វិចិត្រសាល

ទ្វារទឹក​ទំនប់ ៧មករា ថ្ងៃនេះ…


ក្នុងដំណើរ​ឆ្លងកាត់​របស់​ខ្ញុំតាម​ផ្លូវ​ជាតិលេខ៣​ ឆ្ពោះ​ទៅ​កាន់​ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង​ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខ្ញុំ​បាន​ឈប់​មួយ​ភ្លែត​នៅ​ទ្វារ​ទឹក​ ៧មករា ដោយសារ​តែ​ខ្ញុំ​​ឃើញ​អ្នក​ដំណើរ​មួយ​ចំនួន បាន​ឈរ​ពី​លើ​ស្ពាន ​មើលអ្នក​នេសាទ​ត្រី​​​នៅ​ផ្នែក​ខាង​ក្រោម​ទ្វារ​ទឹក…។

ទ្វារទឹក ៧មករា ឬទំនប់ទឹកកំពង់ទួល ថ្ងៃ​នេះ​ផ្ទៃមេឃ​មាន​ភាព​ស្រឡះ ដែល​នាំ​អោយ​មាន​​អ្នក​នេសាទ​ត្រី​ដោយ​ប្រើឧបករណ៍ថ្នង និង​មងបណ្តែត ឃើញ​មាន​ច្រើន​គ្នា​ដែរ នៅ​ផ្នែក​ខាង​ក្រោម​ទ្វារទឹក…។ តែ​ខ្ញុំ​ប្លែក​ក្នុង​ចិត្ត​ដែរ ដោយ​មិន​ឃើញ​មាន​ត្រី​ដែល​បាន​មក​ពី​ការ​នេសាទ​នៅ​ទីនេះលក់​សោះ… បែរ​ទៅ​ឃើញ​សំបូរ​តែខ្យង ​ដែល​អ្នក​ស្រុក​នាំ​គ្នា​លក់ទាំងចានដែកៗ​ ទៅវិញ… 😀

ប្រកាសក្រោយ ខ្ញុំនឹង​រៀបរាប់ពី​ផ្លូវធ្វើដំណើរ​ទៅ​កាន់​ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ស្វែង​រក​​វត្តពោធិព្រឹក្ស ដែល​ជា​អតីតទីអារាម​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជោតញ្ញាណោ…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “ទ្វារទឹក​ទំនប់ ៧មករា ថ្ងៃនេះ…

  1. បាំប៊ី ម៉ាកាឡា ងៃ​បង​អ៊ូន​ស្មែ​ចូល​សុក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s