វិចិត្រសាល

កំណត់ត្រា ភាគ២៖ ​នៅ​តាម​ផ្លូវពីអូរជ្រៅ ​ទៅទីក្រុង​បាងកក…


ចេញផុត​ពីព្រំដែនយើងទៅ គឺជា​ផ្លូវជាតិលេខ៣៣ របស់​ប្រទេសថៃ ដោយ​ចាប់​ផ្តើម​ឆ្លងកាត់​តាម​ស្រុក​អារញ្ញ (Aranyaprathet) និង​ស្រុក​វឌ្ឍនា​នគរ (Watthana Nakhon) នៃ​ខេត្ត​ស្រះកែវ (Sa Kaew)។ ពេល​ទៅ​ដល់​ភ្លើង​ស្តុប​នៅ​ទីប្រជុំជន​វឌ្ឍនានគរ ផ្លូវជាតិ​​ត្រូវ​បាន​ប្តូរ​ទៅផ្លូវ​លេខ ៣៥៩ វិញ និង​បន្ទាប់​មក ប្តូរ​ទៅ​ផ្លូវ​លេខ ៣០៤ ​ទៀត ដោយ​ឆ្លងកាត់​ខេត្ត​ឆាឆឿងសាវ​ (Chachoengsao)។ នៅ​ត្រង់​កន្លែង​ភ្លើង​ស្តុប​នេះ ថ្នល់​កាត់​ទទឹង​​ជា​ផ្លូវ​ជាតិ​លេខ ៣១៧ ដោយ​បត់​ឆ្វេង​​សំដៅ​ទៅ​ខេត្ត​ច័ន្ទបុរី (Chanthabori) និង​ខេត្តរ៉ាក់យ៉ង (Rayong)… រីឯ​​បត់​ស្តាំវិញ គឺ​សំដៅ​​ទៅ​ខេត្ត​បុរីរាម (Boriram), ខេត្ត​សុរិន្ទ (Surin)​, ខេត្តស៊ីសាកេត (Sisaket), និង​ខេត្ត​ឧប៊ុន​រាជធានី (Ubon Ratchathani) ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ព្រំដែន​កម្ពុជា​យើង។ ឈ្មោះ​ខេត្ត​ឆាឆឿងសាវ បើ​តាម​ខ្ញុំ​សួរ​គេ​ឯង​ទៅ គឺ​មក​ពី​ពាក្យថា ​ស្ទឹងជ្រៅ…​ ប្រហែល​ជាចង់​សំដៅ​ទៅ​​​ឈ្មោះ​​ ​ស្ទឹងជ្រៅ​ ដែល​ជា​អតីត​ទីតាំង​​របស់​ស្រុក-ខេត្ត​យើងផង​ក៏​មិន​ដឹង​ (សុំអធ្យាស្រ័យ ព្រោះ​ខ្ញុំ​អត់​ច្បាស់​ទេ…)។

ពេល​ចូល​ដល់​ទឹក​ដី​ខេត្តឈុនបុរី ទើប​ការ​ធ្វើ​ដំណើរស្ថិត​នៅ​​លើ​ដង​​​ផ្លូវជាតិ​លេខ៧ ដែល​ជា​ផ្លូវ​ហាយវ៉េ ដ៏​ធំទូលាយ​សំដៅ​ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​តែម្តង…។

អ្វីដែល​ជាការ​ចាប់​អារម្មណ៍នោះ​គឺ នៅ​​ទីប្រជុំជន​ហូរហែ​តាម​ដងផ្លូវ មាន​ក្លោង​ទ្វារ​កាត់​ទទឹង​ថ្នល់​​ដែល​មាន​តាំង​រូប​ព្រះ​ឆាយាលក្ខណ៍​ព្រះមហាក្សត្រ និង​ព្រះ​មហាក្សត្រី​យានី​​ថៃ ដែល​ស្តែង​អោយ​ឃើញ​នូវ​ការ​គោរព​បូជា​របស់​ជនជាតិ​ថៃ ចំពោះ​​ស្ថាប័នដ៏​កំពូល​របស់​ប្រទេស​នេះ។

​នៅ​វេលា​ម៉ោង ៣ និង៣០នាទី​រសៀល ​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​​ស្នាក់​នៅ​ដែល​មាន​ឈ្មោះថា មឿងថងថានី (Muang Thong Thani) ជា​​តំបន់ទីក្រុង​​រណប​ទើប​បង្កើត​ថ្មី ស្ថិត​នៅ​ជាយ​ក្រុង​បាងកក​។ ក្នុង​តំបន់មឿងថង​ថានី​នេះ គឺ​ផ្តុំ​ទៅ​ដោយ​អាគារ​ថ្មីៗ ដែល​រដ្ឋាភិបាល​ថៃ បាន​សាងសង់​ឡើង​សំរាប់​ផ្តល់​ជូន​​ជា​កន្លែង​ស្នាក់​នៅ​ដល់នាយទាហាន​ថៃ​ទាំងឡាយ​ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តាម​ព្រំដែន។

កាល​ពេល​​​​ធ្វើ​ដំណើរតាម​ផ្លូវ ខ្ញុំឃើញ​មាន​ទីអារាម​ជា​ហូរហែ ហើយ​ក្នុង​ចំណោម​ទី​អារាម​ទាំងនោះ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​អារាម​​មាន​ឈ្មោះ​ហៅ​តាម​សំនៀង​ភាសា​ថៃ​ថាៈ សាម៉ាន (សមាន​ ឬសាមាន្យ) ដោយ​សារ​តែ​ឃើញ​មាន​ស្លាក​​តាំង​ផ្សាយ​តាម​ដង​ផ្លូវ​ ជា​រូប​ព្រះ​គណេស (ខ្លួន​មនុស្ស ក្បាលដំរី) ស្ថិត​ក្នុង​កិរិយាដេកផ្អៀង​ខ្លួន ​កើយ​ដៃ​ឆ្វេង ដែល​​ជា​រូប​សំណាក​តាម​បែប​ព្រហ្មញ្ញ…។ រូបសំណាក​ព្រះ​គណេស​ ដេក​សំដិល​ខ្លួន​នេះ ​ជនជាតិ​ថៃជិត​ឆ្ងាយ​​មាន​ជំនឿស៊ុប​ណាស់ និង​​បាន​ចាត់​ទុក​​​ទី​អារាម​នេះថា ជាកន្លែង​​សក្តិ​សិទ្ធិ​​បំផុត ខាងសុំ​កន្ទុយ​លេខ​ចាក់​ឆ្នោត..!!..

ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពី​ទិដ្ឋភាព​វត្តសមាន ក្នុង​​ខេត្តឆាឆឿងសាវ នា​ឳកាស​ដែល​ខ្ញុំ​បាន​ឆៀង​ចូល​ទៅ​អើត​មើល​បាន​មួយ​ភ្លែត​ដែរ… ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​តាម​ដង​ផ្លូវ​​ពី​ព្រំដែន​ស្រុកអារញ្ញ ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ ដែល​ខ្ញុំ​បាន​ថត​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​លើក​ដំបូង​របស់​ខ្ញុំ​នេះ…

ស្រុកស្រែ

__________________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s