វិចិត្រសាល

វត្ត​មុនីសុវណ្ណ ​ឬវត្តចំពុះក្អែក


ប្រសិន​បើ​អស់​លោក​អ្នក​ឈរ​នៅ​មាត់​ទន្លេ​ក្រុងតាខ្មៅ ខេត្តកណ្តាល រួច​សំឡឹង​​ទៅ​ត្រើយ​ម្ខាង​ទន្លេ​បាសាក់ នោះ​អស់​លោក​អ្នក​នឹង​​ឃើញអាគារ​​​ប្រក់​​ក្បឿងពណ៌​លឿង​​ឆ្អៅ ដែល​មាន​កំពូល​ស្រួចៗ ផុសឡើង​​​​ខ្ពស់​ត្រដែតផុតចុង​ឈើ… នោះ​គឺ​វត្តមុនីសុវណ្ណ ឬវត្ត​ចំពុះ​ក្អែក ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ គ្រប់គ្រង​ដោយ​សម្តេច​ព្រះ​ពោធិវង្ស អំ លឹមហេង​ ដ៏មហា​រុងរឿង..!!.. 😀

ខ្ញុំ​មិន​បាន​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ការកកើត​​ទីអារាម​នេះ​ទេ ដោយ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទី​អារាម​នេះ​ទាំងមូល​ត្រូវ​បាន​ប្រែ​ក្លាយ​​អោយ​ទៅ​​ជា​មន្ទីរ​ឃុំឃាំង និង​សំឡាប់​មនុស្ស​ ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៦ ដល់​ខែមករា ឆ្នាំ១៩៧៩…។​

ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៍​មិន​បាន​ដឹង​ថា​ សម្តេច​ព្រះពោធិវង្ស​ អំ លឹមហេង ព្រះអង្គ​​បាន​យាង​មក​គង់​ក្នុង​ទី​អារាម​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​ណា​ដែរ…។ តែចាប់​តាំង​ពី​ព្រះអង្គ​​បាន​យាង​​មក​គង់​​នៅ​ទីអារាម​នេះ រហូត​ដល់​បច្ចុប្បន្ន ព្រះ​អង្គ​បាន​ប្រែក្លាយ​​​អតីត​​​មន្ទីរ​ឃុំឃាំង​ដ៏​គួរ​អោយ​​ព្រឺ​ខ្លាចមួយ​​នេះ ​ទៅ​​ជា​ទី​អារាម​​ដ៏​រុង​រឿង​បំផុត នៅ​ក្នុង​ចំណោម​ទីអារាម​​នានា​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង…។

ដោយ​ពិបាក​ធ្វើ​ការ​ពិពណ៌នា​ពេក ខ្ញុំ​សូមអញ្ជើញ​អស់​លោក​អ្នក មក​ទស្សនា​រូបភាព​មួយ​ចំនួន​​​​​នៅ​ក្នុង​បរិវេណ​វត្តមុនីសុវណ្ណ ឬវត្តចំពុះក្អែក ដែល​ខ្ញុំ​បាន​ថត​ទុក​ជា​ឯកសារ ​ក្នុង​ឳកាស​បុណ្យកាន់បិណ្ឌ​ឆ្នាំ ២០១២ នេះ​ដូច​ខាង​ក្រោម…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

10 responses to “វត្ត​មុនីសុវណ្ណ ​ឬវត្តចំពុះក្អែក

  1. គ្រប់វត្ត​​តែ​ហ្មងពូ ! ដូច​នៅ​ឥតទាន់ឃើញ​ វត្តលង្កា មហាមន្ត្រី ជាពិសេស​ ស្រះចក 😀

  2. តា​ខាង​ម្ដាយ​របស់​ខ្ញុំ​ស្លាប់​នៅ​ទី​អារាម​នេះ​ក្នុង​ជំនាន់​អាវ​ខ្មៅ។ ក្រុម​គ្រួសារ​ខ្ញុំ​តែង​តែ​ទៅ​វត្ត​នេះ​រាល់​ឆ្នាំ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​ឯង

    • ខ្ញុំ​សូមចូលរួមសោកស្តាយ​​ជា​មួយ​ក្រុម​គ្រួសារ​លោក​ផង… ចំណែក​ឪពុកខ្ញុំវិញ​ បាន​ស្លាប់​នៅ​កោះថ្មី ឬមន្ទីរ-១៥ ដែល​ជា​មន្ទីរ​ឃុំឃាំង​ដ៏​ធំ​នៅស្រុក ២០ ឬ​​ស្រុក​ស្អាង-កោះធំ ខេត្តកណ្តាល​នេះ ក្នុងជំនាន់​ប៉ុលពតដែរ…​

  3. រដូវនេះលោកដើរបានច្រើនវត្តណាស់ណ៎ លោករស់នៅស្រុកស្អាង?

    • ហេហេ… អរគុណ​លោក​បូណា… ត្រូវ​ហើយ!… ខ្ញុំ​នៅ​ជិតវត្តតាលុន… ជាអ្នកស្រុកស្អាង សាច់ឈាម​មិនសូវស្អាត ដោយសារចូលចិត្តញាំស្អំ ធ្វើ​អោយ​កើតស្អូច ឡើងស្អេក ស្អិតដូចទឹកស៊ីអ៊ីវ..!!. 😀

  4. បើនិយាយឲ្យចំទៅ ខ្ញុំឲ្យកាតិការីវត្តនេះ ឬកុដវត្តនេះស្មើ ហ្វាយស្តា (International 5stars pagoda) 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s