វិចិត្រសាល

ជ្រុងមួយនាបរិវេណអង្គរ ​ក្នុង​រដូវ​វស្សា…


ម្សិលមិញ ខ្ញុំ​បានបង្ហាញ​ពី​រូបភាពរ៉ឺម៉កធាក់កង់​នៅ​ផ្សារ​ច្បារអំពៅ ក្រុងភ្នំពេញ ដែល​ខ្ញុំ​គិត​ថា ប្រសិន​បើ​ចេះ​កែ​ច្នៃ​ម៉ូត​រ៉ឺម៉ក និង​កង់​អ្នកធាក់អោយ​រាង​ហ៊ឺហារ​បន្តិច​ទៅ គឺ​យើង​អាច​យក​មក​រកស៊ី​ដឹក​ភ្ញៀវជិះ​​ទស្សនា​ប្រាសាទ​នានា​ក្នុង​បរិវេណ​អង្គរ បាន​ជា​មិន​ខាន ហើយក៍​អាច​រួម​ចំណែក​ការពារ​បរិស្ថាន​តំបន់​អង្គរ​ផងដែរ…។

តែ​បញ្ហាគឺ​​ស្ថិតនៅ​ត្រង់​ផ្លូវធ្វើ​ដំណើរ​នេះ​ឯង ដែល​ខ្ញុំ​ចេះ​តែ​ឆ្ងល់​ជាប់​រហូត​ថា ហេតុ​ម៉េច​បាន​ជា​យើង​មិន​ចាក់​អ៊ុត​កៅ​ស៊ូ​នៅ​លើ​ផ្លូវ​ទាំងអស់​ ក្នុង​បរិវេណ​អង្គរ​នេះទៅ?… តាម​ខ្ញុំ​យល់ ក្រុមហ៊ុនសុខាអូតែល ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ចំណូល​ពីភ្ញៀវ​ទេសចរណ៍​បរទេស​​ចូល​មក​ទស្សនា​អង្គ​​រ គឺ​បាន​កាត់​ចំណូល​មួយ​ចំណែក​​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ ដើម្បី​បង់​ចូល​ថវិការដ្ឋទៅ​តាម​កិច្ច​ព្រម​ព្រៀង​​​ ឬ​កិច្ចសន្យា​ច្បាស់លាស់មួយ។ រីឯ​ការងារ​ជួសជុល​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ប្រហែល​ជា​អាជ្ញាធរ​អប្សរា​ជាអ្នក​ទទួល​​​រ៉ាប់​រង​លើ​ការងារ​នេះ។ តែ​ការ​សំរេច​យ៉ាងណាៗ​នោះ គឺ​ស្ថិត​នៅ​លើ​រដ្ឋ​យើង​ហើយ ព្រោះ​អាជ្ញាធរ​អប្សរា​គ្មាន​ចំណូល​​អី​ធំដុំ ក្រៅ​តែ​ពី​ការ​យក​លុយ​ពី​ភ្ញៀវ​ថ្លៃ​ចូល​​”បន្ទប់​ទឹក” ​ទេ ដែល​ខុស​ពី​ក្រុមហ៊ុន​សុខាអូតែល យក​លុយ​ពី​ភ្ញៀវ​ថ្លៃ​ចូល​មើល​ “ប្រាសាទ”…!!..??..

ខ្ជិល​វែកញែក​ច្រើន… ខាង​ក្រោមនេះ គឺ​ជា​រូបភាព​ជ្រុងមួយ​នៃ​បរិវេណអង្គរ ក្នុង​រដូវ​វស្សា​ឆ្នាំ២០១២ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “ជ្រុងមួយនាបរិវេណអង្គរ ​ក្នុង​រដូវ​វស្សា…

  1. ហេតុអីសុខា​ ធើព្រងើយយ៉ាងនេះ​?

    • ដូចខ្ញុំ​បានជំរាបអីចឹង… បើ​យើង​បន្ទោសក្រុមហ៊ុនលក់សំបុត្រ​យក​លុយ​នេះ​ បែប​មិន​ត្រូវទេ ព្រោះក្រុមហ៊ុន​បាន​បង់ភាគខ្លះ​នៃ​ចំណូល​​ជូន​រដ្ឋ​អស់​ហើយ។ ឯ​ការ​ធ្វើ​ផ្លូវ​នេះ អាចជា​បន្ទុក​របស់​រដ្ឋ​យើង​​ទៅ​វិញ​ទេ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s