វិចិត្រសាល

ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ​បាវិត-ម៉ុកបាយ


ក្រោយពីមរណភាពមេប៉ូលីសជាតិ លោកនាយឧត្តមសេនីយ៍ ហុក ឡង់ឌី រហូត​មក​ដល់​បច្ចប្បន្ន ទីប្រជុំជន​បាវិត នៃ​ច្រក​ព្រំដែន​អន្តរជាតិ​យើង​នេះ ហាក់​ដូច​ជា​​មាន​ការ​វិវត្តន៍​រីក​ចំរើនតិច​តួច​ណាស់​។ នេះ​អាស្រ័យ​ដោយ​លោក​នាយឧត្តមសេនីយ៍ មាន​ភូមិគ្រឹះ​នៅ​ទី​នោះ​ ហើយ​កាល​លោក​នៅ​មាន​ជី​វិត លោក​មាន​បំណង​​ចង់​អភិវឌ្ឍន៍​​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបាយ​​នេះ អោយ​មាន​ការ​អភិវឌ្ឍន៍​រីកចំរើន​… អាចថា… ​រីក​ចំរើន​តាម​បែប​ទីក្រុង​ម៉ាកាវ​​(sic!) ក៍​អាច​​ថា​បាន។ ហេតុនេះ​ហើយ​បាន​ជា​ កាល​ណោះ សំណង់​កាស៊ីណូ ​សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន​តូច​ធំ បាន​ដុះឡើង​នៅ​លើ​ដី​ក្នុង​​តំបន់​នោះ​​​​​​យ៉ាង​ឆាប់​រហ័ស ដូច​តាឥសី​​ក្នុង​ល្ខោន​បាសាក់ជប់​ភ្លាម គឺបានភ្លាម..!!..

ផ្ទុយ​ទៅ​វិញ នៅ​ម៉ុកបាយខាង​វៀតណាម​​ មាន​ការ​អភិវឌ្ឍន៍​យឺតៗ គើមៗ… និង​មិន​មាន​សំណង់​កាស៊ីណូ​ សណ្ឋាគារ​ខ្ពស់ៗ​ ដូច​ខាង​យើង​ទេ។ តែបន្តិចម្តងៗ សំណង់​អាគារ​​ឃ្លាំង​ស្តុក​ទំនិញ និង​សំណង់​ផ្សារ​ Duty Free បាន​ពង្រីក​វិសាល​ភាព​ធំទៅៗ នៅខាង​ក្នុង​ៗ ដោយ​មិន​សាងសង់​ជាប់​​នឹង​ផ្លូវ​ជាតិ​ដូច​យើង​ទេ។ នៅ​រៀង​រាល់​ថ្ងៃ​ចុង​សប្តាហ៍​ម្តងៗ ផ្សារ​លក់​ទំនិញ Duty Free នៅ​ជិត​ព្រំដែន​នេះ បាន​លក់​ទំនិញ​ដែល​ភាគ​ច្រើន​ជា​​ផលិតផល​ក្នុង​ស្រុក ​ដែល​ទាក់​ទាញអ្នក​ទិញ​ទំនិញ​ពី​ខាង​យើង​ផង និង​ពី​ខាង​វៀត​ណាម​ខ្លួន​ឯង​ផង​​យ៉ាង​ពពាក់​ពពួន…។

រីឯ​នៅ​បាវិត​ខាង​យើងសព្វថ្ងៃវិញ ក៍​បាន​​​បង្កើត​អោយ​មាន​តំបន់ឧស្សាហកម្ម ដែល​ប្រមូល​ផ្តុំ​ដោយ​រោងចក្រជា​ច្រើន​​ផង​ដែរ ដែល​ភាគច្រើន​ជាឧស្សាហកម្ម​កាត់ដេរ។ ចំណែក​ឯ​​សំណង់​អាគារ​​កាស៊ីណូ​ សណ្ឋាគារ​ធំៗ​​មួយ​ចំនួន ​​ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិ ត្រូវបាន​បិទទ្វារ​ឈប់​ដំណើរ​ការរកស៊ី ឬ​ផ្អាក​ឈប់​បន្ត​​ការ​សាងសង់។ នេះអាច​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​សកលផង​ក៍​មក​ដឹង ទើប​បណ្តាល​អោយ​មាន​រឿង​ហេតុ​បែប​នេះ។

បើតាមប៉ូលីស​ព្រំដែន​យើង​​បានអោយ​ដឹង​ថា ពេល​រដូវ​បាល់​ទាត់​ម្តងៗ អ្នក​ញាណ​ល្បែង​មក​ពី​ខាង​​វៀតណាម​ បាន​ចូល​មក​ចាក់​ភ្នាល់​បាល់​យ៉ាង​គគ្រឹក​គគ្រេងនៅ​តាម​កាស៊ីណូ​​នានា​ក្នុង​ដី​យើង ព្រោះ​នៅ​ប្រទេស​​វៀតណាម ការ​ចាក់​ភ្នាល់បាល់​ទាត់ គឺជា​អំពើ​ខុស​ច្បាប់​ ដូច​ល្បែង​ស៊ីសង​ទូទៅ​​​ដែល​ច្បាប់​បាន​ហាម​ឃាត់​យ៉ាង​តឹង​រ៉ឹង​បំផុត។

ខ្ញុំ​សូម​ជំរាប​ផង​ដែរ​ថា បង្គោល​ព្រំដែន​លេខ១៧១ គឺ​ស្ថិត​នៅ​​ព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយនេះ… ហើយខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែនបាវិត ខាង​កម្ពុជា​យើង ដែល​ខ្ញុំ​ថត​តែ​ដង​ផ្លូវ​ជាតិ​​លេខ១ តែប៉ុណ្ណោះ…

​ស្រុកស្រែ

Advertisements

2 responses to “ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ​បាវិត-ម៉ុកបាយ

  1. ស្រុកកំណើត​ខាងខ្ញុំនិងភរិយាខ្ញុំសុទ្ធតែនៅស្វាយរៀង តែអត់ដែលបានទៅលេង​បាវិត​សោះ

    • ហេហេ… បើ​អីចឹង​លោក​សុខជា ​ប្រហែល​ជា​អត់​សូវ​ខុស​ពី​អ្នក​សៀមរាប​ខ្លះ​ ដែល​ម៉ាយូរ ម៉ាយ៉ាំង​អត់​ទាន់​ដែល​បាន​ទៅ​មើល​អង្គរ​​ម្តងសោះ​ដែរ​… បើ​មាន​ពេល​ លោក​គួរ​តែ​ទៅ​អើត​មើល​បាវិត​បន្តិច​ទៅ… សព្វង៉ៃ ប្លែក​ភ្នែក​គ្រាន់​បើ​ដែរ​តើ… :-D​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s