វិចិត្រសាល

ត្រឡប់​មកដល់ស្រុកវើតប្រេស ​វិញហើយ…


ខ្ញុំបានវិលមក​ដល់​ស្រុកវើតប្រេស​វិញហើយ…

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញនេះ ​អស់​លោក​អ្នកប្រាកដ​ជា​​បាន​ជ្រាប​រួចហើយ​ ​ស្តីពី​ព័ត៌មាន​​​​គ្រោះ​រញ្ជួយ​ដី​នៅភាគ​ខាង​ជើង​​​សហភាព​មីយ៉ាន់ម៉ា ។ នៅ​​ព្រឹក​​ម្សិលមិញ​នេះ​ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ទីក្រុង​រង្គូន​នៅឡើយ ហើយ​ព័ត៌មាន​ស្តីពី​គ្រោះ​រញ្ជួយ​ដី​ ត្រូវ​បាន​ប្រកាស​ភ្លាមៗ​ នៅ​ក្នុង​សណ្ឋាគារ​ដែល​ខ្ញុំ​ស្នាក់នៅ។ ពី​ទីក្រុងរង្គូន ឬយ៉ាំងហ្គូន​(Yangon) ទៅ​ទីក្រុង​​ម៉ាន់ដេឡៃ​(Mandalay) គឺមាន​ចំងាយ​ប្រមាណជាង ៧០០គ.ម។ ប្រសិន​បើ​ខ្ញុំ​ស្ថិត​នៅ​ទីក្រុង​ណៃពិដោរ​(Naypyidaw) ប្រហែល​ជា​មាន​ការភ័យ​ព្រួយ​ខ្លះ ព្រោះ​ទីក្រុង​នេះ​​មាន​ចំងាយ​តែ​ជាង ៣០០គ.ម ប៉ុណ្ណោះ ពី​កន្លែង​កើត​ហេតុ។ ទោះ​ជា​យ៉ាង​ណា ក៏ខ្ញុំ​មាន​ការ​បារម្ភខ្លះៗដែរ លាយ​ឡំ​ជា​មួយ​នឹង​ការចង់​ឃើញ ចង់​ជួប​នូវ​​រឿង​ហេតុ​គ្រោះ​ធម្មជាតិ​នេះ​អោយ​ជាក់​ស្តែង​ម្តង​ ​ដែល​នេះ​ជា​​និស្ស័យ​​របស់​ខ្ញុំ​ ដែល​មាន​ទំលាប់​​ចូល​ចិត្ត​ចង់​ដឹង​ ចង់​ឃើញ​រឿង​រ៉ាវ​​ជាក់ស្តែងប្លែកៗ… ព្រោះ​ថា ​ខ្ញុំ​​ក៏​ធ្លាប់បាន​ជួប ​និង​ឃើញផ្ទាល់​ភ្នែកនូវ​គ្រោះ​ធម្មជាតិ​នានា ដូចជាៈ ធ្លាប់​បាន​ជួបប្រទះ​​​ព្យុះទីហ្វុង ឬថៃហ្វូន (Typhoon)​ នៅ​ប្រទេស​​​ជប៉ុន បាន​ពីរបី​ដង​… និងធ្លាប់​​បាន​មើល​ភ្នំភ្លើង​កំពុង​ផ្ទុះ​នៅ​​ប្រទេស​ហ្វីលីពីន បាន​ម្តង​ដែរ កាល​ពី​អំឡុង​​ទសរត្សរ៍​ឆ្នាំ​១៩៩០-២០០០…។​

នៅម៉ោង ១២ និង១៥នាទី ខ្ញុំ​បាន​ចាក​ចេញ​ពី​ទីក្រុងយ៉ាំងហ្គូន… បន្ទាប់​មក ខ្ញុំ​នៅ​ឡេឡឺ​ ឯវាល​​កប៉ាល់ហោះ​សុវណ្ណភូមិ ក្នុង​ស្រុកថៃ​ យូរ​ម៉ោង​ដែរ ទំរាំ​តែ​ចេញ​ដំណើរ​ពី​ទីនោះ​មក​​ភ្នំពេញ… ហើយ​ពេល​ដែល​យន្តហោះ​ចុះចត​ដោយ​សុវត្ថិភាព នៅ​​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ដ៏អស្ចារ្យ​របស់​យើង​(sic!) បូក​រួម​ទាំង​នៅ ត្រេតត្រត​នាយអាយ​ទៀត ទំរាំ​ចូល​ដល់​ផ្ទះ គឺជិត​កណ្តាល​អធ្រាត្រ​ល្មម..!!..

ប្រកាស​ក្រោយ​ខ្ញុំ​នឹង​បង្ហាញ​ពី​រូបភាព​ជ្រុង​មួយ​នៅ​ទីក្រុង​យ៉ាំងហ្គូន និង​ទីក្រុង​ណៃពិដោរ ដែល​ខ្ញុំ​បាន​ទៅដល់។ មិនមាន​រូបភាព​សំបូរ​បែប​ទេ ដោយសារ​តែ​កម្មវិធី​ “សេមីណា” បាន​ចង្អៀត​ណែន​ប៉ែស​ រក​ពេល​ដក​ឃ្លា​​ចាក់កួរ​មិន​រួច​សោះ។ ម្យ៉ាង​ទៀត ការ​ទៅ​ក្នុង​ពិធី​ផ្លូវ​ការ​បែប​នេះ មាន​អ្នក​ការ​ពារ​សុវត្ថិភាព​ពិបាក​ដើរ​ឆ្វេកឆ្វាច​ណាស់។ បើ​មាន​ឳកាស​លើក​ក្រោយ​ ខ្ញុំមាន​គំរោង​ចង់​ទៅ​ដើរ​កំសាន្តតែ​ត្រឹម​ទីក្រុង​រង្គូន ឬ​យ៉ាំងហ្គូន​​ប៉ុណ្ណោះ គឺប្រាកដ​ជា​អស្ចារ្យ​ណាស់…៕

Shwedagon Pagoda, Yangon, Myanmar, វត្តស្វីដាហ្គន, ទីក្រុងរង្គូន, ប្រទេសភូមា, សហភាពមីយ៉ាន់ម៉ា

ស្រុកស្រែ​

Advertisements

33 responses to “ត្រឡប់​មកដល់ស្រុកវើតប្រេស ​វិញហើយ…

  1. សុំចូលក្នុងវ៉ាលីពួ​ស្រុក​ស្រែផង ។ ពូស្រុកស្រែចេះ​ធ្វើ Panorama ទៀត ខ្ញុំឥតចេះសោះ ។

  2. ជើងវែងដល់ហើយពូស្រុកស្រែ 😀

  3. ងៃណាយកខ្ញុំទៅតាម!!! 😦

  4. ពូស្រុកស្រែ តើ​មាន​បាន​ចង​ក្រង​អត្ថបទ​អំពី​សម្ដេ​ចព្រះសង្ឃរាជ​ជា​ PDF ហើយឬនៅ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s