វិចិត្រសាល

កំណត់ត្រា ​ភាគ៣៖ ​ជ្រុង​មួយនៃ​​ទីក្រុង​កឹងធើ


ព្រឹកស្អែកឡើង ខ្ញុំ​បាន​ជិះ​ម៉ូតូដើរ​មើល​ផ្នែក​ខ្លះ​នៃទីក្រុងកឹងធើ ដែល​ក្នុងនោះ​រួមមាន វិថីធំៗ​មួយ​ចំនួន, សាលា​ក្រុង​កឹងធើ, មន្ទីរពេទ្យ​ធំ​, សកល​វិទ្យាល័យ​ក្រុង, និង​ជា​​ពិសេស គឺ​ស្ពានឆ្លងកាត់​ទន្លេ​មេគង្គ ដែល​ជា​ជំនួយ​ឧបត្ថម្ភពី​រដ្ឋាភិបាលជប៉ុន​។

អាចចាត់ទុកថា ស្ពានឆ្លងកាត់ទន្លេ​មេគង្គ​នៅ​ទីក្រុងកឹងធើ​នេះ គឺ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​ហើយ ព្រោះ​ថា​ ស្ពានដូច​គ្នា​នេះ​នៅខេត្តវិញឡុង​(Vĩnh Long) ក៍​នៅ​ខ្លី​ជាង​ស្ពាននៅ​ក្រុង​កឹងធើ​នេះ​ដែរ។ មើលតាម​ស្លាកបង្ហាញ​នៅ​បង្គោល​សសរ​ស្ពាន​បាន​អោយ​ដឹង​ថា៖ ស្ពាន​កឹងធើ​​​មាន​​ប្រវែង ២៧៥០ម៉ែត្រ និង​កសាង​ហើយ​រួចរាល់នៅ​ឆ្នាំ ២០១០…។

ខាងក្រោមនេះ គឺ​ជា​ទិដ្ឋភាព​ជ្រុងមួយ​នៃ​ទីក្រុង​កឹងធើ…។ ប្រកាស​ក្រោយ ខ្ញុំ​នឹង​រៀប​រាប់​​ពី​ការ​ខក​បំណង​របស់​ខ្ញុំ​ ដែល​មុន​ចេញ​ដំណើរ​ពី​ភ្នំពេញ ​មកដើរ​​​ទេសចរណ៍​​​នៅ​ប្រទេស​​វៀតណាម​ភាគ​ខាង​ត្បូង​នេះ ខ្ញុំ​មាន​បំណង​ចង់​ទៅ​​លេង​ខេត្ត​ត្រាវិញ។ តែ​ដោយសារ​ខ្ញុំ​ពិបាក​រក​ឡាន​ជិះពីក្រុងកឹងធើ ទៅ​ខេត្ត​ត្រាវិញ ពេកទើប​ខ្ញុំ​ដូរចិត្ត ទិញ​សំបុត្រ​ឡាន​ជិះ​ទៅ​កំសាន្ត​នៅ​ខេត្តបាក់លីវ ដែល​ជា​ខេត្តមួយ​ជាប់​មាត់​សមុទ្រ​ ស្ថិត​នៅ​ជិត​ចុង​ផុត​នៃវៀតណាម​ភាគ​ខាង​​ត្បូង។ ​អស់​លោក​អ្នក​ក៍​ប្រហែល​ជា​ជ្រាប​រួច​ហើយ​ថា ​ខេត្តនៅ​ចុង​ខាងត្បូង​ផុត​របស់​ប្រទេស​វៀត​ណាម គឺ​ខេត្តកាម៉ៅ​(Cà Mau)​ ដែល​ស្ថិត​នៅ​ខាង​ត្បូង​ជាប់​ខេត្ត​បាក់លីវ… ហើយ​​ខ្ញុំ​ក៍​គិត​ទៀត​​​ថា បើ​មាន​ឳកាស​លើក​ក្រោយ ខ្ញុំនឹង​ទៅ​អោយ​ដល់​ទី​នោះ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s