វិចិត្រសាល

ហែកកេរ្តិ៍ខ្លួនឯង៖ ទំលាប់ខ្ញុំ​ប្រចាំ​ថ្ងៃ ​​ក្នុង​កិច្ចការ​ផ្ទះសំបែង…


បន្ទាប់​ពី​ខ្ញុំ​អោយ​តំលៃ​​ទៅ​លើ​ស្រ្តី​ខ្មែរ​​យើង​​ទូទៅ (មិន​ថា​នៅ​ទីក្រុង ឬ​ជនបទ​) ​ដែល​មាន​ការ​លំបាក​​ហត់​នឿយ​ក្នុង​កិច្ចការ​ផ្ទះសំបែងប្រចាំ​ថ្ងៃ ​ច្រើន​ជាង​បុរសៗ​នោះ ថ្ងៃ​នេះ​ខ្ញុំ​សូម​ធ្វើ​ស្វ័យ​ត្រួត​ពិនិត្យ​ដោយ​​​ខ្លួនឯងម្តង..!!.. និយាយ​អោយ​ស្រួល​ស្តាប់​ទៅ គឺ​ហែក​កេរ្តិ៍​ខ្លួន​ឯង… អំ​ពី​​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ​ក្នុង​កិច្ចការ​ផ្ទះ​សំបែង ដើម្បី​ចែក​ជូន​ញាតិ​មិត្ត​បងប្អូន​នៅ​ទី​នេះ ​អោយ​បាន​​ជ្រាប​​​ខ្លះៗ​ថា ​តើ​ខ្ញុំ​បាន​ជួយ​​ភរិយា​ខ្ញុំ​ ក្នុង​​កិច្ចការ​ផ្ទះ​សំបែង​ ក្នុង​នាម​មនុស្ស​ប្រុស​ដើម​ទ្រូង​ជិត​ប្រាំ​ហត្ថ​​នេះ បាន​អ្វី​ខ្លះ?…

​​ខាង​ក្រោមនេះ ជាស្វ័យត្រួត​ពិនិត្យ​របស់​ខ្ញុំ​៖

ថ្ងៃធ្វើការ ពីច័ន្ទ ដល់សុក្រ- ព្រឹកឡើង​ក្រោកពីគេង បើ​ថ្ងៃ​ណា​ឧស្សាហ៍​អាច​ជួយ​បត់​ភួយ និង​ឆុងកាហ្វេ​ផឹក​ខ្លួន​ឯង  មុន​នឹង​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការ។ តែ​កិច្ចការ​នេះ ក្នុង​មួយ​ខែ ខ្ញុំ​ធ្វើ​បាន​យ៉ាង​ច្រើន​ណាស់​ ៥​ដង..!!.. ក្រៅ​ពី​នោះ ភរិយា​ខ្ញុំ គាត់​រៀបចំ​ធ្វើ​ជំនួស​​​ខ្ញុំ​ទាំងអស់។​ បន្ទាប់​មក ខ្ញុំ​​ចេញ​ទៅ​ធ្វើការ​បាត់​វាស់​ល្ងាច ដោយ​​ញាំ​បាយ​​ថ្ងៃ​ត្រង់នៅ​កន្លែង​ធ្វើការ។ រីឯភរិយា​ខ្ញុំ ក៏​ចេញ​ទៅ​ធ្វើការ​​ និង​ញាំ​បាយ​ថ្ងៃ​ត្រង់​នៅ​កន្លែង​​ធ្វើការ​​របស់​គាត់ ដូច​ខ្ញុំ​ដែរ។ ពេល​ព្រលប់ ទើប​ខ្ញុំ​​ចូល​មក​​ដល់​ផ្ទះវិញ​ដំណាលគ្នា​នឹង​ភរិយា​​ខ្ញុំដែរ ហើយ​គាត់​បាន​​ចូល​ចង្រ្កាន​ដណ្តាំ​ស្ល… ឯ​ខ្ញុំ​វិញ ថ្ងៃណា​ឧស្សាហ៍​ក៏​ជួយ​គ្នា​មួយដៃ​មួយ​ជើង​ទៅ… ហើយ​ការ​ជួយ​នេះ ខ្ញុំ​គិត​មើល​ទៅ ក្នុង​មួយខែ យ៉ាង​ច្រើន​ណាស់ ​ខ្ញុំ​ឧស្សាហ៍​បាន ​៥ដង​ទៀត​..!!.. ចំណែក​ឯ​ការងារ​លាង​ចាន​ក្បាន​វិញ ភរិយា​ខ្ញុំ​គាត់​មិន​អោយ​ខ្ញុំ​ធ្វើ​ទេ ព្រោះ​ខ្ញុំ​ដៃ​ធ្ងន់ ខ្លាច​បែក​ចាន​ឆ្នាំង​​ខាន​ប្រើ…។ ពេល​យប់​ឡើង​មើល​ទូរទស្សន៍ ពួក​ខ្ញុំអត់​ចេះ​ឈ្លោះ​គ្នា​​រឿង​ដូរ​ប៉ុស្តិ​​ទេ ដោយ​សារ​តែ​ពេល​ភរិយា​ខ្ញុំ​គាត់​ជក់​តាម​ដាន​​រឿង​ភាគ ខ្ញុំឯ​ណេះ​​នៅ​​សំកុក​ពី​មុខ​កុំព្យូទ័រ ដើម្បី​ត្រួត​ពិនិត្យ​មើល​ការងារ​ប្រចាំ​ថ្ងៃ និង​ផែនការ​​​នានា​សំរាប់​ថ្ងៃ​​បន្ទាប់ៗ ព្រម​ទាំង​រវល់នឹង​កិច្ចការ​​ផ្ទះ​ស្រុក​ស្រែ​ខ្ញុំ​ ​នៅ​វើតប្រេស​នេះ…​។ ដល់​ភរិយា​ខ្ញុំ​គាត់​​ចប់​ភាគ​ ទើប​ខ្ញុំ​កាន់​តេឡេ​ចុច​ស្រេច​ចិត្ត​បាន… នេះ​ជា​ទំលាប់​​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ក្នុង​ថ្ងៃ​ធ្វើ​ការងារ​…។

ថ្ងៃសំរាក សៅរ៍ អាទិត្យ- បើ​មិន​មាន​ដំណើរ​ទៅណា​ម៉ោណី​ទេ គឺទាល់​តែ​ថ្ងៃ​រះ​ផុត​ចុង​ឈើ បានខ្ញុំ​ក្រោក​… រួច​ហើយ​ពេលបើកភ្នែក​ឡើង​​ឃើញ​មាន​ អាហារ​ពេល​ព្រឹក ​(អត់​មាន​នំបុ័ង​​អូមីឡែត​អីទេ គឺនំបញ្ចុកសំឡរខ្មែរ) កាហ្វេ និង​កាសែត​ដេលី នៅ​លើ​​តុរួច​ស្រេច… ហើយ​អាច​​ឃើញមាន​ខោអាវ​ទាំង​ស្នួ ហាលរួចជា​ស្រេច​ ​​មិន​ដឹង​តាំង​ពី​អង្កាល​ទៀត ដោយសារ​តែ​ភរិយា​ខ្ញុំ​ គាត់សំងំ​បោក​គក់​តែ​ម្នាក់​គាត់​…។ ដល់​ល្ងាច​ឡើង ខ្ញុំផឹក​នាយ​អាយ​ ស្រវឹង​ដេក​ទៅ…។ នេះ​ជា​ទំលាប់​របស់ខ្ញុំ ​​ក្នុង​ថ្ងៃ​សំរាក​​​ចុង​សប្តាហ៍​ទៀត​។

សូម​ជំរាប​ផង​ដែរ​ថា បច្ចុប្បន្នខ្ញុំ​ឈប់​រៀនសូត្រ​អី​បន្ថែម​ទៀត​ហើយ។ មិនមែន​​មាន​ន័យ​ថា ​ខ្ញុំ​រៀន​​ចេះ ទាល់​តែ​អស់​ថ្នាក់​នោះ​ទេ តែគឺ​មក​ពី​ខ្ញុំ​ហត់​នឿយ​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​​ពេក​ ទើប​ “ខ្ជិល” ​ចង់​រៀន​អី​បន្ថែម​ទៀត។ ​ទន្ទឹម​នឹង​នោះ ​ក៏​មាន​មិត្ត​ភ័ក្រ្ត​តាំង​ពី​នៅ​រៀន​ឯ​ស្រុក​ស្អាង ហៅ​ខ្ញុំ​អោយ​ទៅ​ជួយ​​​បង្រៀន​​សិស្ស​នៅ​​មហា​វិទ្យាល័យ​របស់​គេដែរ តែ​ខ្ញុំ​នឹក​ទៅ​ដល់​សំដី​មិត្តខ្ញុំ​នោះ​​កាល​នៅ​រៀន ​វា​បង្អាប់​ខ្ញុំ​ថា៖ “អាពួក​រៀនពូកែ​ដូច​ហ្អែង​ចឹង ង៉ៃ​ក្រោយ​ទៅ បុណ្យ​សក្តិ​ធំ​អស់​ហើយ​ត្រឹម​គ្រូ​បង្រៀន”…។ ដោយ​នៅ​នឹក​ឃើញ​ឃ្លា​នេះ​អត់​ភ្លេចសោះ ​រួម​ផ្សំ​ដោយ​​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​​ដូច​អំពិល​អំពែក​ទៀត ទើប​ខ្ញុំ “ខ្ជិល” ចង់​​​ទៅ​​បង្រៀន​​គេ​ទៀត​ទៅ…។

​​​ឆ្លងតាម​ស្វ័យ​ត្រួត​ពិនិត្យ​ពី​​ទំលាប់​​ការងារ​​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​​​ខាង​លើ​នេះ ឆ្លុះ​បញ្ចាំង​​អោយ​ឃើញ​ថា ខ្ញុំអាច​ចាត់​ចូល​ក្នុង​ចំណាត់​ថ្នាក់ “ខ្ជិលអាលួយ” ច្បាស់​ណាស់…៕

ស្រុកស្រែ

Advertisements

41 responses to “ហែកកេរ្តិ៍ខ្លួនឯង៖ ទំលាប់ខ្ញុំ​ប្រចាំ​ថ្ងៃ ​​ក្នុង​កិច្ចការ​ផ្ទះសំបែង…

  1. ប្រ​ពន្ធ​បង​ពិត​ជា​កុល​ស្ត្រី​ល្អ​មែន​! 🙂

  2. ការរៀបរាប់ហែកកេរ្តិ៍ខ្លួនឯងរបស់ពូស្រុកស្រែដូចនៅខ្វះ ខ្វះ … អត់ដឹងខ្វះអី!

    ថ្ងៃមុនខ្ញុំបានមេសេចទៅហ្វេសប៊ុកពូ ពេលពូទើបមកពីភូមា ហើយសួររកត្រីប្រៃនោះ តែអត់ឃើញតបសោះ។ ពូនៅចង់ត្រីប្រៃទៀតទេ?

    • រឿងរៀបរាប់​ខ្វះ​នោះ គឺ​ពិត​ជា​នៅ​ខ្វះ​មែន​ហើយ… តែ​បើ​និយាយ​អស់​ទៅ តើ​ថ្ងៃ​ក្រោយ​ទៅ​បាន​អី​និយាយ​ទៀត?…

      អូ… រឿង​ត្រី​ប្រៃ​នោះ គឹ​ចង់​តើ… តែ​ឥឡូវ​នេះ ខ្ញុំ​នៅ​ឆ្ងាយ​បន្តិច ចាំ​ពេល​ក្រោយ​ចុះ… អរគុណកល្យាណ​ច្រើន​ណាស់… 😀

  3. ស្រដៀងខ្ញុំដែរ តែទាល់ថាថ្ងៃអាទិត្យបើកភ្នែកឡើង អត់ឃើញខោអាវហាលស្នួលស្រាប់​ដូចបងសោះ តែឃើញទាំងកន្រ្តកធំក្លិនឃ្មិះនៅចុងជើងទៅវិញ!

  4. អុញ​អានចំណងជើង​ស្មាន​តែលោកពូ​ជារៀមច្បង​គម្រូនៅវើដប្រេសតើស ដឹង​អីអញ្ចឹង​សោះ ។ តែបើតាមមើលទៅ​បងស្រី​ក៏​មិនធម្មតាដែរ បើ​មិនអញ្ចឹង​មិន​មែន​អាច​ឱ្យ​លោកពូរាំអប្សរាបានទេ មែនទេលោកពូ?

  5. អានបណ្តើរ អស់សំណើចបណ្តើរ!. ត្រង់ដើមទ្រូងនៅខ្វះហត្ថ និងដៃធ្ងន់… ហេសហេ..

    អត់​ចេះ​ឈ្លោះ​គ្នា​​រឿង​ដូរ​ប៉ុស្តិ​​ ទូរទស្សន៍ មែនអីហ្នឹង?.
    តាមពិតប្រហែល បន់ឱយតែម៉ាដាមជក់រឿង នឹងបានចូលសរសេរ ទាំងនៅទីនេះ និងនៅទីនោះ នោះអី!. ថ្ងៃមុនខ្ញុំឮ ម៉ាដាមប្រាប់ថា ៖ លោកស្រុកស្រែ អត់ចូលចិត្ត ឱយម៉ាដាមអង្គុយមើល កិច្ចការសរសេរអ្វីៗ ជាមួយឡើយ .. ព្រោះអៀន សរសេរមិនចេញ .. មែនអត់?. 😀

  6. ទំលាប់​បង​ឯង​មិន​ខុស​ពី​ខ្ញុំ​ហ្មាន​ទេ តែ​ទាស់​ត្រង់​ថា ខ្ញុំ​អត់​​មាន​ចំណូល​ផឹក​ការហ្វេ និង​មួយ​ទៀត ខ្ញុំ​ចប់ បរិញ្ញា​តាំង​ពី​ឆ្នាំ ២០០៧ តែ​ថ្មីៗ​នេះ​ខ្ញុំ​បាន​ចាប់​រៀន​ជំនាញ​មួយ​ផ្សេង​ទៀត។ ហេ​ហេ​ រៀន​ថ្ងៃ​សៅ​អាទិត្យ

  7. ha ha … ព្រឹលឹមឡើងដឹងតែលាងចាន លាង​ស្រាក់ …. បោាស​ផ្ទះ រៀបចំបាយ……..!

    ពូស្រុកស្រែ មិត្តភក្តិចង់ឲ្យទៅបង្រៀន​នៅបាត់ដំបងមែន?

    • សុំទោស, លោកគឹមចាន់ ប្រហែល​ជាកំពុង​រស់​​នៅ​​ក្នុង​ទី​អារាម​ណា​មួយ​ហើយ​មើល​ទៅ បាន​ជា​លាង​ចាន​ស្រាក​រាល់​ព្រឹក​បែប​នេះ…

      ទាក់ទង​នឹង​ការ​បង្រៀន​គេ​នេះ គឺមិត្ត​ខ្ញុំ គាត់​ចង់​អោយ​ខ្ញុំ​ទៅ​បង្រៀន​នៅ​មហាវិទ្យាល័យ​មួយ ក្នុង​ក្រុង​ភ្នំពេញ​​​យើង​នេះ​ទេ… តែ​ខ្ញុំ​​ជាប់​លេខ​ខ្ជិល​ ទើប​មិន​បាន​ទៅ​បង្រៀន… ហើយ​រឿង​នេះ ស្រីៗ​ខ្ញុំ គាត់​ចង់​អោយ​ខ្ញុំ​ទៅ​បង្រៀន​គេ​ណាស់ តែ​ដូច​​ខ្ញុំ​ជំរាប​រួច​ហើយ​ថា ជៀស​អោយខាង​តែ​បាន ​​ពី​ការ​បង្រៀន​គេ​នេះ… 😀

  8. បង​ «អាលួយ» នៅ​សល់​ដុំទេ! បើ​ខ្ញុំ​វិញ ឡើង «ប៉ល់» ម៉ង!

  9. អស្ចារ្យ ប្រពន្ធពូស្រុកស្រែពិតជា​ភរិយាដ៏ល្អមែន ! 😀

  10. អស្ចារ្យតាហ្មងពូស្រុកស្រែ! ដូចខ្ញុំដែរហ្នឹង!
    ខុសត្រង់តាពូនៅឧស្សាហ៍សរសេរប្រកាសដាក់ក្នុងវើដប្រេស បើខ្ញុំវិញខ្ជិលរកលេខដាក់គ្មាន 😀

  11. ចំណុច​ពីរ​នេះ​ខ្ញុំ​ចូល​ចិត្ត​ណាស់ តែ​កាសែត​ដែល​ត្រូវ​អាន​គឺ​រើស​បន្តិច មិនមែន​អោយ​តែ​កាសែត​ ​​ចេះ​តែ​អានៗ​ទៅ​ទេ… ព័ត៌មាន​តាម​ទូរទស្សន៍​ក៏​ដូច​គ្នា​ដែរ គឺខ្ញុំ​​​រើស​ប៉ុស្តិ​មើ​ល​បន្តិច… ព្រោះ​បើ​​មិន​អីចឹង​ទេ យើង​នឹង​ខាត​បង់​ពេល​វេលា​ឥត​ប្រយោជន៍​​ដោយសារ​តែ​ការ​អាន និង​ទស្សនា​នេះ… 😀

  12. ត្រឹមត្រូវពូស្រុកស្រែ ខ្ញុំគាំទ្រហ្មង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s