វិចិត្រសាល

ស្រ្តីខ្មែរ និងកិច្ចការប្រចាំថ្ងៃ…


ខាងក្រោមនេះ ជា​រូបថត​ស្រ្តី​រុញរទេះ​លក់​លៀស​ហាល​តាម​ដង​ផ្លូវ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ។ ​ប្រហែល​ជា​នៅ​ផ្ទះ​គ្មានអ្នក​​មើល​ថែទាំ​កូនគាត់​​ហើយ ទើប​បាន​ជា​ស្រ្តី​ម្នាក់​នេះ ​យកកូន​មក​ជាប់​តាម​​ខ្លួន ដោយ​​​ចង​អង្រឹង​អោយ​វា​សំរាក​នៅ​​​​ក្នុង​រទេះ​លក់​លៀស​របស់​គាត់។​

ជា​ទូទៅ ស្រ្តីខ្មែរ​យើងមិន​ថា​នៅ​ទីក្រុង ឬ​ជនបទ​ទេ គឺ​មាន​ការ​លំបាក​ ហត់​នឿយ​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​បុរសៗ…។ ប្រសិន​បើ​​អោយស្រ្តីៗ​យើង ​រៀប​រាប់​​ពី​​កិច្ចការ​ប្រចាំ​ថ្ងៃ​វិញ គឺ​ប្រាកដ​​ជា​មាន​ការងារ​​​ធ្ងន់​ស្រាល​ច្រើន​មុខ ដែល​​ប្រុសៗ​ដើម​ទ្រូង​ប្រាំ​ហត្ថ​យើង​ទាំង​គេ​ទាំង​ខ្ញុំ ​មិន​អាច​ធ្វើ​បាន​ដូច​គាត់ឡើយ…៕

ស្រុកស្រែ

Advertisements

4 responses to “ស្រ្តីខ្មែរ និងកិច្ចការប្រចាំថ្ងៃ…

  1. ដើម្បីជីវិតត្រូវតែស៊ូ បើមិនយកកូនទៅតាម​ទុកនៅផ្ទះ​ខ្លាច​វាមាន​គ្រោះថ្នាក់ យក​ទៅ​​ជាមួយ​ទោះជា​យ៉ាង​ណា​ក៏កក់ក្តៅ​ក្នុង​​ចិត្ត​ដែរ ទោះជា​រទេះ​ធ្ងន់​បន្តិច​មែន ។ អរគុណ​លោកពូ​ដែល​យល់​ពី​ភារកិច្ច​របស់​មេផ្ទះ ។

    • គឺ​បែប​នេះ​ណា​ Sothea… ខ្ញុំ​មើល​ទៅ​អនាគត​របស់​ក្មេង​នេះ មិន​ដឹង​​ទៅ​ជា​​យ៉ាង​ណា​ទេ ព្រោះ​វ័យ​គេ​ប៉ុននេះ វា​គួរ​តែ​ត្រូវ​បាន​ចូល​សាលារៀន​ដូច​កូនក្មេង​ទូទៅ​ឯទៀតៗ​ដែរ… វា​ជា​មនុស្ស​ជំនាន់​ក្រោយ​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជំនាន់​ក្រោយ​របស់​ជនជាតិ​យើង ដែល​​គួរ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​អោយ​​សិក្សា​រៀន​សូត្រ​ក្នុង​នាម​ជា​ពលរដ្ឋ​​ខ្មែរ​ម្នាក់…។ តែ​អា​ល្អិត​ម្នាក់​នេះ បែរ​ជា​មកនៅ​​​​ក្នុង​អង្រឹង​ហាល​ថ្ងៃ ហាលខ្យល់​នៅ​​តាម​បណ្តោយ​ដង​ផ្លូវ​នានា ដោយសារ​តែ​ម្តាយ​វា ​គ្មាន​លទ្ធភាព​យក​វា​ទៅ​ដាក់​ក្នុង​មតេយ្យ​សាលា​​តូច​តាច​ណា​មួយ​បាន​ឡើយ…។​​

  2. តែក្មេងម្នាក់នោះញញឹមស្រស់ណាស់ ព្រោះគេមិនដឹង​ថាថ្ងៃមុខទៅជាយ៉ាងណា​ទេ ក្មេង​ៗគ្រប់រូប​គឺដូចគ្នាទាំងអស់ មិនខ្វល់ពីអនាគត តែអ្នក​ដែល​ដឹង​ថា​អនាគត​របស់​ក្មេង​ទាំង​នេះនឹង​ទៅជាយ៉ាងណា បែរជាមិនអើពើសោះ ឬ មួយ​គាត់មើលមិន​ឃើញទេដឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s