វិចិត្រសាល

កំណត់ត្រា ​ភាគ៤៖ ​ពីទីក្រុង​កឹងធើ​ ​ទៅខេត្ត​បាក់លីវ


ដូចខ្ញុំ​បាន​ជំរាបរួចហើយថា ពីទីក្រុងកឹងធើ ទៅខេត្តត្រាវិញ ដែល​មាន​ចំងាយ​ប្រហែល​ ជា ១០០គ.ម ​សោះ គឺ​លំបាក​រក​ឡាន​ក្រុង​ជិះ​ណាស់… ហើយ​ខ្ញុំ​ក៍​មិន​យល់​ដែរថា ម៉េច​បាន​​ទៅ​ជា​អីចឹង?…

មិនមែន​មានន័យថា គ្មានឡានក្រុង​រត់​សោះ​នោះទេ…។ នៅវេលា​ម៉ោង​​ប្រមាណ ១០ព្រឹក ខ្ញុំបាន​ទៅ​បេនឡាន​ក្រុង​ចាស់​ (នៅ​ក្រុង​កឹងធើ មានបេនឡានចាស់ និង​បេនឡាន​ថ្មី) គឺ​មាន​​នៅសល់​តែ​ឡានក្រុង​​កញ្ចាស់អ៊ែរតែ​​មួយ​គត់ ដែល​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង ៣រសៀល។ ពេលខ្ញុំ​ប្រាប់​ទៅ​ពួក​គេ​​ថា ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ទៅ​ខេត្ត “ត្រាវិញ”… ពួកគេសួរ​មក​ខ្ញុំ​វិញថា ទៅ “តាយីញ” មែនទេ?… ដល់ចឹងទៅ ខ្ញុំ​ខ្លាច​ច្រឡំ ក៍​ដូរចិត្ត​ខ្ជិល​ទៅ​ខេត្ត​ត្រាវិញ​… គិតចង់​ទៅ​ខេត្ត​ផ្សេងវិញ​ស្រួល​ជាង។

ខ្ញុំ​ក៍ធ្វើដំណើរ​ទៅបេនឡានក្រុងថ្មី ដែល​ជា​បេនឡាន​ខ្ញុំ​បាន​មកដល់​​ទីនេះ កាល​ពី​ម្សិល​មិញ។ ខ្ញុំចាំថា ខេត្តដែល​នៅ​ខាង​ត្បូងផុត គឺ​ខេត្តបាក់លីវ​(Bạc Liêu)។ ហេតុនេះ​ ខ្ញុំ​ក៍​ទិញ​សំបុត្រ​ឡាន កឹងធើ-បាក់លីវ តំលៃ ៧ម៉ឺនដុង (3.50$) ដែល​នឹង​ចេញ​ដំណើរ​នៅ​ម៉ោង ១រសៀល​នេះ។ តែពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​នៅលើ​រថយន្ត ទើប​ខ្ញុំ​ដឹងថា ខេត្ត​ដែល​ស្ថិត​នៅ​ចុង​ខាងត្បូង​ផុត​របស់​វៀតណាម គឺ​ខេត្តកាម៉ៅ​(Cà Mau) មិន​មែន​ខេត្ត​បាក់លីវ​ទេ…។

​នៅម៉ោង ១និង ១០នាទី​រសៀល រថយន្តក៍ចេញដំណើរ​ពីទីក្រុងកឹងធើ ឆ្ពោះ​ទៅ​ខេត្ត​បាក់លីវ ដែល​មាន​ចំងាយ​ប្រមាណ ១១០គ.ម។ ពីកឹងធើ ទៅបាក់លីវ គឺ​ត្រូវ​ឆ្លង​កាត់​ខេត្តសុកត្រាង ឬ​សុកចាង​(Sóc Trăng)​​។ ជា​ចៃដន្យ មានបុរស​អ្នកដំណើរចំណាស់​ម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្ញុំនៅ​លើ​ឡានក្រុង​ គាត់​ត្រូវ​ទៅ​ជួប​ជុំ​កូន​ចៅ​ ញាតិ​សន្តាន​នៅ​​​​ក្នុង​ពិធី​បុណ្យ​សែន​ដូន​តា​ (យើង​ហៅ​ថា​បុណ្យ​ភ្ជុំបិណ្ឌ) ​ឯ​ស្រុក​កំណើត​ ​នៅ​ខេត្ត​បាក់លីវ​ដែរ។ ដោយ​ដឹង​ថា​ខ្ញុំ​ជា​អ្នក​ទេសចរណ៍ ដើរឡេឡឺ​អត់មាន​ញាតិ​នៅ​ទីនេះ គាត់ក៍​បបួល​ខ្ញុំ​អោយ​ទៅ​លេង​ផ្ទះ​របស់​គាត់ ដែល​ស្ថិត​ក្នុង​ភូមិ​នេសាទ​ដ៏​តូច​មួយ​ក្បែរ​មាត់​សមុទ្រ។

នៅ​តាម​ផ្លូវ ខ្ញុំ​ឃើញ​មាន​វត្តអារាម​ព្រះពុទ្ធសាសនា​ហូរហែ​​ ដែល​ស្ថិត​នៅ​ជាប់​មាត់​ផ្លូវ​ធ្វើ​ដំណើរចាប់​ពី​សុកត្រាង រហូត​ដល់​បាក់លីវ… ហើយ​នៅវេលា​​ម៉ោង ៤ និង៣០នាទី​រសៀល ខ្ញុំ​ក៍​បាន​ទៅ​ដល់​បេនឡាន​​ខេត្តបាក់លីវ ដោយ​សុវត្ថិភាព។

ពេល​ចុះ​ពី​លើ​ឡាន​ភ្លាម បុរស​ចំណាស់​ដែល​ជា​ខ្មែរ​កម្ពុជា​ក្រោមអង្គុយ​ជាប់​ខ្ញុំ បាន​និយាយ​មក​កាន់​ខ្ញុំ​​ ប្រកប​ដោយ​ទឹកចិត្ត​សប្បុរស ចង់​នាំខ្ញុំ​ទៅ​លេង​ផ្ទះគាត់ដែល​មាន​ចំងាយ​ជាង​១០គ.ម ពីទីប្រជុំជនខេត្ត។ ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ​​ក្នុង​ចិត្តណាស់ ព្រោះ​តាម​ទំលាប់​ធ្វើ​ដំណើរ​ត្រាច់ចរ​របស់​ខ្ញុំ គឺ​ខ្ញុំ​គិត​ពី​សុវត្ថិភាព​នៃ​ការ​​ដេកនៅ ស៊ីចុក​ជា​ចំបង… តែ​ខ្ញុំគិត​ចុះគិតឡើង​ទៅ ក៍​សំរេច​ចិត្ត​ថា ទៅ​លេង​ផ្ទះគាត់ទៅ… ហើយ​បើ​ត្រូវ​សំរាក​នៅ​ទីនោះ ក៍​អាច​ចាត់​ទុក​ដូចជាដំណើរ​កំសាន្ត​បែប​ Home stay​ មួយទៅចុះ..!!..

ប្រកាសក្រោយ ខ្ញុំ​នឹង​រៀបរាប់ពីភូមិខ្ញុំ​ស្នាក់នៅ​ឈ្មោះថា ភូមិព្រែកជ្រៅ… ​ជា​ភូមិ​អ្នក​នេសាទដ៏តូចមួយនៅ​ជាប់​មាត់​សមុទ្រវៀតណាមភាគ​ខាង​ត្បូង ដែលអ្នក​រស់​នៅ​ក្នុង​ភូមិនេះ​ទាំង​មូល​ គឺ​សុទ្ធ​តែ​ខ្មែរ និង​និយាយខ្មែរ​​ធម្មតាពេញភូមិ… ធ្វើ​អោយ​ខ្ញុំ​គិត​ថា ខ្ញុំហាក់ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ភូមិ​តូច​មួយ​នៃ​ខេត្តកែប នៅ​ជាប់​មាត់​សមុទ្រ​របស់​ខ្មែរ​យើង​​ដែរ… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាពមួយ​ចំនួន​នៅ​តាម​ផ្លូវ​ពីកឹងធើ កាត់​តាម​ខេត្ត​សុកត្រាង ទៅ​បាក់លីវ ដែល​ខ្ញុំ​បាន​ថត​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s