉ង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s