វិចិត្រសាល

បឹងយក្ខឡោម ​នាពេល​ព្រឹកព្រលឹម…


បន្ទាប់​ពី​​ជិះក្រវែល​បឹងកន្សែង​មួយជុំរួចមក ខ្ញុំ​ក៍​មិន​ភ្លេច​ទៅ​អើត​មើល​បឹង​យក្ខឡោម​​មួយភ្លែត​​ផងដែរ​…។ ប្រហែល​ជា​ដោយសារ​ក្រុម​ខ្ញុំ ​ទៅ​ដល់​ទី​នោះ​​​រាង​ព្រឹក​ព្រហាម​ពេក​​ក៍​មិន​ដឹង បាន​ជា​មិន​ឃើញ​មាន​អ្នក​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ។

សង្កេត​មើល​ទៅ​ជណ្តើរថ្ម​ចុះទៅមាត់បឹង… ទីធ្លាជុំវិញ​ទី​នោះ… ផ្ទះគំរូរបស់​កំឡោះ ក្រមុំ​ជនជាតិ​ភាគតិច… ផែឈើលើទឹក​មាត់បឹង​ ដែល​សំងំខ្លួន​ចាំ​​ទទួល​ភ្ញៀវ​ជិត​ឆ្ងាយ​… គឺ​អ្វីៗ​ទាំងអស់​នោះ​ ហាក់​ដូច​ជា​មិន​មាន​ការ​ប្រែប្រួល​សោះ..!!.. បែរ​ទៅ​មើល​សំបុរ​បន្ទប់​ទឹក ​ដែល​នៅ​ទី​ធ្លា​ខាង​លើ​កន្លែង​ចត​​យានយន្ត​វិញ ខ្មាស់គេ​ណាស់!…​

ទាក់ទងនឹង​ឈ្មោះ “យក្ខឡោម” នេះ ខ្ញុំ​ធ្លាប់​បាន​សួរនាំ​រក​ប្រវត្តិ​ខ្លះៗ​នៅ​តុ​​​ផឹកស៊ី​​​​ដែរ​ 😀  ដោយសារ​ខ្ញុំ​ឆ្ងល់ថា តើ​មាន​យក្សា ឬក៍យក្ខិនី​ណា​បាន​មក​ដល់​ទី​នេះ​តាំង​ពី​អង្កាល?​… ហើយ​រឿង​រ៉ាវ​ភាគ​ច្រើន គឺ​​ហាក់​ដូច​ជា​ការ​និទាន​តៗ​គ្នា​តែ​ប៉ុណ្ណោះ។ តែមានការ​ពន្យល់​​មួយ​​ ដែល​​ខ្ញុំ​​ចាំ​ច្បាស់​ជាងគេ ​ទាក់​ទង​នឹង​ឈ្មោះ បឹងយក្ខឡោម​នេះ។ ​តាម​ខ្ញុំ​ចាំ ពាក្យថា យៈយ៉ាក់​ ជាភាសា​ជនជាតិ​កួយ មានន័យថា តាលោកតា… ដូច្នេះ យៈឡោមយ៉ាក់ឡោម មានន័យថា តាឡោមលោកតា​ឡោម ប្រហែល​ជា​ចង់​ហៅ​សំដៅ​ទៅលើ​ឈ្មោះ​មេ​កន្ទ្រាញ ឬមេកុល​សម្ព័ន្ធ​ជនជាតិ​ណា​មួយ ឬក៍​ជនជាតិ​​កួយ​នេះ​តែ​ម្តង ដែលបាន​​គ្រប់​គ្រង​ជុំវិញ​មាត់​បឹង​​ភ្នំភ្លើង​មួយនេះ តាំងពី​អតីតកាល​មកម្ល៉េះ…។ តែពេល​ខ្មែរយើង ដែល​ឡើង​​ពី​​​តំបន់​ទំនាប​កណ្តាល​​ទៅ​ដល់​ ឮសូរ​តែ យ៉ាក់ឡោមៗ ក៍សរសេរ​ទៅ​ជាពាក្យ យក្ខ​ ដូចយក្ខល្ខោន​បាសាក់​​តែ​ម្តង​ទៅ…។ នេះ​ខ្ញុំ​យល់​កាត់​ស្មាន​​​ដោយ​ខ្លួន​ខ្ញុំ​ទេ ខុស​ត្រូវ​សូម​មេត្តា​​អធ្យាស្រ័យ… ហើយ​បើ​ចង់​ច្បាស់ គឺមាន​តែ​​រក​​ឯកសារ​​​ផ្លូវ​ការ​ ​​ដែល​​សរសេរ​ដោយ​អ្នក​ស្រាវជ្រាវ​​យក​មក​អាន​ទេ ទើប​​ច្បាស់​លាស់​ ​ក្បោះ​ក្បាយ​ជាង​ខ្ញុំ ​​ដែល​​ដឹង​រឿង​រ៉ាវ​នេះ​​តាម​រយៈ​​អ្នក​ផឹក​ អ្នកស៊ី…។

ដូច​គ្នា​នេះដែរ ពាក្យថា បានលុង ខ្ញុំភ្លេចអត្ថន័យ​ដើម​ទៅ… តែពាក្យថា ឡាបានសៀក បាន​ក្លាយ​មក​ពី​ភាសាជនជាតិព្នងគឺ ល្បានសៀក មានន័យថា ថ្លុកដំរី ឬទីកន្លែក​ដែល​សត្វ​ដំរី​នាំគ្នា​មក​មុជទឹក មុជភក់…។ ដល់​ពី​ខាង​យើង​នេះ​ទៅ ប្រហែល​ជា​ស្តាប់​មិន​បាន​ ឬ​មិន​​​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ផង​ក៍​មិន​​ដឹង ទើប​សរសេរ​​សំរាយ​​ពី​ពាក្យ ល្បាន អោយ​ចេញ​ទៅជាខ្យល់​ភាសា​បារាំង ឡាបាន ​តែ​ម៉្រង​ទៅ…​៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “បឹងយក្ខឡោម ​នាពេល​ព្រឹកព្រលឹម…

  1. បឹងយក្សឡោមបើតាមសៀវភៅប្រជុំរឿងព្រេងគឺយក្សឡោមព័ទ្ធហ្មង ។ នេះគ្រាន់ជារឿងព្រេង ឯការពិតយើងដឹងហើយថាជាភ្នំភ្លើងចាស់ស្លាប់ ឯការបកស្រាយរបស់ពូតាមស្ថាននាមនេះក៏ទំនងដែរ ។ ខ្ញុំនៅចាំថា ពាក្យវ៉ឺនសៃ មានន័យថា ត្រីវិស័យ ។

    • ខ្ញុំ​អត់​ដឹងដែរ​តាម៉ាប់… ស្តាយ​កាល​មុន បើ​យក​ចិត្ត​ទុក​ដាក់​តែ​បន្តិច នឹង​ដឹង​រឿង​រ៉ាវ​ច្រើន​អំពី​​ពិភព​អាថ៌កំបាំង​របស់​​ជនជាតិ​ភាគ​តិច​យើង នៅ​តំបន់​ខ្ពង់​រាប​ឥសានហើយ…។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s