វិចិត្រសាល

អំបុកស្រូវខ្សាយ ​របស់​អ្នក​ស្រុកសានគរ ​ខេត្តកំពង់ធំ…


ប្រសិនបើអស់លោកអ្នកធ្វើដំណើរ​តាម​ផ្លូវជាតិលេខ៦ ភ្នំពេញ-សៀមរាប ពេល​ហួស​ស្ពានព្រៃប្រស់ ខេត្ត​កំពង់ធំ​បន្តិច​ទៅ នឹង​ឃើញ​មាន​រោង​ប្រក់​ស្លឹក​ហូរហែ​នៅ​ជាប់​មាត់​ផ្លូវ ដែល​ទីនោះ​ជាកន្លែង​ “ផលិតអំបុក” លក់​​របស់​​អ្នក​ស្រុក​សាន គរ ខេត្តកំពង់ធំ។

ការ​ធ្វើ​អំបុកលក់​របស់​អ្នក​ស្រុក​នៅ​ទីនោះ បាន​ប្តូរ​ពីការលីងស្រូវ​ដោយ​​ក្អម​ឆ្នាំងដី ​ទៅជា​ការ​លីង​នឹង​ខ្ទះឆារ!… បានប្តូរ​ពី​ការ​បុកដោយត្បាល់បុកដៃ ទៅ​ជាបុក​ដោយ​​ត្បាល់​​ជាន់​​​ជើង!… ជា​ពិសេស គឺ​ការ​ប្តូរ​ពីអំបុកស្រូវដំណើប ទៅ​ជា​អំបុក​ស្រូវ​ខ្សាយ​តែ​ម្តង…។

ខ្ញុំ​ជា​អ្នករស់​នៅ​ជនបទ និង​ធ្លាប់​​បាន “ដាល់អំបុក” យក​ទៅ​ប្រគេន​​ព្រះសង្ឃ​ក្នុង​រដូវ​បុណ្យ​ទាន​ដែរ តែ​មិន​ដឹង​យ៉ាង​ម៉េច បាន​ជា​ចំណីមួយ​នេះ​ ខ្ញុំ​​បែរ​ជា​មិ​ន​ចូលចិត្ត​​ទៅ​វិញ។ នេះប្រហែល​មក​ពីខ្ញុំកាល​នៅ​ក្មេងៗ​ បានឃើញ​ម្តាយ​ធំ​ខ្ញុំ គាត់យក​អំបុក​ទៅ​ច្របាច់​​ជា​មួយ​ចេក​ណាំវ៉ាទុំឡើង​វល់ៗ… ឬ​បើ​មិន​អីចឹងទេ ខ្ញុំ​ឃើញ​គាត់​យក​អំបុក​ទៅ​លាយ​ជា​មួយ​ទឹក​ដូង​ខ្ចី ឡើង​រីក​ស្គុយ… ដែល​ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​មិន​ហ៊ានដាក់ចូល​មាត់ រួច​​ក៍​ទំលាប់​មិន​ចូល​ចិត្ត​ ​រហូត​ដល់​សព្វថ្ងៃ​នេះ​តែ​ម្តងទៅ… 😀

ស្រុកស្រែ

Advertisements

9 responses to “អំបុកស្រូវខ្សាយ ​របស់​អ្នក​ស្រុកសានគរ ​ខេត្តកំពង់ធំ…

  1. ខ្ញុំចូលចិត្តតែជាមួយទឹកដូង ។

  2. អំបុកដែលឆ្ងាញ់គឺអំបុក​ស្រុកស្រែ​ខេត្ត​កំពត​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s