វិចិត្រសាល

ទំនប់វារីអគ្គិសនីកំចាយ ​ឬធុងអាគុយ ​នៅខេត្តកំពត…


ទំនប់វារីអគ្គិសនីកំចាយ​(Kamchay Hydroelectric) ឬ​អាច​ហៅ​បាន​ម្យ៉ាងទៀតថា៖ ធុងអាគុយ​ នៅ​ខេត្តកំពត បាន​ចាប់ផ្តើម​កសាង​នៅ​ឆ្នាំ ២០០៨ និង​បាន​​បញ្ចប់​​ការ​សាងសង់ ព្រម​ទាំង​ចាប់​ដំណើរ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​បាន​មក​ពី​ទំនប់​វារី​អគ្គិសនីនេះ នៅ​ក្នុង​អំឡុង​ដើម​ឆ្នាំ​ ២០១២ នេះ។

ទំនប់វារីអគ្គិសនីកំចាយ ​ទទួល​​បាន​សិទ្ធិ​សាងសង់​ និង​ធ្វើ​អាជីវកម្មតាម​បែប BOT (Build-Operate-Transfer) ​​ក្នុង​រយៈពេល ៤០ឆ្នាំ ដោយ​ក្រុមហ៊ុនមួយ​​​មកពី​ប្រទេស​មហា​មិត្តចិន​​ឈ្មោះ Sinohydro Corporation ដែល​បានវិនិយោគ​​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៨០លាន​ដុល្លារ ហើយ​ថាមពល​អគ្គិសនី​ដែល​បាន​មក​ពី​ទំនប់​វារី​អគ្គិសនី​នេះ មាន​ចំនួន ១៩៤​មេហ្គាវ៉ាត់។

ពិនិត្យ​មើល​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​កំចាយ ខ្ញុំ​មាន​អារម្មណ៍​ស្ងើច​សរសើរ​ដល់​ភាព​វៀងវៃ​របស់​ក្រុម​ស្ថាបត្យករ​​ ដែល​បាន​គូសវាស​ប្លង់​ ​កែ​ច្នៃ​លំហូរ​នៃ​ទឹក​អោយ​ចេញ​ជា​ប្រភព​ផ្តល់​ថាមពល​​អគ្គិសនី​ចំនួន​ពីរ​កន្លែងគឺ៖ នៅ​ចំងាយ​ប្រហែល ២គ.ម​ខាង​ក្រោម​ទំនប់​ស្តុក​ទឹក ក្រុម​វិស្វករ​បាន​សង់​កន្លែង​ផ្តល់​ថាមពល​ទី១ ដែល​មានកំឡាំង ១៨០​មេហ្គាវ៉ាត់…​ ហើយចុះ​មក​ក្រោម​​ចំងាយ​ប្រហែល ២គ.ម​ ទៀត ក្រុម​វិស្វករ​បាន​សង់​កន្លែង​ផ្តល់​ថាមពល​ទី២ ដែល​មាន​កំឡាំង ១០មេហ្គាវ៉ាត់ មួយ​កន្លែង​ទៀត ដោយ​​បាន​មក​ពី​លំហូរ​ទឹក​​ ហូរ​​ចេញ​​បន្ត​ពី​កន្លែង​ផ្តល់​ថាមពល​ទី១…។

ថាមពលអាធំ ១៨០មេហ្គាវ៉ាត់ ត្រូវ​បាន​យក​មក​ផ្គត់ផ្គង់នៅ​ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ។ រីឯ​ថាមពលអាតូច ១០មេហ្គាវ៉ាត់ ត្រូវបាន​ចែកចាយ​ប្រើប្រាស់​សំរាប់​ខេត្ត​កំពត និង​ខេត្តព្រះសីហនុ។

ក្នុង​ពេល​ដែល​ខ្ញុំ​កំពុងសរសេរ​ប្រកាស​នេះ ខ្ញុំ​មាន​អារម្មណ៍​មួម៉ៅ​​​តិចតួច ​​ដោយសារ​តែ​មាន​ការ​លំបាក​ក្នុង​ការ​រក​ឯកសារ​ផ្លូវ​ការខ្លះៗ​​​សំរាប់​យោង និង​​អំណះអំណាង​ពេក។ ទិន្នន័យ​ដែល​ទាក់​ទង​នឹង​ទំនប់​វារី​អគ្គិសនី​កំចាយ ខេត្តកំពត​នេះ ខ្ញុំ​បាន​​​ស្វែង​រក​មើល​ក្នុង​​គេហទំព័រ​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​(www.mine.gov.kh)​ ដែល​ជា​សាម៉ី​ក្រសួង តំណាង​​អោយ​​ប្រទេស​​ម្ចាស់​គំរោង​ដែរ តែ​ទាល់​​យូរ​បានបើក​ចេញ… គឺក្រសួង​រដ្ឋ​ដ៏​ធំ​មួយនេះ អត់​មានគេហទំព័រ​​តែម្តង..!!..

ខ្ញុំ​ឆ្ងល់​យូរ​ហើយ… មិនដឹង​​យ៉ាង​ម៉េចបាន​ជា​ក្រសួង-​​ស្ថាប័ន​ធំៗ​ ​មួយ​ចំនួន​​របស់រដ្ឋ​យើង​ បែរ​ជា​មិន​មាន​គេហទំព័រ​ស្រស់ស្អាត​​ សំរាប់​​ផ្សព្វ​ផ្សាយនូវ​រូបភាព និង​ “ឯកសារ​​ផ្លូវការ” ​នានា ដែល​នឹង​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​​ពី​ស្នាដៃ​ និង​សមិទ្ធិផល​របស់​​ក្រ​សួង​-​ស្ថាប័ន​​នីមួយៗ សំរាប់​អោយសិស្ស​​​​​​​​​​ និស្សិត និង​​សាធារណ​ជន បាន​ស្រាវជ្រាវ, ​បាន​អាន​អោយ​បាន​ទូលំទូលាយ​សោះ​អញ្ចឹង?… នេះប្រហែល​មកពី​ក្រសួង-​ស្ថាប័ន​រដ្ឋ​ទាំង​នោះ​យល់​ថា ការ​ផ្សព្វ​ផ្សាយ​​តាមរយៈ​គេហទំព័រ​ គឺ​​ជា​រឿង​អត់​ប្រយោជន៍ គ្មាន​បាន​ការ​អីហើយ ​មើល​ទៅ…។ ​

សូម​អធ្យាស្រ័យ​ ដោយសារ​តែ​​ចេញ​ឆ្ងាយ​​ពី​​សាច់​រឿង​បន្តិច… តែសំរាប់​ខ្ញុំ​ដែល​ជា​រាស្រ្ត​តូចតាច​ នៅ​ពេល​ដែល​ឃើញ​អី​ប្លែក​នៅ​ត្រង់ណា ក៍ចេះ​តែ​ចង់ជួយឡង់​សេ ចែក​រំលែក​​ទៅ​ដល់​អស់​លោក​អ្នក​ដែល​មិន​បាន​ដឹង និង​មិន​បាន​ចាប់​អារម្មណ៍ ​​អោយបាន​ឃើញ​ដូច​ខ្ញុំ​ដែរ…។ ប៉ុន្តែ​បើ​​កាល​ណានិយាយ​​ទៅ វា​ខុស​តួលេខ ខុស​កាលបរិច្ឆេទ​ នឹង​ធ្វើ​អោយ​ការ​ឡង់​សេ​ អស់​តំលៃ… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​ទំនប់​វារី​អគ្គិសនី​កំចាយ ដែល​ខ្ញុំ​មាន​ឳកាស​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក នាចុង​ខែតុលា ឆ្នាំ២០១២ នេះ…

ស្រុកស្រែ

Advertisements

5 responses to “ទំនប់វារីអគ្គិសនីកំចាយ ​ឬធុងអាគុយ ​នៅខេត្តកំពត…

  1. បើ​ខាង​ ធនធាន​ទឹក​និងឧតុនិយម​សួរ​បង​កល្យាណ​ 😀

  2. ខ្ញុំកូនចៅគេរ៉េ រឿងក្រសួងខ្ញុំមិនសូវដឹងច្រើនឡើយ តែបើការងារអនុវត្តជាក់ស្តែងខ្ញុំដឹងច្រើនតែចំមុខងារប៉ុណ្ណោះពូ។ ខ្ញុំខាងក្រុមការងារ «រៀបចំក្រុមកសិករប្រើប្រាស់ទឹក»
    ធ្លាប់ជូនយោបល់ទៅក្រសួងដែររឿងអាប់ដេតវេបសាយ តែដូចអត់សូវទៅមុខសោះ។

    • អរគុណកល្យាណ… រឿង​វិបសៃ​របស់​ក្រសួង​រដ្ឋ​ធំៗ​ទាំងនោះ តាម​ខ្ញុំ​យល់ គឺ​​​មិន​មែន​​មកពីក្រសួង​ទាំងនោះ​​ “អ៊ុយឡត់” ទេ… ឯធនធាន​មនុស្ស​​​ជំនាញ​ខាង​វិបសៃ​វិញ បើ​អោយ​មក​ឈរ​តំរង់​ជួរ​គ្នា ទាត់​មួយ​ព្រឹក​ក៍​មិន​អស់ដែរ… បញ្ហា​នៅ​ត្រង់​ថា តើ​​ក្រសួង​រដ្ឋ​ធំៗ​ទាំងនោះ មាន​ឆន្ទៈ ឬ​យក​ចិត្ត​ទុកដាក់​ចែករំលែក​ ​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដល់​​​​សាធារណជន​ដែរឬទេ?… ឫមួយ​ក៏​ចូល​ចិត្ត​ប្រើ​ទំលាប់​ចាស់ ដែល​ពេល​ប្រជុំ-សន្និបាត​ម្តងៗ គណៈអធិបតី​ឡើងអាន​របាយការណ៍​កំរាស់​ ១០០ទំព័រ​អោយ​អ្នក​ចូល​រួម​ស្តាប់​ ដែល​ហាក់​ដូច​ជា​អ្នក​ចូល​រួម​​​ទាំងអស់ សុទ្ធ​តែ​ពួក​អត់ចេះ​អក្សរ តំរូវ​អោយ​គណៈ​អធិបតី អាន​អោយ​ស្តាប់?…

      ខ្ញុំ​គិត​ថា សម័យនេះ ជាសម័យ​បច្ចេកវិទ្យា​ជឿនលឿន… ស្ថាប័ន​រដ្ឋ​យើង​គួរ​តែ​ផ្លាស់​ប្តូរ​ទំលាប់​អន់ថយ​ខ្លះ ដោយ​ចាប់​ផ្តើម​​ដើរ​អោយ​ទាន់​ការ​វិវត្តន៍​រីក​ចំរើន​នេះ​ផង…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s