វិចិត្រសាល

ប្រសិនបើខ្ញុំមានសំណាង​បានធ្វើ​ជា​ប្រធានភូមិ ​នៅតាមដងផ្លូវជាតិ​លេខ៨…​


“ជាដំបូង… គឺខ្ញុំ​នឹង​ទាក់ទង​ខាងរដ្ឋបាលព្រៃឈើ ដើម្បីរក​ពូជ​កូនឈើ​​មាន​តំលៃ ដូចជាឈើទាល, បេង, ក្រញូង… យក​មក​ដាំ​នៅ​តាម​បណ្តោយ​​​​ទាំង​សងខាង​ផ្លូវ​ជាតិ​នេះ​ នៅ​ក្នុង​អាណា​ចក្រ​​ដែនដី​ភូមិ​ដែល​ខ្ញុំ​គ្រប់​គ្រង​តែ​ម្តង…។ ក្រោយពី​ការ​ដាំ​រួច ខ្ញុំ​នឹង​ដាក់​ចេញ​វិធានការណ៍​ការពារ​ ថែទាំ​ ដោយ​​​តំរូវថា កូនឈើ​ចំដី​គ្រួសារណា គ្រួសារ​នោះ​​ត្រូវ​តែ​មើល​ថែទាំ ស្រោចទឹក​ដាក់ជីរ…។ ប្រសិន​បើ​ប៉ះ​ចំ​ដី​អ្នក​ធូធារ ដែល​ម្ចាស់​វា​រស់​នៅ​ភ្នំពេញ​វិញ ខ្ញុំ​នឹង​តំរូវ​អោយ​ម្ចាស់​ដី​​នោះ​ បង់​ថ្លៃ​ថែទាំ​អោយ​ខ្ពស់​បន្តិច ដើម្បី​យក​មក​ជួយ​ទប់​អោយ​អ្នក​ខ្វះខាត​​នៅ​ក្នុង​ភូមិខ្ញុំ​ មើល​ថែទាំ​ជំនួស”…។

“មូលហេតុ​ដែល​ខ្ញុំ​គិត​ចង់​ដាំ​ដើម​ឈើ​ អម​សងខាង​ផ្លូវ​ជាតិ​​នៅ​ក្នុង​ភូមិ​ខ្ញុំ​នេះ គឺ​ដោយសារ​ពេល​ខ្ញុំ​ចូល​ទៅ​កាន់​ដំណែង​ជា​ប្រធាន​ភូមិ​នេះ គ្មាន​នៅ​សល់​ដី​ធ្លី​​​សំរាប់​ជួល ឬ​កែ​ច្នៃ​រក​ចំណូល​ប្រចាំ​ខែ​សំរាប់​ភូមិ​ខ្ញុំ​បាន​ឡើយ។​ ម្យ៉ាង ខ្ញុំ​ចង់​អោយ​បណ្តោយ​ផ្លូវ​ជាតិ​​ក្នុង​ភូមិខ្ញុំ គឺ​មាន​ដើមឈើ​ដ៏​ស្រស់​បំព្រង​នៅ​អមសងខាង​ផ្លូវ…។ ធ្មេចបើកៗ… សាមសែសិបឆ្នាំ​ក្រោយ​មក ខ្ញុំ​នឹង​មាន​ដើមឈើ​មាន​តំលៃ​យ៉ាង​យោចណាស់​ក៏ ១០០០ដើម​ដែរ​​​ សំរាប់កាប់​លក់​បាន​ចំណូល​​សំរាប់​ចែកចាយ​​ដល់​​គ្រួសារ​​សមាជិក​ក្នុង​ភូមិ​របស់​ខ្ញុំ។ បើ​ខ្ញុំ​កាប់​លក់ ១០ដើម ខ្ញុំ​នឹង​ណែនាំ​អោយ​ដាំ​ឡើង​វិញ ២០ដើម”…។

“…ដល់​ពេល​ខ្ញុំ​ចាស់​ទៅ ក្មេងៗជំនាន់​ក្រោយ​នឹង​ហៅ តាប្រធានភូមិៗ លាន់… ឯ​ខ្លះ​​ទៀត​ប្រហែល​ជា​ហៅ​ខ្ញុំ​ថា តាស្រែៗ ផងក៏​មិន​ដឹង… ​ហើយ​ភូមិ​ខ្ញុំ​ដែល​សំបូរ​ដើម​ឈើ​ដោយ​សារ​តែ​ការ​ដាំ​តាម​របៀប អត់ដី បែបនេះ អាច​​នាំ​​​អោយ​ភូមិ​​ជិត​ខាង​ផ្សេង​ទៀត រៀន​សូត្រ​តាម​ក៏​អាច​ថា​​បាន”…។​

…កំពុងតែស្លុង​អារម្មណ៍​នឹង​ឋានៈ​ប្រធានភូមិនេះ ស្រាប់​តែឮសូរ​សំឡេង​ស្រែក​ហៅ​​ល្វើយៗ៖ ពូៗ… ជាងឡាន​មក​ដល់​ហើយ!…

ខ្ញុំភ្ញាក់ក្រញ៉ាង… អុញ!… ហេងវិញ ខ្ញុំ​យល់​សប្តិ​តើ..!!.. តាម​ពិត​មុននេះ​កន្លះម៉ោង ពេល​ខ្ញុំ​ចេញ​ពី​រង្វង់​មូល​ស្វាយ​អន្ទរ​បាន​​បន្តិច ឡាន​ខ្ញុំ​ធ្លាយ​ធុង​ទឹក​នៅ​​ចំ​កណ្តាល​វាល​ចែស​​ រក​ដើម​ឈើ​តែ​មួយ​ដើម​​ជ្រក​គ្មានសោះ…។ ខ្ញុំ​ក៏​ដើរ​ទៅ​រក​ជួល​អ្នក​ភូមិ អោយ​តាម​ជាង​ពី​ស្វាយ​អន្ទរ​មក។ ដោយសារ​អស់​កំឡាំង​ពេក ខ្ញុំ​ក៏​បើក​ទ្វារ​ឡាន​ដេក​​ទាំង​ថ្ងៃ​ក្តៅ​ទៅ… ដេក​បណ្តើរ​គិត​បណ្តើរ បើ​មាន​ដើម​ឈើ​នៅ​អម​សង​ខាង​ផ្លូវ​នេះ មិន​ដឹង​ជា​ត្រជាក់​ស្រួល​​យ៉ាង​ណា​ទេ…​​ អារម្មណ៍​គិត​ចង់​បាន​ដើម​ឈើ​នៅ​អម​សងខាង​​ផ្លូវ​ជាតិ​នេះ បាន​ធ្វើ​អោយ​ខ្ញុំ​​យលសប្តិ​​ថាៈ មាន​សំណាង​​បាន​ធ្វើ​ប្រធាន​ភូមិ ​​នៅ​កណ្តាល​វាល​ចែស​ចឹង​ទៅ..!!..??..

ផ្លូវជាតិលេខ៨, National Road No. 8, Cambodia

ផ្លូវជាតិលេខ៨ កន្លែងខ្ញុំ​ខូចឡាន និង​យលសប្តិ​ថាមាន​សំណាង​បាន​ធ្វើ​ប្រធាន​ភូមិ…

ស្រុកស្រែ

Advertisements

20 responses to “ប្រសិនបើខ្ញុំមានសំណាង​បានធ្វើ​ជា​ប្រធានភូមិ ​នៅតាមដងផ្លូវជាតិ​លេខ៨…​

  1. បន្តយល់សប្តិទៀតចុះលោកពូស្រុកស្រែ ហាហាហា

  2. ខ្ញុំគាំទ្របេក្ខភាពពូប្រធានភូមិ ព្រោះពេញចិត្តនឹងគោលការណ៍ដាំដើមឈើ។

    • 😀 និយាយលេងសើចអី បើ​ខ្ញុំ​មាន​សំណាង​បាន​ធ្វើ​ត្រឹម​តែ​ប្រធាន​ភូមិ​មែន ខ្ញុំ​ប្រាកដ​ជា​​បំផុស​អោយ​មាន​ការ​ចូល​រួម​​ដាំ​ដើម​ឈើ​ដូច​ខ្ញុំ​គិត​នេះ… ហើយ​នៅ​តាម​វត្តអារាម, មន្ទីរឃុំ និងមន្ទីរ​ពេទ្យ ឬ​កន្លែង​ណា​ក៏​ដោយ​ អោយ​តែ​ជា​ទី​សាអារណៈ ខ្ញុំ​នឹងដាំ​​ដើម​ឈើ​មាន​តំលៃ​អោយ​ពេញ​តែ​ម្តង។ ចៅចាក់ស្មុក!… 😀

  3. ខ្ញុំ​យល់​ស្រប​ចំពោះ​គំនិត​ថា​ គួរ​តែមាន​ដើម​ឈើ​ដាំ​តាម​ដង​ផ្លូវ​។ ដើម​ឈើ​ទាំង​នោះ​អាច​ជា​ប្រភេទ​រុក្ខជាតិ​មានតំលៃ​ដូច​ដែល​ស្រុកស្រែ​បាន​លើកឡើង ឬ​ក៏​ជា​ប្រភេទ​ផ្កា​សំរាប់​លំអ​តាម​ដង​វិថីជាអាទិ៍ ផ្ការាជ ផ្កា​ក្រង៉ោក ផ្កា​ត្របែក​ព្រៃ​។

    • តាមពិត​ទៅ គ្រប់​ផ្លូវជាតិ​ធំៗ​ទាំងអស់នៅ​ស្រុក​យើង គួរ​តែ​ដាំ​ដើម​ឈើ​មាន​តំលៃ​ទៅ…។ ដោយ​ឡែក​នៅ​ទីក្រុងភ្នំពេញ និង​ទីរួមខេត្ត​ទាំងអស់ ក៏​គួរ​តែ​ដាំ​ដើមឈើ​មាន​តំលៃ​​នៅ​តាម​ដង​វិថី​ធំៗ​ផង​ដែរ ដែល​យើង​នឹង​ហៅ​ថា “រុក្ខវិថី…” ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ជំនាន់​ក្រោយ ហើយ​ការ​ដាំ​ដើម​ឈើ​ក្នុង​ទីក្រុង​នេះ អាច​ជា​ការ​ប្រជែង​គ្នា​យក​ស្នាដៃ​ក៏​ជា​ការ​ល្អ​ម្យ៉ាង​ដែរ។

  4. ខំអានឡើងហៀរទឹកមាត់ ការពិតពូស្រុកស្រែយល់សប្ដិ៍តើ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s