វិចិត្រសាល

វត្តនួនមណីរាម ហៅវត្តថាន់ ក្រុងភ្នំពេញ


ចេញពីវត្ត​ហរិរក្ស​រាជិនី ឬវត្តវាំងចាស់ ដែល​ស្ថិត​នៅ​ជិតផ្សារឧត្តុង្គ ខេត្តកំពង់ស្ពឺ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក​ អោយ​មក​ទស្សនា​ទីអារាម​មួយ​ក្នុង​ក្រុង​ភ្នំពេញ​វិញ​ម្តង… នោះគឺ​ ​វត្តនួនមណីរាម ឬវត្តថាន់ ដែលស្ថិត​​នៅ​​តាម​ដងមហាវិថី​​ព្រះនរោត្តម ក្បែរ​ ម្តុំអតីត​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ…។

នេះ​ក៏ជា​លើក​ទី​មួយ​ផង​ដែរ ដែល​ខ្ញុំ​បាន​ចូលដើរ​មើល​ទី​អារាម​នេះ ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ ១៩៧៩ មក… គឺ​ជា​​ឳកាស​​ដ៏​ល្អ​មួយ ដែល​ខ្ញុំ​ដើរ​ចច្រប់​​ដើម្បី​ថត​ផ្តិត​យក​ទិដ្ឋភាព​ទូទៅ​ នៅ​តាម​ទី​អារាម​នានា​​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង ក្នុង​ពិធីបុណ្យ​កាន់​បិណ្ឌ​ឆ្នាំ ២០១២​ នេះ…។

បន្ទាប់​​ពីចូល​តាម​ខ្លោង​ទ្វារ​ខាង​មុខពី​មហាវិថី​ព្រះនរោត្តម​ទៅ រួច​ដើរ​ក្រឡឹង​ព្រះវិហារ​វត្តថាន់​មួយ​ជុំ​​មក ខ្ញុំ​ក៍​មិន​ភ្លេច​ចេញ​ទៅ​តាម​ច្រក​ទ្វារ​ខាង​ក្រោយ​វត្ត ទៅ​​ទិស​ខាង​កើត ដែល​បាន​​បង្ហាញ​​អោយ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​ថែម​ទៀត ពី​ស្ថានភាព​​​រស់​នៅ​របស់​អ្នក​ភូមិ​សំបុកចាប​ក្នុង​រាជធានី​ភ្នំពេញ​យើង​ ដែលពួកគេ​ទាំងនោះ​កំពុង​រស់​នៅ​​ហូរហែ​សងខាង​ច្រក​ផ្លូវ​​ដ៏​តូច​ចង្អៀតនេះ។

នៅ​ក្នុង​បរិវេណ​វត្តនួនមណីរាម ឬវត្តថាននេះ មាន​អគារព្រះរាជបណ្ណាល័យ​សម្តេច​ព្រះសង្ឃ​រាជ ជួនណាត ដែល​មាន​សំបុរ​ដូច​​អាគារសារមន្ទីរជាតិ ​ក្បែរ​ព្រះ​បរមរាជវាំង​ដែរ។ នៅ​ទល់មុខព្រះរាជបណ្ណាល័យនេះ មានសិប្បកម្មផលិតវត្ថុសិល្បៈ​ ដែលមាន​ឈ្មោះ​ជាភាសា​អង់គ្លេសថា Watthan Artisans Cambodia…។ បន្ទាប់​ពីអគារ​ព្រះរាជ​បណ្ណាល័យ មាន​អគារ​ថ្ម​កំពស់​មួយជាន់​ តូចច្រឡឹង​មួយ​ដាក់ថា៖ លេខា​ធិការដ្ឋាន​​​អចិន្ត្រៃយ៍ (​អាច​ជា​របស់​ព្រះរាជបណ្ណាល័យ?)។ បន្ទាប់​មក​ទៀត គឺ​ជា​​​អគារមហាកុដិ​ធំមួយ។ តែ​ព្រះចៅអធិការ​វត្តថាន់ ​មិន​បាន​គង់​នៅ​ក្នុង​មហា​កុដិ​ធំ​នេះទេ គឺ​ព្រះអង្គ​គង់​នៅកុដិ​ថ្ម​ធម្មតា ខាងមុខព្រះវិហារ​ប៉ែក​ខាង​ជើង។

បើ​តាម​មិត្ត​អ្នក​អាន​មួយ​រូប​ឈ្មោះ វាង ប៊ុន បាន​អោយ​ដឹង​ថាៈ ទីអារាម​​នេះ​ផ្តួច​ផ្តើម​កសាង​ឡើង​​ដោយ​អតីត​ស្នំឯកព្រះបាទនរោត្តម មានងារជា ឃុនព្រះម៉ែនាង ចម​សុជាតិ​បុផ្ផា​នួន ហៅ ឃុនថាន់, ជាមាតា​សម្តេច ផាង៉ាង៉ាម ដែល​ជា​មាតា​ព្រះបាទ​សុរាម្រិត និង​ត្រូវ​ជាព្រះអយ្យការ ព្រះបាទសម្តេច​ព្រះ​នរោត្តម​ សីហនុ, ព្រះបរមរតន​កោដ្ឋ…។

នៅ​ខាងជើង​ព្រះវិហារជាប់របង​វត្ត ឃើញ​មាន​រៀបចំគ្រឹះអាគារ​ដែល​តាម​ស្លាក​ប្រកាស គឺ​ជា​សំណង់កុដិលេខ៣ ដែល​មាន​កំពស់បីជាន់… ហើយ​ខាង​ក្រោម​នេះ គឺ​ជាទិដ្ឋភាព​ទូទៅ​នៅ​ទី​អារាម​វត្តនួនមណីរាម ឬវត្តថាន់ ក្រុងភ្នំពេញ​ ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ ២០១២ នេះ…

ស្រុកស្រែ

Advertisements

7 responses to “វត្តនួនមណីរាម ហៅវត្តថាន់ ក្រុងភ្នំពេញ

  1. បើវត្តប្រយោវង្សបែបជាននឹងទៀត ។ វត្តថាន់នេះ មានចំណាស់ជាង១០០ឆ្នាំហើយ ថាន់គឺជានាមស្នំឯកព្រះនរោត្តម ។ ក្រោយព្រះនរោត្តមសុគត ថាន់នេះក៏ចំណាយទ្រព្យធនសង់វត្តនេះ ហើយក៏សុំសិលនៅទីនេះតទៅ ។ ខ្ញុំដឹងក្រោយពីអានសៀវភៅ សារាម៉ានី រឿងពិតក្នុងវាំងស្ដេចខ្មែរ

    • អរគុណតាម៉ាប់… ខ្ញុំ​អានសៀវភៅ សារ៉ាម៉ានី យូរ​ហើយ… ឥឡូវ​រឿងរ៉ាវ​ទាំងនោះ បាន​រត់​ចូល​ក្នុង​សៀវភៅអស់​វិញ​​ហើយ… 😀

  2. អត់ទោសតើអ្នកអាចប្រាប់ខ្ញុំបានទេថា តើវត្តនេះមាន ទំហំប៉ុន្មានដែរ?

    • បាទ លោក​សុវិជ្ជា… ទីធ្លា​បរិវេណ​វត្តនេះ​មាន​សភាព​ធំ​ទូលាយ​គួរ​សម។ ចំណែក​ឯ​ព្រះ​វិហារ​វិញ ដូច​លោក​ឃើញ​ស្រាប់ គឺ​ខឿន​ព្រះវិហារ​មិន​សង់​ឡើង​ខ្ពស់​ផុត​ពី​ដី​ពេក​ទេ។ ជា​ធម្មតា សំណង់​ព្រះ​វិហារ​សម័យ​មុន គឺ​ច្រើន​តែ​តូច​ច្រឡឹង និង​​មាន​ទំហំ​មិន​ធំ​សំបើម​ដូច​ព្រះវិហារ​នៅ​សម័យ​ក្រោយៗ​យើង​នេះ​ទេ…។​ អរគុណ​…

  3. វត្តនេះបង្កើតដោយលោកយាយម្នាក់ជាស្នំឯកព្រះបាទនរោត្តម មានងារជា ឃុនព្រះម៉ែនាង ចមសុជាតិបុផ្ផានួន ហៅឃុនថាន់ ជាមាតា សម្តេចផាង៉ាង៉ាម មាតាព្រះបាទសុរាម្រិត និង ជាព្រះអយ្យការ ព្រះបាទសីហនុ…

  4. សូមជួយប្រាប់ខ្ញុំបន្តិចថា វត្តថាន់ស្ថិតនៅក្នុងក្រុម រឺភូមិអ្វី សង្កាត់អី បានអត់? វាសំខាន់ណាស់សម្រាប់ខ្ញុំពេលនេះ ខ្ញុំចង់ដឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s