វិចិត្រសាល

ការដ្ឋាន​សាងសង់ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ ​នៅខេត្តស្ទឹងត្រែង…


ដូចខ្ញុំ​បាន​ជំរាប​ជូន​អស់​លោក​អ្នក​ ក្នុង​ប្រកាស​មុន​នេះ​​រួច​មក​ហើយ​ថា នៅ​មាត់​ទន្លេ​សេកុង ចំ​ពី​មុខ​ទីប្រជុំជន​​ក្រុង​ស្ទឹងត្រែង មាន​កាណូត​ចំឡង​អ្នក​ដំណើរ ដើម្បី​ឆ្លង​ទៅ​ស្រុកថាឡាបរិវត្ត ដែល​ស្ថិត​នៅ​ឯ​នាយ​​មាត់​​ច្រាំង​ទន្លេ​មេគង្គ​ត្រើយ​ខាង​លិច។​ មាន​អ្នក​ដំណើរ​ដែល​ទៅ​ពី​ចំងាយ​​មិន​តិច​អ្នក​ទេ ដែល​មាន​ការ​យល់​ច្រឡំថា ទន្លេ​ចំពី​មុខ​ក្រុង​នេះ ជា​ទន្លេ​មេគង្គ… តាម​ការ​ពិត នេះ​ជា​ទន្លេ​សេកុង សោះ…។

ពិនិត្យ​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​របស់​ក្រុង​ស្ទឹងត្រែង​ (តាមរយៈ Google Earth) គឺនៅ​ត្រើយ​ម្ខាង​ប៉ែក​ខាង​ត្បូង​ ​ទល់​​មុខ​នឹង​ក្រុង​នេះ ជា​ចុង​ពាមប្រសព្វគ្នា​រវាង​ទន្លេ​សេកុង និង​ទន្លេ​មេគង្គ។ សំរាប់​អ្នករស់នៅប៉ែក​ខាងលិចទន្លេ​មេគង្គ​ក្នុង​ស្រុក​ថាឡាបរិវត្ត​ ដើម្បី​ឡើង​មក​ក្រុង​ស្ទឹងត្រែង​​ម្តងៗ ​គឺត្រូវ​​តែ​ជិះ​កាណូតដរ​ កាត់​តាម​​ចុង​ពាម​​ប្រសព្វ​គ្នានេះ ហើយ​បើ​ប៉ះ​ចំ​​រដូវវស្សា​​អញ្ចឹង ធ្វើ​អោយ​ផ្ទៃ​ទឹក​​មើល​ទៅ​ល្ហរល្ហេវ​គួរ​អោយ​ខ្លាច​ណាស់។​​

តាម​គំរោង​បណ្តាញ​តភ្ជាប់​ផ្លូវគមនាគមន៍​ពីខេត្តព្រះវិហារ ឆ្ពោះមក​ខេត្ត​ស្ទឹងត្រែង គឺ​តំរូវ​អោយ​មាន​ការ​សាងសង់ផ្លូវ​​មួយ​ខ្សែ​មានឈ្មោះថា​ ​ផ្លូវ​ជាតិ​លេខ២១៤ ដោយ​ចេញ​ពី​ត្បែងមានជ័យ​ កាត់​តាម​​ស្រុកឆែប ខេត្ត​ព្រះវិហារ រួច​ឆ្ពោះ​មក​កាន់​ស្រុក​ថាឡាបរិវត្ត ខេត្ត​ស្ទឹងត្រែងនេះ​ រួម​មាន​​ទាំង​ការ​កសាង​​​ស្ពានមួយ​​ទៀតឆ្លងកាត់​ទន្លេមេគង្គ​​ផង​ដែរ ដែល​បច្ចុប្បន្ន​ ស្ពាននេះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​សាងសង់…។ ​

ដោយ​សារ​ខ្ញុំមាន​ឳកាស​បាន​ទៅ​ដល់ខេត្តស្ទឹងត្រែង​ទៅ​ហើយ ហេតុនេះ ខ្ញុំ​ក៍​ព្យាយាម​ចង់​ឃើញ​ការសាងសង់​ស្ពាន​ថ្មី​នេះ​តែ​ម្តង​ទៅ។ ទីតាំង​ស្ពានថ្មី​​ឆ្លងកាត់​ទន្លេ​មេគង្គ​នេះ ត្រូវ​បាន​សង់​ឡើង​​ស្ថិតនៅ​ចំងាយ​ប្រមាណជា ២គ.ម ចុះ​មក​ក្រោម​ប៉ែក​ខាង​ត្បូង​ក្រុង​ស្ទឹងត្រែង។ មើល​ទៅ​ទិដ្ឋភាព​សាងសង់​ជាក់ស្តែង ស្ពាននេះដំណើរការ​កសាង​​ចាប់​ពី​ច្រាំង​ខាង​កើត ​ឆ្ពោះ​ទៅច្រាំងខាងលិច ដូចគ្នា​នឹង​ការ​កសាង​​​ស្ពានសេកុង កាល​ពី​មុន​​ដែរ។ នៅ​មាត់​​​​ច្រាំង​ខាង​​លើពី​ដី​គោក​ទៅ ខ្ញុំ​ឃើញ​តួស្ពាន​​បានសណ្តូក​ខ្លួន​ពីលើសសរ​រួច​ជា​ស្រេច។ រីឯ​នៅ​ក្នុង​ទឹក​វិញ ខ្ញុំ​រាប់​ទៅ​ឃើញ​មាន​សសរស្ពាន​បះឆ្កឹល​ឡើងលើ​ចំនួន ១២​សសរ​ងើប​ផុត​ពី​ផ្ទៃ​ទឹក​ទន្លេ​…។ តាម​ស្មាន​មើល​ទៅ ក្រោម​ស្នាដៃ​វិស្វករ​របស់​មហា​មិត្ត​ចិន រាង​រៅ​ស្ពាន​នេះ​ប្រហែល​ជា​មិន​ខុស​ពី​ស្ពានសេកុង, ស្ពានព្រែកក្តាម, ស្ពាន​ព្រែក​តាមាក់, និង​ស្ពាន​តាខ្មៅ​ ដែល​កំពុង​តែ​ដំណើរ​ការ​​សាងសង់​ដូច​គ្នា​ឡើយ។

ព័ត៌មានលំអិត ដែល​ទាក់ទង​​នឹង​ស្ពានឆ្លង​ទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង សូមចុចទីនេះ ដើម្បីចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន… ហើយ​​ខាង​ក្រោម​​នេះ គឺជា​ទិដ្ឋភាព​សាងសង់​ស្ពានឆ្លង​ទន្លេ​មេគង្គនៅ​ខេត្តស្ទឹងត្រែង​ ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ​ សំរាប់​ផ្ទះ​ឆុកឈែ​​របស់​ខ្ញុំ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

3 responses to “ការដ្ឋាន​សាងសង់ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ ​នៅខេត្តស្ទឹងត្រែង…

  1. អរគុណ​សំរាប់​ការ​ចែក​រំលែក​ពី​ទិដ្ឋភាព​នៅ​ស្រុក​ខ្មែរ។ ខ្ញុំ​ពិត​ជាចាប់​អារម្មណ៍​ច្រើន​ចំ​ពោះ​ការ​អភិវឌ្ឍន៍​នៅ​ស្រុក​យើង​ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន។ ចំពោះ​ពត៌មាន​គោល​ដែល​ទាក់​ទង​នឹង​គំរោង ស្ពាន​កាត់​ទន្លេ​មេគង្គ​ត្រង់​តំបន់​ក្បែរ​ទីក្រុង​ស្ទឹងត្រែង និង​ផ្លូវ​លេខ​២១៤ ស្រុក​ស្រែ​អាច​រក​ពត៌មាន​លំអិត​តាម​រយៈ​គេហទំព័រ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន។ នេះ​ជា​តំណ​ភ្ជាប់​ទៅកាន់​គេហទំព័រ​នោះ http://www.mpwt.gov.kh/wp-content/uploads/2012/05/brochureMekongStungTreng.pdf

    • អរគុណលោកសំបូរ ដែល​បាន​ផ្តល់​ជូនខ្ញុំ នូវ​ឯកសារ​ផ្លូវការ​​​លំអិតដែល​ទាក់ទង​នឹង​​សំណង់​ស្ពាន ​ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង​នេះ…។ ខ្ញុំ​នឹង​កែ​សំរួល​ប្រកាស​របស់​ខ្ញុំ​ឡើង​វិញ ដោយ​​ភ្ជាប់​​ដំណរ​ទៅ​នឹង​គេហទំព័រ​របស់​ក្រសួង​សាធារណការ​​តែ​ម្តង…។ សូមអរគុណ​លោក​ម្តងទៀត… :-D​​

    • ខ្ញុំកែឡើងវិញ​រួចហើយ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s