វិចិត្រសាល

ជ្រុងមួយ​នៃ​ក្រុងស្ទឹងត្រែង…


ក្នុងដំណើរ​វិល​ត្រឡប់​មក​ពី​ខេត្តរតនៈគីរីវិញ ខ្ញុំបាន​​ឆ្លៀត​ពេល​​​ឆៀង​ចូលទៅ​​អើត​មើល​​​​ក្រុង​ស្ទឹងត្រែងដែរ​ ​ក្នុង​បំណង​ចង់​​ឃើញ​ក្រុងនេះ នា​រដូវទឹកឡើង​​ម្តង…។

ខ្ញុំ​បានរកមើល​កំណត់​ត្រា​ផ្ទាល់​ខ្លួន​ឡើង​វិញ… គឺ​ខ្ញុំ​បាន​មក​ដល់​ខេត្តស្ទឹងត្រែង​នេះ​ ជាលើក​ចុង​ក្រោយ​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១១ ដែល​មក​ទល់​​នឹង​ពេល​នេះ​ មាន​រយៈ​ពេល ១០ខែ​ហើយ…។ កាលណោះ ខ្ញុំ​បាន​បង្ហួស​ទៅ​ដល់​ព្រំដែនឡាវ នៅ​ច្រក​ត្រពាំង​គ្រៀល រួច​ធ្លាយ​ទៅ​ដល់​​រមណីយដ្ឋាន​ទឹកធ្លាក់​ខុនផាផេង របស់​ឡាវ​ថែម​ទៀត​ផង។

ទឹកទន្លេសេកុង​ខាងមុខ​ក្រុងស្ទឹងត្រែង នាវស្សានរដូវក្នុងពាក់កណ្តាល​ខែកញ្ញា​នេះ នៅមិន​​ទាន់​ហក់ឡើង​មក​ដល់​មាត់​ច្រាំង​ខាង​លើ​នៅ​ឡើយ​ទេ។ តែ​​ស្ពាន​សេកុង ដែល​សណ្តូក​ខ្លួន​កាត់​ទទឹង​ទន្លេ​នេះ បាន​​បង្ហាញនូវភាពទាក់ទាញ​​ដល់​អ្នក​ដំណើរ​​​ទូទៅ​ដែលបាន​ទៅ​ដល់​ក្រុង​ស្ទឹងត្រែង អោយ​ចង់​ថត​ផ្តិត​យក​រូបភាព​ស្ពាន​នេះ បាន​ជាប់​ពី​ក្រោយ​ខ្នង​ខ្លួន​​ស្ទើរ​គ្រប់ៗ​គ្នា។ នៅ​មាត់​ទន្លេ​សេកុង ចំ​ពី​មុខ​ទីប្រជុំជន​​ក្រុង​ស្ទឹងត្រែង មាន​កាណូត​ចំឡង​អ្នក​ដំណើរ ដើម្បី​ឆ្លង​ទៅ​ស្រុកថាឡាបរិវត្ត ដែល​ស្ថិត​នៅ​ឯ​នាយ​​មាត់​​ច្រាំង​ទន្លេ​មេគង្គ​ត្រើយ​ខាង​លិច។

មានចំណុចមួយ​ ​ដែល​ខ្ញុំ​ចង់​ជំរាប​ជូន​អស់​លោក​អ្នក​នោះ​គឺ តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ ​ទីតាំងភូមិសាស្រ្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ផ្ទះ​សំបែង​​​ជាដើម​ ដែល​​បាន​រៀប​ចំ​ដោយអាណានិគម​​​បារាំង​ គឺ​មាន​ភាព​ដូច​គ្នា ឬ​ស្រដៀង​គ្នា​​​មែនទែន រវាងក្រុង​ក្រចេះ​​ និង​​ក្រុង​​ស្ទឹងត្រែងនេះ…។ ​

ប្រកាស​ក្រោយ​ ខ្ញុំនឹង​​បង្ហាញ​ពី​ទិដ្ឋភាព​ការដ្ឋាន​សាងសង់​​ស្ពាន​ថ្មី​ ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង… ហើយ​ខាង​ក្រោម​នេះ ​ជាទិដ្ឋភាព​មួយ​ចំនួន​​​ដែល​​បង្ហាញ​ពី​ជ្រុង​មួយ​នៃ​ក្រុង​ស្ទឹងត្រែង ក្នុង​រដូវ​ទឹក​ឡើង…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “ជ្រុងមួយ​នៃ​ក្រុងស្ទឹងត្រែង…

  1. បើកុំម៉ោយមើលអក្សរចំណងជើង ស្មានតែរូបថតកាលពីឆ្នាំ៦០ប្លាយ !
    នេះរូបថតថ្មីៗ២០១២នេះសោះ នៅកណ្ដាល​ក្រុង​រឺទីរួមខេត្ត នៅតែ​មាន​ថ្នល់​ក្រាល​គ្រួស​នៅ​ឡើយ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s