វិចិត្រសាល

ជំលោះនៅតំបន់កាហ្សា ស្ទើរ​តែ​លុប​ដំណឹង​ស្តីពីកិច្ចប្រជុំ​កំពូល​អាស៊ាន…


ព័ត៌មាន​ស្តីពីព្រឹត្តិការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី២១ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង និង​ជា​ពិសេស គឺ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី ដោយ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិទី២ លោក បារ៉ាក់ អូបាម៉ា ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ព្រឹត្តិការណ៍​សង្រ្គាម​ស៊ីវិល​នៅ​តំបន់កាហ្សា (Gaza)…។

ស្របពេល​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ក្នុង​តំបន់​អាស៊ី​, នៅឯ​មជ្ឈឹម​បូព៌ាឯណោះ យន្តហោះ​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​គោលដៅ​ធំៗ ​ចំនួន ៨៥កន្លែង នៅ​ក្នុង​តំបន់​កាហ្សា។ តុល្យការ​នៃ​ជនរងគ្រោះ​ទាំង​សងខាង ​ដែល​បណ្តាល​មក​ពីការ​បាញ់ផ្លោងពីដី និង​បាញ់​ប្រហារពីលើ​អាកាស​​នេះ គឺ​នៅ​មិន​ទាន់​មាន​ប្រភព​អះអាងពី​ចំនួន​តួលេខ​​​អោយ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​គ្នា​នេះ បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ជា​ច្រើន​ បាន​ផ្សព្វ​ផ្សាយ និង​បង្ហាញ​នូវ​រូបភាព​ជន​រងគ្រោះ​​ ព្រមទាំង​​សំណង់​អាគារ​បែក​បាក់​​​ដោយ​​សារ​តែ​​ការ​វាយ​ប្រហារ​គ្នា​នេះ។ រីឯ​ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ១០​ប្រទេស និង​​អាស៊ាន​បូក ត្រូវ​បាន​ចាត់​ទៅ​​ក្នុង​មាតិកា​ព័ត៌មាន​បន្ទាប់​បន្សំ​ទៅ​វិញ។ នេះ​អាច​បញ្ជាក់​បាន​ថា ជំលោះ​​ដ៏​ក្តៅ​គគុកនៅ​តំបន់​កាហ្សា ស្ទើរ​តែ​លុបដំណឹង​ស្តី​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​២១ នេះ​តែ​ម្តង។ តែ​ចូល​ដល់​​វេទិកាអាស៊ាន-អាមេរិក ទើប​ធ្វើ​អោយ​មាន​​ការ​ចាប់​អារម្មណ៍​ពី​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​ចាត់​ជា​មាតិកា​ព័ត៌មាន​សំខាន់​ខាង​លើ​គេ​វិញ​​…។

ចំណុច​មួយ​ទៀត​ដែល​ខ្ញុំបាន​កត់​សំគាល់​ឃើញនោះ​គឺ ក្នុង​អំឡុង​ពេល​​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា កំពុង​អង្គុយ​​ប្រជុំ​​នៅ​ទីក្រុង​ភ្នំពេញ​របស់​យើងនេះ ​អារម្មណ៍​​របស់​គាត់​ហាក់​ដូច​ជា​កំពុង​ស្ថិត​នៅ​ឯ​តំបន់​មជ្ឈឹម​បូព៌ា​ឯណោះ…។

គិតៗទៅ ធ្វើ​ជា​មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច គឺ​យាប់​អញ្ចឹង..!!..

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១២ (រូបថតគេហទំព័របរទេស)

ស្រុកស្រែ

Advertisements

8 responses to “ជំលោះនៅតំបន់កាហ្សា ស្ទើរ​តែ​លុប​ដំណឹង​ស្តីពីកិច្ចប្រជុំ​កំពូល​អាស៊ាន…

  1. អេឡេកូ ហោះ​ផ្អើល​ ​ហា​ហាហា ហើយ​តាម​ផ្លូវ​ស្ងាត់​ដូច​ចោរ​លួច​មាន់​ចឹង អូបាម៉ាទៅភូមា មាន​ប្រជាជន​ចេញ​មុខ​ច្រើន ជួប​​គាត់​ផ្ទាល់។ ដល់​មក​ស្រុក​ខ្មែរ វិញ​រដ្ឋ​យើង​​បិទ​ផ្លូវ​ស្ងាត់​ជ្រៀប សូម្បី​តែ​ទៅ​ក្បែរ​ក៏​មិន​កើត។ ដល់​អូបាម៉ា ថ្លែង​សន្ទរកថា ស្រាប់​តែ​អត់​ផ្សាយ​ផ្ទាល់​អោយ​ពល​រដ្ឋ​ស្ដាប់ ហើយ​ដេញ​អ្នក​យក​ព័ត៌មាន​ចេញ​ក្រៅ បិទ​ទ្វា​ទៀត យ៉ាហ៊ី…​ស្រុក​ខ្មែរ​យើង​ដល់​ម្លឹង​ផង​ ន៎.?

    • សុន្ទរកថារបស់​លោក​អូបាម៉ា ខ្ជិល​អោយ​អ្នក​ផ្សេង​ទៀត​ស្តាប់… គឺ​ទុក​ស្តាប់​ហើយ​ស្តាប់​ទៀត… ​ស្តាប់​អោយ​បាន​ច្រើន​សារ​… ស្តាប់​ “យក​ប៉េ” តែ​ម្នាក់​ឯង​បាន​ហើយ…

      • ហា​ហា​ហា ប្លែកៗ​ខុស​គេ​តែ​ឯង លើក​មុន​ម៉ៅ​ដាច់ ៥​ម៉ោង​ម្នាក់​ឯង​ដល់​ឥឡូវ ម៉ៅ​ម្នាក់​ឯង​ទៀត បក​ស្រាយ​ផង មិន​អោយ​គេ​ស្ដាប់​ទេ ចាំ​យក​ទៅ Edit សិន​ហើយ ចាំ​ចេញ​ផ្សាយ​ព័ត៌មាន​វិញ។

        • ចំពោះ​មូលហេតុ​បិទផ្លូវ​ស្ងាត់​ឈឹង​ដូចចោរ​លួច​សេះ​នេះ គឺដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រធានាធិបតី​អាគាំង… នេះ​មួយ​ផ្នែក… ឯ​មួយ​ផ្នែក​ទៀត​នោះ គឺ​ចង់​មើល​​មុខ​​ប្រធានាធិបតី​អាគាំង​តែ​ម្នាក់​ឯង​បាន​ហើយ… ឯ​រាស្រ្ត​ធម្មតា មិន​​ចាំ​បាច់​មើល​ ឬ​ចាប់​ដៃ​ដោយ​ផ្ទាល់​ទេ… សុំ​​អញ្ជើញ​នាំ​គ្នា​មើល​តាម​ទូរទស្សន៍​ចុះ… រូបភាពដៀតែខ្នូច​ទេ​​បាទ..!!..

          • ខ្ញុំ​អង្គុយ​មើល​ទូរទស្សន៍ រង​ចាំ​អូ​បាម៉ា ដូច​ចាំ​ម៉ែ​មក​ពី​ផ្សារ ហើយ​ចាំ​មើល​អូបាម៉ា និយាយ​ស្អី​ខ្លះ ដល់​ចាំ​បាន​ត្រឹម​តែ​ចាំ អត់​មាន​ផ្សាយ​ផ្ទាល់​សោះ ហា​ហា​ហា

            • ម្សិលមិញ ខ្ញុំ​ឮ​អ្នក​ចេញ​មក​បកស្រាយ​កោកៗ​ថា៖ លោកអូបាម៉ា មក​ស្រុកយើងនេះ គឺ​មក​ចូល​រួម​ប្រជុំ!… មិន​មែន​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ទេ… ហេតុនេះ​ហើយ​បាន​ជា​មិន​មាន​ការ​ដើរ​ត្រួត​ពល និង​មិន​មាន​ការ​សន្ទនា​​ដោយ​ផ្ទាល់​ជា​មួយ​និស្សិត​តាម​មហាវិល័យ ដូច​នៅ​ស្រុក​ថៃ និង​ភូមា​ទេ។​

              នៅមាន​ទៀត… ចាំ​មើល​ថ្ងៃនេះ ឬស្អែក​ នឹង​មាន​ញត្តិ​គាំទ្រ ឬលិខិត​អបអរសាទរ​របស់​ក្រសួង ស្ថាប័ន​ជាតិ និង​ចៅហ្វាយ​ខេត្ត​ទាំង​អស់ ​ស្តីពី​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ផ្សាយ​ហើយ​ ផ្សាយ​ទៀត គ្មាន​បាន​មើល​ដំណឹង​អី​ផ្សេង​កើត​ទេ…។ នេះ​តាម​ខ្ញុំ​​ចំណាំ​…

  2. មើល CNN ព្រឹកមិញ Israel 4 Palestine 144 វា​ជា​រឿង​មួ​យ​គួរ​ឲ្យ​អស់​សំណើចដែល អង្គការ​សហប្រជាជាតិ​ដែល​មាន​អាមេរិច​ជា​មេខ្លោង​បាន​ខិត​ខំ​អស់​ពី​លទ្ធភាព​បង្កើត​រដ្ឋ​អ៊ីស្រាអែល​ឡើងវិញ ដែល​រដ្ឋ​នោះ​បាន​បាត់​បង់​ទឹក​ដី​ខ្លួន​អស់​ជាង ១០០០ ឆ្នាំ​ហើយ​នោះ (ហេតអ្វី​ក៏​មិន​បង្កើត​រដ្ឋ​ចាម៉្បា​ឡើង​វិញដែរ?) ហើយ​ព្យាយាម​មិនទទួល​ស្គាល់​អធិបតេយ្យភាព​រដ្ឋ​បាល៉េស្ទីន ។ តែ​បើ​ទៅ​ក៏​មិន​មាន​អី​ជា​ចម្លែក​ដែរ ព្រោះ​អ៊ីស្រាអែលជា​សម្ព័ន្​មិត្ត​របស់​អាមេរិច​ប្រចាំ​នៅ​មជ្ឈឹម​បូព៌ា ឯនៅ​អាមេរិច​នោះសោត ជនជាតិ​ជ្វីហ្វ ក៏​កាន់​ដំណែង​ធំៗ​ដែរ ។ បើ​លោកស្រុក​ស្រែឧស្សាហ៍​ទៅ​អើត​ ហ្វេសប៊ុក នឹង​ឃើញ​រូប​ភាព​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ត​ពី​តំបន់ ហ្គាហ្សា មកហើយ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s