វិចិត្រសាល

វត្តមហានន្ទិយនេរញ្ចរារាម​និវេទ​ ឬវត្តព្រែកប្រាំង


ទីអារាមវត្តមហានន្ទិយនេរញ្ចរារាម​និវេទ​ ឬវត្តព្រែកប្រាំង​(ប្រាង្គ?) ស្ថិត​នៅ​តាម​ដងផ្លូវជាតិលេខ៥ ហួស​ពីស្ពានព្រែកក្តាមទៅ នៅ​ត្រង់​ម្តុំផ្លូវកោង ជាប់នឹង​បរិវេណ​សាលា​ស្រុក​ពញាឮ ខេត្តកណ្តាល។

ទីអារាមវត្តព្រែកប្រាំងបច្ចុប្បន្ន គឺស្ថិត​នៅ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​​ គ្រប់​គ្រង​ដោយ​សម្តេចព្រះឧត្តមបញ្ញា ដូង ផង់…។ ពិនិត្យ​មើល​អក្សរ​​​ដែល​ចារ​នៅ​លើ​គោល​​សិលា​មួយ​​ផ្ទាំង​នៅ​ខាង​មុខ​ព្រះ​វិហារ​ បាន​អោយ​ដឹង​ថា៖ “វត្តមហានន្ទិយនេរញ្ចរារាម​និវេទ​ ព្រែកប្រាំង កើតឡើងវិញ​ក្នុងរជ្ជកាលករុណា​​ ព្រះបាទសម្តេច​ព្រះនរោត្តម សីហនុ​វរ័ន្ម​ ឆ្នាំ១៩៩៧ ជំនាន់​លើកទី២ កសាង​​ក្រោម​រាជា​ធិបតី ព្រះមីដកធម្ម ព្រះគ្រូ​ធម្មាចារ្យ​និន្ទយោ ដូង ផង់…” ។ ត្រង់នេះ​អាច​បញ្ជាក់​បាន​ថា សម្តេច​ព្រះឧត្តម​បញ្ញា ដូង ផង់ ដែល​កាល​ណោះ​មានព្រះឋានៈ​ជា ព្រះគ្រូ​ធម្មាចារ្យ​និន្ទយោ បាន​យាង​មក​គង់​នៅ​ទីអារាម​នេះ​ ប្រហែល​ជា​​នៅ​មុន​ឆ្នាំ១៩៩៧ ឬ​ក្នុង​ឆ្នាំ ១៩៩៧ តែ​ម្តង គឺ​នៅ​ពេល​ដែល​ចាប់​ផ្តើម​កសាង​ទី​អារាម​នេះ​ជា​ថ្មី​ឡើង​វិញ។

បច្ចុប្បន្ន​ក្នុង​ទី​អារាម​នេះ​ទាំងមូល មាន​សភាព​ចាស់​​ទ្រុឌ​ទ្រោម​បន្តិច​ទៅ​ហើយ… គឺ​មិន​ដូច​កាល​ពី ៥ឆ្នាំមុន ដែល​​​ព្រះវិហារទាំងមូល​ មាន​ពន្លឺ​ចាំងចែងគួរ​អោយ​ស្ញប់ស្ញែង​ខ្លាំងណាស់។ រីឯ​សាលា​ធម្មសភា​​​វិញ សព្វថ្ងៃ​ត្រូវ​បាន​បិទទ្វារ​ទុក​​ចោល​ស្ងាត់ឈឹង​ ដោយសារ​តែ​​សម្តេច​ព្រះ​ឧត្តម​បញ្ញា ព្រះអង្គ​បាន​យាង​មក​គង់​នៅ​​​ក្នុង​កុដិ​ទាបមួយ ​នៅមុខព្រះវិហារ​ប៉ែក​ខាង​ត្បូង ​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​រូប​សំណាក​ព្រះអង្គ​ចូល​និព្វាន។

គួរកត់​សំគាល់​ផង​ដែរ​ថា ក្នុង​ទីអារាម​វត្ត​ព្រែកប្រាំង​នេះ មាន​រូប​ព្រះពុទ្ធ​បដិមាករ​មួយ​ព្រះ​អង្គ​ ទ្រង់​គង់ព្រះភ្នែន​បែរ​ព្រះភ័ក្ត្រ​ទៅ​ទិស​ខាង​លិច… ហើយ​ក្នុង​រដូវ​កាន់​បិណ្ឌ​នេះ​ដែរ នៅ​ក្នុង​ទី​អារាម​នេះ​ មាន​ការ​ប្រគុំ​ភ្លេង​ពិណពាទ្យ​អោយ​រងំ​ជាប់​រហូត ព្រម​ទាំង​មាន​បំរើ​ភេសជ្ជៈ តែ-កាហ្វេ ព្រមទាំង​ម្ហូប​អាហារ​សំរាប់​​ថ្ងៃ​ត្រង់ ជូន​ដល់​សាធារណជន​ជា​​ពុទ្ធបរិស័ទ​ទាំងអស់ ​ដែល​បាន​​ចូល​ទៅ​ដល់​ក្នុង​ទី​អារាម​​នេះ​ថែម​ទៀត​ផង…។

តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ​មួយ​ទៀត​នោះគឺ… ខុស​ពី​ព្រះរាជដំណាក់កុដិ​របស់​សម្តេច​ព្រះពោធិវង្ស អំ លឹមហេង ដែល​ធ្វើ​ពី​ថ្ម​ធំជង្គ្រឹង និង​សម្តេច​ព្រះវនរ័ត ណយ ច្រឹក ដែល​ធ្វើ​ពី​ឈើ​តូច​កន្តឹមៗនោះ… ព្រះរាជដំណាក់​កុដិ​របស់​សម្តេច​ព្រះ​ឧត្តម​បញ្ញា​ ដូង ផង់ បែរ​ជា​សង់​​ដោយ​ជញ្ជាំងឥដ្ឋ​ ប្រកក្បឿង​ទាប​​សំប៉ាប​ផ្ទាល់​ដី​ ដែល​ស្ថិត​នៅ​ខាងមុខ​ព្រះវិហារ​ ជ្រុង​ខាងជើង​ទៅ​វិញ…។ បែបនេះបើ​តាម​​ភាសា​រាស្រ្ត​សាមញ្ញ​វិញ​​អាច​ថា ជាស្ទីល​ម៉ាក្បាច់ម្នាក់..!!..??..​

ខាងក្រោម​នេះ គឺ​ជា​រូបថត​ទិដ្ឋភាព​ទូទៅ​នៅ​ទី​អារាម​វត្តមហានន្ទិយនេរញ្ចរារាម​និវេទ​ ឬវត្តព្រែកប្រាំង ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ ២០១២ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s