វិចិត្រសាល

ទិដ្ឋភាពកំពង់ចំឡង និង​ស្ពាន​អ្នកលឿង…


កំពង់ចំឡងអ្នកលឿង ឆ្លងកាត់ទន្លេមេគង្គ គឺជាតំណរភ្ជាប់​ផ្លូវជាតិលេខ១ ភ្នំពេញ-បាវិត…។ ខ្ញុំ​ឧស្សាហ៍​ឆ្លងកាត់​អ្នកលឿង​ញឹកញាប់​ដែរ តែមិន​​បាន​ថត​រូប​ទុក​ជា​ឯកសារសោះ។ ហេតុនេះ ខ្ញុំ​ចង់​​រក្សា​ទុក​នូវ​រូបភាព​ទាំងអស់​ដែល​ខ្ញុំ​បាន​ឃើញ ​នៅ​ផ្ទះ​ស្រុកស្រែ​របស់​ខ្ញុំ សំរាប់​​ទុក​ជា​ឯកសារ​ទៅ​ថ្ងៃ​ក្រោយ និង​ដើម្បី​ចែក​ជូន​ញាតិ​មិត្ត​ជិតឆ្ងាយ​​បាន​ឃើញ​ដូច​ខ្ញុំ​ដែរ។

រាល់ពេល​ពិធីបុណ្យជាតិ​ម្តងៗដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក… អស់​លោក​អ្នក​​ដែល​មាន​​ស្រុកកំណើត​នៅ​ខាង​ព្រៃវែង ស្វាយរៀង គឺតែងតែបារម្ភ​ខ្លាច​​​ខាត​ពេល​វេលា ដែល​ពេល​ខ្លះ​ត្រូវ​រង់ចាំ​​សាឡាង​រាប់​ម៉ោង ដោយសារ​តែ​ការ​កក​ស្ទះ​​នៅ​​កំពង់​ចំឡង​អ្នកលឿងនេះ។ តែ​ចាប់​តាំង​ពី​​មាន​ស្ពាន​ព្រែកតាមាក់មក អ្នក​ដំណើរ​មួយ​ចំនួន​បានបង្វែរ​ទិស​ដៅ​​ធ្វើ​ដំណើរ​ ដោយ​វាង​តាម​ផ្លូវ​ជាតិលេខ៨ វិញ តាម​ស្ពាន​ព្រែកតាមាក់ កាត់ទៅពារាំង ស្វាយ​អន្ទរ ព្រៃវែង ពាមរ អ្នកលឿង ​(ត្រើយខាងកើត)។ ផ្លូវជាតិ​លេខ៨ នេះ​ក៍​អាច​ទៅ​ដល់​ស្វាយរៀង​បានដែរ ព្រោះ​ផ្លូវនេះកាត់​តាម​ស្រុក​កំចាយ​មារ ហើយ​ពេល​ទៅ​ដល់​ផ្សារក្របៅ ជិត​ព្រំប្រទល់​ខេត្ត​កំពង់ចាម់ នឹង​មាន​ផ្លូវ​មួយ​បត់​​ស្តាំ​ឆ្ពោះ​ទៅ​​ស្រុករមាសហែក ខេត្តស្វាយរៀង ចេញ​ទៅ​ផ្លូវ​ជាតិ​លេខ១ វិញ…។

បច្ចុប្បន្ន ស្ពានឆ្លងទន្លេមេគង្គអ្នកលឿង ដែល​ជា​ជំនួយរបស់​ប្រទេស​ជប៉ុន កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​សាងសង់ ហើយ​នឹង​ត្រូវ​បញ្ចប់នៅ​ឆ្នាំ២០១៥ ខាងមុខ។ ប្រសិន​បើ​ការ​សាងសង់​​បាន​បញ្ចប់ នោះស្ពានអ្នកលឿង​គឺ​ជា​ស្ពានទី១ ​ដែល​វែង​ជាង​គេ​ និង​ស្អាត​ជាង​គេនៅ​ស្រុក​យើង… ហើយ​អ្នក​រកស៊ី​ដឹក​ទំនិញ និង​ដឹក​អ្នក​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ១ នេះ នឹង​លែង​មាន​ឳកាស​ជួបមុខ​មន្ត្រីសាឡាង​ជា​ទី​ស្នេហា ដែល​តែងតែមក​គោះ​ក្បាលឡាន​យកលុយត្រង់ៗ​ទៀតហើយ…។

ឈរនៅលើសាឡាង​កណ្តាលទន្លេមេគង្គ នារដូវវស្សាឆ្នាំ២០១២ នេះ អ្នក​ដំណើរ​ទាំងឡាយ​អាច​មើល​ឃើញលឹមៗ ​ពី​សកម្មភាព​សាងសង់​សសរស្ពាន​អ្នកលឿង ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើងកំពង់​ចំឡង​បច្ចុប្បន្ន… ហើយខាងក្រោមនេះ គឺ​ជា​ទិដ្ឋភាពនៅ​កំពង់ចំឡងអ្នកលឿង​ត្រើយ​ខាងលិច និង​រូបភាព​សាងសង់​ស្ពាន​អ្នកលឿង​ ដែល​ខ្ញុំ​បាន​ថត​ពី​លើ​សាឡាង​កំពុង​ឆ្លង…

ស្រុកស្រែ

Advertisements

28 responses to “ទិដ្ឋភាពកំពង់ចំឡង និង​ស្ពាន​អ្នកលឿង…

  1. និយាយ​រឿង​កំពង់ចម្លងនេះ ខ្ញុំចង់​តែ​សើច ដែល​កាល​នោះ​ទៅ​ដើរ​លេង ក្មេង​នៅ​ទីនោះ​ប្រាប់ថា ម៉ូតូ ១ ១០០០៛ តែលើ​ប្លាក​ដាក់​តែ ៥០០៛ ខ្ញុំ​ក៏ថ​តប៉ាច់ ដល់​ពេល​ទៅ​ទិញ​សំបុត្រ​ដំបូង​គេ​ថា ១០០០៛ ដល់មើល​មុខ​ឃើញ​ខ្ញុំ​អ្នក​ថតក៏​យក​តែ ៥០០៛ វិញ ហើយសួរ​ថា​ថត​ធ្វើអី ខ្ញុំ​ថា​ថត​លេង 😀

    • នៅ​តាម​ទី​សាធារណៈឥឡូវ សាធារណជន​ហាក់​ដូច​ជា​ខ្លាច​ម៉ាស៊ីន​ថត​ណាស់… គឺ​ខ្លាច​មាន​រូប និង​សកម្មភាព​​ជាប់​ក្នុង​ Facebook… 😀

      • បែប​មិន​មែន​ទេ​​ហី !​ 😀

        • តាម៉ាប់សាកថត​សំដៅ​ពួកអ្នក​ជិះឡាន​ទំនើបៗ​លមើល… ហេង​ស៊យ​ អាច​ត្រូវថ្មោង​ផស់​គេ​ឡូវ​ណឹង… 😀

          • មិនប្រាប់ក៏ដឹង​ហេហេហេ អ្នកជិះឡានទំនើបអាច​​មាន​ពូ​ស្រុក​ស្រែ​ផង​ក៏​មិន​ដឹង !

            • ហេហេ… សាធុៗៗ ទៅ​ចុះ​… ហើយ​ប្រសិន​បើ​ខ្ញុំ​មាន​ឡាន​ទំនើបៗ​ជិះ​ដូច​​តា​ម៉ាប់​ថា​មែន ប្រហែល​ជា​ខ្ញុំ​កើត​ស្រែង​​តាំង​ពី​យូរ​​​មក​ហើយ… 😀

            • ជិះសុទ្ធកាប៉ាល់ហោះកាប៉ាល់ហោះទៅដើរ​លេង​នៅ​ បាស់សេឡូន ហើយ​នៅ​ថា​ឥត​ទៀត 😀

            • កប៉ាល់ហោះ ជិះម្តងបោះចោល… រួច​បើ​ត្រូវ​ការ​ជិះ គឺ​ជិះ​រួច​បោះ​ចោល​ទៀត…។ ចំណែក​ឯ​ឡាន​វិញ បើ​ជិះ​អា​កញ្ចាស់​ គឺ​អាកញ្ចាស់​ហើយ… មិន​អាច​ជិះ​រួច​បោះចោល​ ទៅ​ជិះ​អា​ថ្មី​ទៀត​ ដូច​កប៉ាល់​ហោះ​ទេ… 😀

            • ពូស្រុកស្រែថា​ខ្ជិល​បង់ពន្ធឡានច្រើនដង 😛

            • ឡានខ្ញុំជិះរាល់​ង៉ៃ​នេះ បង់ពន្ធ​តែ ១០ម៉ឺនរៀលទេ​តាម៉ាប់​អើយ… ហេតុនេះ អាច​ទាយ​ដឹង​ហើយ​ថា ឡាន​ខ្ញុំ​ទ្រើស​ជាង​ក្តឹប​ឡាន​តែ​បន្តិច​ទេ… ហើយ​បើ​ទោះ​ជា​ខ្ញុំ​មាន​លុយ​​ច្រើន ក៍​ខ្ញុំ​មិន​ទិញ​​​អា​ឡាន​ជិះ​បង់ពន្ធម៉ា​ឆ្នាំ​ ២លាន​ដែរ… ស្តាយលុយ​ណាស់… សុខចិត្ត​ទុកលុយនេះ មក​​អង្គុយ​ផឹក​មើល​ភ្លៅ​ស្រីៗ​តាម​ហាង​វិញ កើន​អាយុ​ជាង… 😀

            • ខ្ញុំមិនសូវ​ដឹង​រឿងឡានឡូឡានផ្លិត​ទេពូអើយ រក​តែ​លុយ​ដូរ​ម៉ូតូ​មិន​បាន​ផង ហេហេហេ ។ អញ្ចឹញយក​លុយ​នេះ​ទៅ​ជិះ​ស៊ីក្លូ​មើល​ស្រី​នៅ​ផ្សារ​ថ្មី​ពាក់​អាវ​ផើម ដូច​លោកតា​សាមុត​វិញ​ល្អជាង ឥត​ខូច​ក្រពះ​ហើយ អស់​លុយ​តិច​ជាង​ទៀត ។

            • លោកស៊ិន ស៊ីសាមុត មិនចូលចិត្ត​ជិះស៊ីក្លូ​មើល​ស្រីៗ​ ពាក់អាវ​ផើម​ទេ​តាម៉ាប់… តាមពិត​គឺលោក យស់ ​អូឡារ៉ាំង ជា​អ្នក​ចំរៀង​យ៉េៗ​សម័យ​មុន គាត់​ចូល​ចិត្ត​ជិះស៊ីក្លូ​ទៅ​ផ្សារថ្មី មើលស្រីៗ​ពាក់អាវផើម អង្គុយ​ចោងហោង ទិញ​ផ្លែ​សាវម៉ាវ… 😀

            • អូ ទើប​​តែឮ​ឈ្មោះ ខ្ញុំ​ស្មាន​តែ​តាសាមុត ច្រៀង​ដែរ ។ យី ឈ្មោះអីក៏ចម្លែក​ម៉្លេះ ! អង្គុយ​ចេញ ឬ អង្គុយទិញ ពូ?

            • អង្គុយចេញ ហើយ​នឹងអង្គុយ​ទិញ… គឺស្រដៀង​តែ​គ្នាណឹង តាម៉ាប់… 😀
              តាម​ខ្ញុំ​ចាំ អ្នកចំរៀង យស់ អូឡារ៉ាំង គាត់​ច្រៀង​បាន​ច្រើន​បទ​ដែរ ដែល​ជា​ប្រភេទ​ចង្វាក់​ញាក់ ហើយ​បទ​ដែល​ល្បី​ជាង​គេ គឺ​បទ​ជិះស៊ីក្លូនេះឯង។ នៅ​មាន​បទ​មួយ​ទៀត​ដែល​ល្បី​គួរ​សមដែរ​គឺបទ ណាវ៉ាន្នី គឺខ្ញុំ!… ដែល​ចេញ​លក់​ស្រករ​នឹង​បទ​ជិះ​ស៊ីក្លូ​នេះ​ដែរ…

            • Navany ណឹងដូច​ជា​ឈ្មោះ​តួ​អង្គ​ក្នុង​សៀវភៅបារាំង ។ ខ្ញុំ​ធ្លាប់​បាន​រៀន​សៀវភៅ​នឹង​ខ្លះដែល​ដោយ​មាន​ជីដូន​ជាគ្រូ​ភាសាបារាំង ។

              បទយុវជនខូចចិត្ត​ក៏​គាត់​ច្រៀង​ដែរ តាម​ខ្ញុំ​មើល​តាម Youtube.

            • ត្រូវហើយ​តាម៉ាប់…

            • ពូមាន​ដឹងអីពីលោក យស់ អូឡារ៉ាំង ទេ ?

            • ខ្ញុំអត់មានដឹងរឿងគាត់អីម៉ាបៀកសោះ តាម៉ាប់…

            • ខ្ញុំទើប​តែ​ស្គាល់​ពេល​ពូ​ប្រាប់ ហើយ​រក​មុខ​ឃើញ​អំបាញ់មិញ តែមិនមាន​អ្វី​ផ្សេង​ទៀតសោះ ចាំទៅ​អង្គុយ​រក​មើល​នៅ​បណ្ណាគារសៀវភៅ​ថ្ងៃលិច​ឯនាយស​មុទ្រ និង មាស​ស្រោប​នគរ​សិន ។ http://khmerlovepoems.files.wordpress.com/2012/09/khmer-oldies-singer.jpg

            • ឆ្លាតគ្រាន់បើ… 😀

            • អ្នកក្លាហានកុំ​គួរសមអី…

            • ចុះពូស្គាល់លោក ជុំ កែម ទេ​? ខ្ញុំទើប​រក​ឃើញ http://ki-media.blogspot.com/2010/11/dedicated-to-ms-tat-marina.html បទ​ធ្វិស​ៗខ្ញុំ

            • ធ្លាប់ដឹងប្រវត្តិគាត់​ខ្លះៗដែរ… បើ​តាម​​ចាស់​ជាន់​មុន បាន​​និយាយ​ថា លោក ជុំកែម បានទទួល​អាហារូបករណ៍​អោយ​ទៅ​សិក្សា​នៅ​អឺរ៉ុប។ តែ​ពេល​រៀនចប់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ គាត់​ស្ពាយតែ​​ចង្វាក់​ទ្វីសនេះ យក​មក​រាំ​​ផ្សព្វផ្សាយ​ និង​រាំបង្ហាញ​សម្តេច​ឪ​លោក​ទត​មើល ថែម​ទៀត​ផង… 😀

            • ហ៊ឹម ដូច​បាត់អស់គ្មានសល់​តែម្ដង បាត់​មនុស្ស​នៅ​ក្រដាស​មិន​ប៉ុន្មាន​ទេ បាត់ទាំង​ក្រដាស​ទៀត បាត់​នោះ​បាត់​ខ្ទេច បាត់​ហៅ​លែង​ឮ

  2. ខ្ញុំខានទៅតាមផ្លូវនោះ​ 5-6 ឆ្នាំហើយ អរគុណ​លោកពូ​ដែល​បង្ហាញពីបរិយាកាស​នៅកំពង់ចំលងធ្វើឲ្យនឹកដល់ស្រុកកំណើត ។

  3. អត់ទៅអើតធ្វើអីលោកពូ បើជ្រុលទៅហើយ​ឆ្លង​ឲ្យទៅដល់ផ្ទះ​តាយាយ​មិនខានទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s