វិចិត្រសាល

សម្តេចយាយ និង​ព្រះមហាក្សត្រ​យើង ​នឹងមិន​​ឯកោទេ…


បាន​ទស្សនា​ទូរទស្សន៍​ជាតិ ​នារាត្រីថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ ២០១២ យប់​មិញ​នេះ ដែល​បាន​បង្ហាញ​នូវឯកសារ​ស្តីពី ​ព្រះរាជ​សកម្មភាព​របស់​ព្រះករុណា​ ព្រះបាទ​​សម្តេច​​ព្រះ​​បរមនាថ នរោត្តម សីហមុនី និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​ឳកាស​រៀបចំ​បញ្ជូន​ព្រះ​បរម​សព​របស់​​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ទីក្រុង​ប៉េកាំង មាន​ឈុតមួយ​ដែល​បង្ហាញ​ពីសម្តេច​តេជោ ​លោកកំពុង​លើកដៃ​ប្រណម​​ ​អុជធូប​បួង​សួង ព្រម​ទាំង​​បាន​ឮ​ប្រសាសន៍​របស់​សម្តេចដោយ​ផ្ទាល់ សន្យា​​​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះ​បរមសព​ និង​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​វររាជ​មាតាជាតិ​ខ្មែរ​ សម្តេចម៉ែ សម្តេចយាយ សម្តេច​យាយ​ទួត និង​ចំពោះ​​ព្រះ​ភក្រ្ត​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី​ ផងដែរ ដែល​សម្តេច​បាន​ប្តេជ្ញា​ចិត្ត​ទាំង​ភាព​ក្តុក​ក្តួល​ថា៖ ទូលបង្គំនឹង​ការពារ​​ព្រះរាជបល្ល័ង្ក… ការពាររាជានិយម… ការពារ​សម្តេច​ម៉ែ… ការ​ពារ​ព្រះ​មហាក្សត្រ..!!..

សំរាប់​ខ្ញុំ​​ដែល​មាន​ចិត្ត​ទន់​ស្រាប់​ផង ត្រូវ​បាន​អង្រួន​ដោយ​ភាព​ក្តុកក្តួល​ខ្លាំងណាស់…។ បើ​គិត​តាម​បែប​ប្រជា​ពល​រដ្ឋ​សាមញ្ញវិញ ខ្ញុំ​សំឡឹង​​ទៅ​សម្តេច​យាយ ឃើញ​​ហាក់​ដូច​ជា​កំពុងគង់​នៅ​​កំព្រា​ ឯកោ​ចាប់​ពី​ពេល​នេះ​តទៅ… ព្រោះ​តាំង​ពីដើម​រៀង​មក ព្រះអង្គ​ទាំង​ទ្វេរ(សម្តេចយាយ និង​សម្តេច​តា​) គឺមិន​ដែល​ឃ្លាត​ចេញ​​ឆ្ងាយ​ពី​គ្នា​​ម្តង​ណា​ឡើយ…។ រីឯ​ព្រះ​មហាក្សត្រ​​វិញ ព្រះអង្គ​​​មាន​ភាព​សោក​សៅ​​ហួស​ពីការ​ស្មាន ដោយ​សារ​តែ​មិន​បានទាន់​ដង្ហើម​ព្រះបិតា​ជា​លើក​ចុង​ក្រោយ… ហើយ​បើ​​មើល​តាម​បែប​រាស្រ្ត​សាមញ្ញ​​ទៀត គឺ​បាន​​ត្រឹម​តែ​ឈរ​យំ​(ទ្រង់ព្រះ​កន្សែង)​​ ពីរ​នាក់​ម្តាយ​-​កូន (ព្រះមាតា និងបុត្រ) ​គួរ​អោយ​សង្វេគ​ណាស់។ ​​ហេតុនេះ ការ​សន្យា​របស់​សម្តេច​តេជោ​ នៅ​ចំពោះ​មុខ​​ព្រះ​​បរម​សព ក្នុង​ការ​​​មើល​ថែទាំ​សម្តេច​ម៉ែ និង​ព្រះ​ករុណា គឺ​ពិត​ឳសថ​ទិព្វ​​​មក​​ជួយ​ព្យាបាល​ភាព​សោក​សង្រេង​​របស់​សម្តេច​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ​និង​ព្រះ​មហាក្សត្រ​​​​យើង ជាក់​ជា​មិន​ខាន។ ការសន្យា​នេះ នឹង​ធ្វើ​អោយ​សម្តេចយាយ សម្តេច​យាយទួត ព្រម​ទាំង​ព្រះ​មហាក្សត្រ​យើង លែង​មាន​អារម្មណ៍​​​​ឯកោ​​​ទៀត​ហើយ… ព្រោះ​ព្រះអង្គ​នៅ​មាន​ប្រជា​រាស្រ្តខ្មែរ​រាប់​លាន​នាក់​ នៅ​​ជុំវិញ​ព្រះ​អង្គ និង​តាម​ដង្ហែរ​ព្រះ​អង្គ​ជា​រៀង​រហូត…។​

តាម​ពិត គឺ​ត្រូវ​តែ​អញ្ចឹង… ព្រោះថា រាជានិយម និង​ព្រះ​មហាក្សត្រ​ គឺ​ជា​របស់​ជាតិ​ខ្មែរ​យើង​ទាំងមូល… ហើយ​ខ្ញុំ​ជឿថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំងអស់ នឹង​បានឃើញ​​នូវ​ភាព​អធិក​អធម ​​នៃ​​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព ​របស់​​​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ដែល​នឹង​រៀបចំ​​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​​ ក្នុង​ន័យ​ដើម្បី​បង្ហាញ​​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​​ នូវ​សមាន​ចិត្ត​របស់​សម្តេច​តេជោ​ក្នុង​ការ​​គោរព​ ស្រឡាញ់​​របប​រាជា​និយម និង​ព្រះ​មហាក្សត្រ​ខ្មែរ…៕

ស្រុកស្រែ

Advertisements

5 responses to “សម្តេចយាយ និង​ព្រះមហាក្សត្រ​យើង ​នឹងមិន​​ឯកោទេ…

  1. ខ្ញុំមិនដែលជឿរឿងឆុងឆ្នាំនឹងទេ!

  2. កុំ​ចេះ​តែ​យក​រឿង​រ៉ាវ រញ៉េ​រញ៉ៃ​មក​លាយ​ឡំ​ទៀត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s