វិចិត្រសាល

សកម្មភាពបូមខ្សាច់​​​នៅបាត​ទន្លេ​ធំ ​ក្នុងរដូវ​ទឹក​ឡើង… ​


គិតៗ​ទៅ… ដូច​ជាខាន​ចូល​ទៅ​កន្លែង​អាំងអួង នៅ​ម្តុំ​វត្តខ្ទរ សង្កត់ព្រែកលៀប​ បី-បួន​ឆ្នាំ​មក​ហើយ។ ដល់​ថ្ងៃ​​នេះ​ មិន​ដឹង​ជា​អផ្សុក​អី ស្រាប់​តែ​ខ្ញុំ​ចង់​ទៅ​ឃើញ​​ទន្លេធំ​​ក្នុង​រដូវ​ទឹក​ឡើង​​នៅ​ត្រង់​ម្តុំ​នោះ និង​ចង់​ចូល​ទៅ​រក​អី​ញាំ​បាយ​ថ្ងៃ​ត្រង់ផង។

ទឹកទន្លេមេគង្គខែនេះ នៅមិនទាន់ហៀរ​ដល់​មាត់​ច្រាំង​នៅឡើយ​ទេ។ នៅ​ក្នុង​ហាង​មួយ​ដែល​ខ្ញុំ​ធ្លាប់​ចូល​តាំងពី បីបួន​ឆ្នាំ​មុន ខ្ញុំសង្កេត​មើល​ទៅ​​ដើមដូង ដើមស្វាយ ជញ្ជាំងផ្ទះម្ចាស់ហាង… រួមទាំង​រោង​អង្គុយលេង​​​ហូរហែ​នៅ​តាម​​ច្រាំង​មាត់​ទឹក ដូច​ជា​មិន​មាន​អ្វី​ប្លែក​សោះ… តែ​វា​បែរ​ជា​ទៅ​ប្លែក​នៅ​កណ្តាល​ទន្លេ ​ក្នុង​ទឹកល្អក់វល់នោះ​ទៅ​វិញ… នោះ​គឺ​សកម្មភាព​បូម​ខ្សាច់​ដ៏​គគ្រឹកគគ្រេង​ ពីក្នុង​​បាត​​ទន្លេ​ធំ​ នារដូវ​ទឹក​ឡើង​នេះ​តែ​ម្តង។

ខ្ញុំ​មិន​បាន​គិត​ថា សកម្មភាព​បូម​ខ្សាច់​នេះខុសច្បាប់​នោះ​ទេ… អាច​ថា​… នេះ​ជា​​កិច្ចការ​ស្តារ​បាត​ទន្លេ​មេគង្គ​ក្នុង​ពេល​ទឹក​កំពុង​ឡើង​(sic!) ក៍អាច​ថាបាន… ហើយ​នៅ​កណ្តាល​​ទន្លេមេគង្គលើ​ ​ចាប់​ពី​ម្តុំ​ជ្រោយ​ចង្វារ​ មក​ត្រឹម​វត្តខ្ទរ​នេះ មាន​កាណូត​បូម​ខ្សាច់​មិន​តិច​ជាង​ ៥គ្រឿង កំពុង​តែ​ដំណើរ​ការ​ “វ៉ៃសំរុក” ​បូមខ្សាច់​យ៉ាង​សស្រាក់សស្រាំ​បំផុត។ ខ្ញុំបាន​​ផ្ទៀង​​ម៉ោង​មើល​ទៅ ក្នុង​រយៈ​ពេល​ ១ម៉ោង កាណូត​បូម​ខ្សាច់មួយ​​ដែល​បំពាក់​ដោយ​​ទុយោ​​បាញ់​ចេញ​​បួន បាន​បូម​ខ្សាច់​ពេញ​មួយ​សាឡង់​ធំ ​(ខ្ញុំ​អត់​ដឹង​​​សាឡង់​​ដឹក​ខ្សាច់​​នោះ​ចំណុះ​ប៉ុន្មាន​ទេ)។ ខ្សាច់​ដែល​បូម​បាន​មក​នេះ នឹង​ត្រូវ​ដឹក​សំដៅ​មក​ទន្លេ​បួន​មុខ រួច​បត់​ចូល​​តាម​​​​ដង​ទន្លេសាប… រួច​បន្ត​ដំណើរ​កាត់​ពី​ក្រោម​ស្ពាន​ជ្រោយ​ចង្វារ សំដៅ​ទៅ​ទី​តាំង​ស្តុក​ខ្សាច់​មួយ​កន្លែង នៅ​ជិត​គល់​ស្ពាន​​ព្រែកព្នៅ។

បាន​ជា​ខ្ញុំ​សន្និដ្ឋាន​បែប​នេះ ដោយសារ​ថ្មីៗនេះ ខ្ញុំ​មានការ​ទៅ​ផ្សារ​ព្រែកព្នៅ ឃើញ​នៅ​ជិត​គល់​ស្ពាន​​ព្រែកព្នៅ​​​​​របស់​ស៊ៀរ ផាត់ គឺ​ជា​ភ្នំខ្សាច់​តែ​ម្តង… ហើយ​ផ្លូវ​ជាតិ​ម្តុំ​នោះ​សុទ្ធ​តែ​ដី​ខ្សាច់ ដោយសារ​​តែ​ឡាន​ដឹកខ្សាច់​ ​ជញ្ជូន​​ចេញ​បន្ត​​​កន្ទុយ​គ្នា​ដូច​ស្រមោច (​មិន​ដឹង​ដឹក​ទៅ​ណា​ទេ)… បណ្តាល​អោយ​ដី​ខ្សាច់ដែល​ជ្រុះ​​រាយប៉ាយ​លើ​ផ្លូវ ពេល​ខ្យល់​បក់​មក​ហុយ​សំពោង ស្រដៀង​គ្នា​នឹង​​​ព្យុះ​ខ្សាច់​នៅ​សាហារ៉ា​​ដែរ…។

ខ្ញុំ​សូមជំរាប… បញ្ជាក់​ហើយបញ្ជាក់​ទៀត៖ ខ្ញុំ​មិន​ហ៊ាន​គិត​ថា សកម្មភាព​បូម​ខ្សាច់​នេះ​ខុស​ច្បាប់ទេ!… ហើយ​ក៍​មិន​បាន​គិត​​ដែរថា ខ្សាច់​ដែល​បូម​បាន​មក​នេះ គេ​យក​ទៅ​ធ្វើ​ក្រមរស្រែង​អីដែរ​!… ហើយ​រឹត​តែ​លែងហ៊ាន​ចង់​គិត​​ទៀត​ថា តើ​នរណា​ជា​ម្ចាស់​ភ្នំខ្សាច់ ដែល​ស្រង់​ចេញ​ពី​បាត​ទន្លេ​ធំ​ ក្នុងរដូវ​ទឹក​ឡើង​នេះ?… ខណ្ឌចប់..!!..??..

ស្រុកស្រែ

Advertisements

8 responses to “សកម្មភាពបូមខ្សាច់​​​នៅបាត​ទន្លេ​ធំ ​ក្នុងរដូវ​ទឹក​ឡើង… ​

  1. ស៊ៀរ​នឹង​បាន​ន័យ​ថា​ម៉េច​ពូ ? ពូ​ដាក់​ប្រអប់មតិ​តែ​ ១ អញ្ចឹង ?

    • ចាំខ្ញុំសួរ​គ្នា​ខ្ញុំ​ខាង​ស្រែអំបិល ខេត្តកោះកុង​សិន… ព្រោះនេះ​ជាភាសាថៃ… 😀

      • ពូ ខ្ញុំ​ត្រូវការ​ចម្លើយ​អំពី​របៀប​បង់ពន្ធ​អចលនទ្រព្យ ។ ជួយ​យក​តែ​បុណ្យ​ផង ព្រោះ​ត្រូវ​បង់​ពន្ធ​ហើយ​ឮ​ថា​ពិបាក​បង់​ម៉េច​វា​ផង !

      • ចាំមើលខ្ញុំ​សួរ​គ្នា​ខ្ញុំ​ដែល​គេ​នៅ​ខាង​ពន្ធដារស្រាប់… បើ​តាម​ខ្ញុំ​ដឹង ការ​បង់ពន្ធ​អចលនៈទ្រព្យ​ (ដីធ្លី ផ្ទះសំបែង) គឺ​ហាក់​ដូច​ជា​មិន​ទាន់​អនុវត្តន៍​ទូទៅ ឯកភាព​គ្នា និង​​មាន​ភាព​រលូន​នៅ​ឡើយ​ទេ… យកល្អ គួរ​មើល​គេ​មើល​ឯង​សិន​ទៅ… កុំ​អាល​ចង់​ពេក… ប្រសិន​បើភាគ​ច្រើន​គេ​មិន​ទាន់​បង់​ទេ ធ្វើ​ហីៗ​សិន​ទៅ… :-D​

  2. សូមសរសើរភ្នែកប្អូនស្រុកស្រែ ទៅត្រង់ណាឃើញសុទ្ធតែរបស់ប្លែកៗ
    ហើយបានថតយកមកដាក់ចែកចាយគ្នាបានមើល បានឃើញ បានគិត
    សញ្ជប់សញ្ជឹង បានកត់សំគាល់ បានប្រមើលមើល បានស្មានជាមួយគ្នា​…
    😀

  3. អាណិតស្រុកណាស់

    • ដូច​ខ្ញុំ​ជំរាប​អីចឹង… ការ​ស្តារ​បាត​ទន្លេនេះ ធ្វើ​អោយ​មាន​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ខ្សាច់​ទាំង​នេះ យក​ទៅ​ចាក់​ចោល​នៅ​តាម​ដេប៉ូ​លក់​ខ្សាច់​ណាស់… :-D​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s