វិចិត្រសាល

ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ១០)


ឆ្នាំ ១៩៥៦ សម្តេច​បាន​កសាង​វិហារ​ថ្មី​ក្នុង​វត្តឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​​វិហារ​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា។ វិហារ​នោះ​មាន ៣ជាន់, មានមុខ ៤ និង​មាន​កំពូល​​ជា​ប្រាង្គ​ក្បាច់​អង្គរ។ ក្នុង​ជាន់​នីមួយៗ មាន​សម្ភារៈ​គ្រប់​គ្រាន់​គឺៈ ជាន់​ក្រោម​មាន​តុ កៅអី សម្រាប់​ប្រជុំ និង​សិក្សា, ជាន់កណ្តាល​សម្រាប់​ធ្វើ​សង្ឃកម្ម ព្រម​ទាំង​ប្រជុំ​ធ្វើ​បុណ្យ ស្តាប់​ធម៌​ទេសនា, ជាន់​លើ​បំផុត សម្រាប់​តម្កល់​បូជនីយ​វត្ថុ​ មាន​ព្រះពុទ្ធរូប​បុរាណ​ជាដើម។

ឆ្នាំ ១៩៥៦ ដដែល សម្តេច​បាន​និពន្ធ​សៀវភៅ​វិន័យ​មួយ​ឲ្យ​ឈ្មោះ​ថា បព្វជ្ជូបសម្បទា ដើម្បី​បោះពុម្ព​ចែក​ក្នុង​ពិធីបុណ្យ​ ពុទ្ធសតវត្សរ៍ ២៥០០ បុណ្យ​ពាក់​កណ្តាល​សាសនា​

ឆ្នាំ ១៩៥៧ សម្តេច​បាន​ចាត់​ការ​អស់​ពី​ព្រះទ័យ​ ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ពុទ្ធសតវត្សរ៍ ២៥០០ ឬបុណ្យ​​ពាក់​កណ្តាល​សាសនា​ ព្រម​ទាំង​បញ្ចុះ​ព្រះ​សារីរិកធាតុ​ ឆ្លង​ព្រះ​សត្យមុនីចេតីយ៍​ ក្នុង​ពេល​នេះ​តែ​ម្តង។ នេះគឺ​ជា​ពិធី​បុណ្យ​​ប្លែក គិត​តាំង​ពី​ព្រះ​ពុទ្ធ​បរម​គ្រូ​ទ្រង់​ចូល​បរិនិព្វាន​កន្លង​ទៅ ២៥០០​ឆ្នាំ​ហើយ ពុំ​ដែល​មាន​ប្រទេស​ណា​ធ្វើ​បុណ្យ​នេះ​ម្តង​សោះ។ បុណ្យ​នេះ ក៏​អស្ចារ្យ​ណាស់​ដែរ។

ឆ្នាំ ១៩៥៧ ដដែល រដ្ឋាភិបាល​នៃ​សហភាព​ភូមា បាន​តម្លើង​ព្រះឋានៈ​សម្តេច​ជា ព្រះអភិ​ធជមហា​រដ្ឋគរុ នៃ​សហភាព​ភូមា ដែល​ជា​សមណសក្តិ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក្នុង​សហភាព​ភូមា។

ឆ្នាំ ១៩៥៩ ព្រះរាជរដ្ឋាភិបាល​បាន​តែងតាំង​សម្តេច​ ជា​​ប្រធាន​គណៈ​ប្រតិភូ​ខ្មែរ​ និមន្ត​ទៅ​កាន់​ទីក្រុង​ជៈកត៌ា (ហ្សាការតា) និង​ក្រុង​ស៊ីម៉ារាំង (កោះជ្វា) ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​រួប​រួម​ក្នុង​ពិធី​បុណ្យ​ពិសាខ​បូជា​ ព.ស ២៥០២ ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត់​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុលបុត្រ​អ្នក​ប្រទេស​នោះ​​ ចំនួន​បីរូប​ផង…។

ខាងក្រោមនេះ ជារូបថតពិធីបុណ្យ ពុទ្ធសតវត្សរ៍ ២៥០០ បុណ្យ​ពាក់​កណ្តាល​សាសនា​ នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ១២-១៨ ខែឧសភា ឆ្នាំ១៩៥៧…

ពិធីបុណ្យពុទ្ធសតវត្សរ៍ ២៥០០, បុណ្យពាក់កណ្តាលសាសនា, នៅទីក្រុងភ្នំពេញ

ព្រះបរមសារីរិកធាតុនៃព្រះសត្យមុនីគោតម ក្នុងកញ្ចានុកោដ្ឋនេះ ជាព្រះរាជទ្រព្យសម្តេច​ព្រះឧបយុវរាជ នរោត្តម សីហនុ ដែល​ជា​តង្វាយនៃ​ពុទ្ធសាសនិកអ្នកលង្កាទ្វីប។ គ្រានោះ​ទ្រង់ប្រគេនផ្ទាល់ព្រះហស្ថសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ លើព្រះទីន័ងទេវាវិនិច្ឆ័យ ដើម្បីតម្កល់លើយានបុស្បុក ដង្ហែទៅកាន់​សត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)

ពិធីបុណ្យពុទ្ធសតវត្សរ៍ ២៥០០, បុណ្យពាក់កណ្តាលសាសនា, នៅទីក្រុងភ្នំពេញ

សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈ​មហានិកាយ បានតម្កល់​ព្រះបរមសារីរិកធាតុលើព្រះរាជរថបុស្បុក ហើយក្បួនហែជាមហោឡារិក ក៏ចេញពីមុខ​ព្រះបរមរាជវាំង កាត់តាមវិថីនានាក្នុងរាជធានី រហូត​ដល់ព្រះសត្យមុនីចេតីយ៍ ដែល​មាន​រោងពិធីសុទ្ធតែជាអាគារឆើតៗ សណ្ឋានដូចព្រះវិហារល្អៗ គួរអោយកើតសទ្ធា និងសេចក្តី​ជ្រះថ្លា រំភើបក្នុងហឫទ័យនៃទស្សនិកជន។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)

ពិធីបុណ្យពុទ្ធសតវត្សរ៍ ២៥០០,បុណ្យពាក់កណ្តាលសាសនា, នៅទីក្រុងភ្នំពេញ

នៅថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យ, ឯកឧត្តមមហាមន្រ្តី ញ៉ឹក នូ បានរំកិលលើក​ព្រះ​កាញ្ចានុកោដ្ឋព្រះបរមសារីរិកធាតុពីបុស្បុក​វិចិត្រ ប្រគេនមកសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ។ សម្តេចទទួលទ្រចុះបាន ១កាំជណ្តើរ បានថ្វាយព្រះកាញ្ចានុកោដ្ឋនោះមក ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ។ ព្រះភូមិន្ទទ្រង់ទ្រស្ទួយចុះមក យាង​ដល់​ព្រះសត្យមុនីចេតីយ៍ ទើបព្រះនរបតី​ប្រគល់ទៅសម្តេចព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ ។ សម្តេចព្រះឧបយុវរាជ ទ្រង់ទ្រ​ឡើងតាមព្រះអឌ្ឍច័ណ្ឌ(ជណ្តើរ) ដ៏ខ្ពស់ ទៅតម្កល់​ជាស្ថាពរ​ព្ធដ៏ព្រះថែនក្នុងកំពូលនៃ​ព្រះសត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៧)

(នៅមានត…)

_____________________________________________________

ព្រះរាជប្រវត្តិពិស្តាររបស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

 

Advertisements

3 responses to “ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ១០)

  1. Pingback: រូបភាព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ នា​ឱកាស​បុណ្យ​ពាក់​កណ្ដាល​ពុទ្ធ​សាសនា | សម្ដេច​ព្រះសង្ឃរា

  2. Pingback: រូបភាព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ នា​ឱកាស​បុណ្យ​ពាក់​កណ្ដាល​ពុទ្ធ​សាសនា | សម្ដេច​ព្រះសង្ឃរា

  3. Pingback: រូបភាព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ នា​ឱកាស​បុណ្យ​ពាក់​កណ្ដាល​ពុទ្ធ​សាសនា | សម្ដេច​ព្រះសង្ឃរា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s