វិចិត្រសាល

វត្តលង្កាព្រះកុសុមារាម ​ឬវត្តលង្កា


នេះជាអារាមចុងក្រោយ ក្នុង​ចំណោម​ទីអារាម​របស់​សម្តេចសង្ឃ​ទាំង ៨អង្គ​ នៃ​គណៈ​មហានិកាយ​ នា​ពេល​បច្ចុប្បន្ន…។ ខ្ញុំ​ក៍​សូម​ជំរាប​ផង​ដែរ​ថា វត្តលង្កាព្រះកុសុមារាម ឬវត្តលង្កានេះ គឺមិន​មែនជា​វត្ត​ទាំងប្រាំមួយ (វត្តកោះ, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, វត្តខ្ពបតាយ៉ង, ​វត្តឧណ្ណាលោម, និងវត្តលង្កា) ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​​ព្រះបរម​រាជា​ពញាយ៉ាត នា​ពុទ្ធសករាជ ១៩៧៨ ត្រូវ​នឹង​គ្រឹស្តរាជ ១៤៣៤ ទេ។ ព្រោះថា បើ​ផ្អែកតាមផែនទីចតុមុខមង្គលទី១​ នោះ វត្ត​ទាំងប្រាំមួយ ដែល​ស្ថិត​នៅ​ខាងត្បូង​គេ​បង្អស់ គឺ​វត្តខ្ពបតាយ៉ង ដែល​ក្រោយ​មក​​ត្រូវ​បាន​ប្តូរ​ឈ្មោះទៅ​ជា​វត្ត​បទុម​វតី​រាជវរារាម ឬវត្តបទុម បច្ចុប្បន្ននេះ។

ក្នុង​ចំណោម​ទីអារាម​នៅ​ក្រុង​ភ្នំពេញ គឺ​មាន​តែ​វត្តលង្កា​នេះ​ទេ ដែល​​ទូល​ព្រះបង្គំ​​ឧស្សាហ៍​​ចេញចូល​ញឹកញាប់​​ជាង​គេ… ជា​ពិសេស គឺ​ក្នុង​រដូវ​​បុណ្យ​កាន់​បិណ្ឌ​នេះ​ឯង។ ហេតុនេះហើយ​ ទើប​ទូល​ព្រះបង្គំ​អាច​សង្កេត​ឃើញ​ថា ក្រោម​ព្រះរាជកិច្ចដឹកនាំ គ្រប់​គ្រង​​ដោយ​សម្តេច​ព្រះមហា​អរិយវង្ស សៅរ៍ ច័ន្ទថុល្ល ក្រៅពីព្រះរាជដំណាក់កុដិ​ដ៏​ថ្មីស្រឡាង ​ស្ថិត​នៅ​ជាប់​របង​វត្ត​​​​​ខាង​ជើង​សំរាប់​អួត​ដាក់​អ្នក​ដំណើរ​ទូទៅ​ ដែល​ជិះ​ក្បែរ​វិមាន​ឯករាជ្យ​​នោះ ទីអារាម​វត្តលង្កា​​នេះ​ទាំង​មូល ​គឺហាក់​ដូច​ជា​មាន​ការ​វិវត្តិន៍​រីក​ចំរើន​តិច​តួច​ណាស់…​។

ខ្ជិលនិយាយ​ច្រើន នាំ​ខុស​ច្រើន… ​តែ​ទូលព្រះបង្គំ ​ចង់​រំលឹក​នូវ​ព្រឹត្តិការណ៍​​សោក​នាដកម្ម​​​ដ៏​គួរ​អោយ​​រន្ធត់ និង​សោក​ស្តាយ​មួយ​កាល​ពី​ជិត ១០ឆ្នាំ​មុន… នោះ​គឺ​​នៅ​ក្នុង​បរិវេណ​នៃ​ទីអារាម​វត្ត​លង្កា​នេះ​ហើយ ដែល​កាល​ពី​ថ្ងៃ​ទី ០៧ ខែកុម្ភះ ឆ្នាំ២០០៣ មាន​​ករណី​ឃាតកម្ម​ទៅ​លើ​ព្រះសង្ឃ​ពុទ្ធសាសនា​មួយ​អង្គ ដោយ​ខ្មាន់​កាំភ្លើង​​បាន​បាញ់​ប្រហារ​ទៅលើ​ព្រះ​ធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ ជាអគ្គនាយក​វិបស្សនា​ធុរៈ​សិក្សា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​អោយ​ព្រះអង្គ​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្មាយុ ៤៧​ព្រះវស្សា…។

ខាងក្រោមនេះ គឺ​ជា​រូបថត​ទិដ្ឋភាព​ទូទៅ​នៅ​ទី​អារាម​វត្ត​លង្កាព្រះកុសុមារាម ឬវត្តលង្កា ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ ២០១២ នេះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

12 responses to “វត្តលង្កាព្រះកុសុមារាម ​ឬវត្តលង្កា

  1. នេះ​ជាវត្ត​លង្កា​ថ្មីនោះទេ​ វត្តលង្កា​ចាស់​មាន​ទីតាំង​នៅ​ត្រង់ ក្រុម​ប្រឹក្សាអភិវឌ្ឈន៍​កម្ពុជា​សព្វ​ថ្ងៃ ដែល​អាច​ឃើញ​មាន​ចេតិយ​ចាស់​មួយ​ជា​សម្គាល់ ។ តាម​ផែន​ទីក្រុង​ចតុមុខ​ទី ១ បា​ន​បញ្ជាក់​ថា​ វត្តខ្ពបតាយ៉ង ឬ វត្ត​បុទុម​ សព្វថ្ងៃ ជា​វត្ត​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង​បំផុត​នៃ​រាជធានី

    • អរគុណតាមម៉ាប់… ខ្ញុំ​នឹង​កែ​តំរូវ​ប្រកាស​នេះ​ឡើង​វិញ… យកល្អ​តាម៉ាប់​ដាក់​ប្រកាស​មួយ​ដែល​មាន​ផែនទី​ក្រុង​ចតុមុខ​នេះ​មក ដើម្បី​ខ្ញុំ​ភ្ជាប់​តំណ​​ជា​មួយ​ផង…

      • សូម​ពូ​ចុច​លើ​តំណរ​នេះទៅនឹងឃើញ​ផែនទីជាក់ជា​មិនខាន ខ្ញុំ​មិនដឹង​សរសេរ​ថា​ម៉េច​ដែរ ហេហេហេ https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-ash4/298649_392887647447474_1787774882_n.jpg

        • អរគុណតាម៉ាប់… មើល​តាម​ផែនទីនេះ តើវត្តចិនដំដែក ជា​អតីតវត្តលង្កា ឬវត្តកោះ?

          • ដោយ​យក​វត្ត​ភ្នំ​ជា​គោល វត្ត​ចិន​ដំដែក ឬ វត្តពិភ័តរង្សី អាចត្រូវ​បាន​បង្កើត​ក្រោយទេ ហើយ​នៅ​ជិត​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ (ខ្ញុំ​គិត​ថា​វត្ត​ចុង​ក្រោយ​នេះ​នៅ​ទីតាំង​ដដែរ )

            • ស្រុកស្រែ

              វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ នៅម្តុំណាទៅ?

            • មាន​វត្ត​២ សព្វ​ថ្ងៃនៅ​ទន្ទឹម​គ្នា ។ នៅ​ខាង​ជើង​វត្ត​ភ្នំ ។ មួយ​គេ​ហៅ​វត្ត​ព្រះ​ពុទ្ធ​ឃោសាចារ្យ មួយ​ហៅ​វត្ត​ចិនដំដែក ឮ​ថា​វត្ត​២​នឹង​មិន​ត្រូវ​គ្នា​ទេ ។

            • ស្រុកស្រែ

              អរគុណតាម៉ាប់… ខ្ញុំ​អត់​បានចាប់​អារម្មណ៍ថា ទីនោះ​មាន​វត្ត​ដល់​ទៅ​ពីរ​ទេ ព្រោះ​ខ្ញុំ​ស្មាន​តែ​មានវត្តចិនដំដែក​ តែ​មួយ… ហើយ​រឿង​មិន​ត្រូវ​គ្នា​នេះ គឺគ្មាន​រឿង​អី ក្រៅ​ពី​រឿង​ប៉ះពាល់​​ផលប្រយោជន៍​គ្នា​​រៀងៗ​ខ្លួន​​ឡើង… 😀

            • វត្ត​ទាំង​ពី​រនោះ ឃើញនៅ​សេស​សល់​អគារ​ចំណាស់​ច្រើន​ជាង​វត្ត​ដទៃ​ទៀត នៅភ្នំពេញ (ខ្ញុំឧស្សាហ៍ទៅម្ដុំនោះ ព្រោះ​មាន​ទាំង​វិហារ​គ្រិស្ត មាន​ទាំង​វិហារ​ចិន បុរាណ) ។ ខ្ញុំ​កំពុង​សរសេរ​អត្ថបទ​អំពី ក្រុងចតុម្មុខ​ ចាស់​ហើយ ពូ​ចាំតភ្ជាប់​ផង ។

            • ស្រុកស្រែ

              កុំបារម្ភ… ខ្ញុំ​នឹង​ភ្ជាប់ជូន…

            • រួចហើយពូ http://tamabloveyaymab.wordpress.com/2012/10/10/capital-chaktomuk-1/ កែចុះ​កែឡើងជិតមួយម៉ោង យក​របស់​គេ​មក តែ​អ្នក​សរសេរ​ដើម​មិន​ប្រើ​ ចន្លោះ​មើល​មិន​ឃើញ ។​ វេទនាខ្ញុំណាស់ ។

            • និយាយ​អញ្ចឹង​ពូ ខ្ញុំ​ទើប​នឹង​ឃើញ​កំហុស វត្ត​ព្រះពុទ្ធឃោសា មិនមាន​ ចារ្យ ទេ ហើយ​វត្ត​នេះ​គឺ​វត្ត​ចិនដំដេក ឯ​វត្ត​ពិភត្ត​រង្សី គឺ​វត្ត​ពិភត្តរង្សី ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s