វិចិត្រសាល

កំណត់ត្រា ភាគ៣៖ ទីអារាម​វត្តសមាន ​ឬសាមាន្យ…


ទីអារាម​នេះ មាន​ចំងាយ​ចុះ​ពី​ផ្លូវ​ជាតិទៅ​​ប្រហែល​ ៣គ.ម ដោយ​ឆ្លងកាត់​​ដៃ​ទន្លេ​មួយ។ នៅ​ដៃ​ទន្លេនេះ ​ក្នុង​ថ្ងៃ​ខ្ញុំ​ទៅ​ឃើញ​មាន​អ្នកស្រុក​​នៅ​ទីនោះ បាន​រៀបចំ​កម្មវិធី​ប្រណាំង​ទូកនា​ពេល​រសៀល ព្រម​ទាំង​មាន​ពិធី​​លយកន្ទោង (លយប្រទីប) នា​ពេល​រាត្រី​ថែម​ទៀត​ផង។

វត្តសាម៉ាន (សមាន ឬសាមាន្យ) ស្ថិត​នៅ​ជាប់​មាត់​ទន្លេ… (ខ្ញុំ​ភ្លេច​បាន​សួរ​ថា​ជា​ទន្លេ​ស្អី) ដែល​នៅតាម​ដង​ផ្លូវ​ចូល​ខាង​ស្តាំដៃ មាន​រូប​សំណាក​ដំរីក្បាលបី ឰរាវ័ណ និង​រូបសំណាក​រាហ៊ូ​លេប​ច័ន្ទ​​​យ៉ាង​ធំចង្គ្រាង​ ចាំ​ទទួល​​​​ស្វាគមន៍​ភ្ញៀវ។ ​ពេល​ចូល​ទៅ​​ដល់​​បរិវេណ​វត្ត ក្រៅពី​ព្រះវិហារ គឺ​នៅ​មាន​រូប​សំណាក​ព្រះ​គណេស ក្នុង​ឥរិយាបទ​​ដេក​ផ្អៀង (ខ្ញុំ​ធ្លាប់​ឃើញ​តែ​ព្រះគណេសអង្គុយ និងឈរ) និង​​រូប​សំណាក​ព្រះនាង​គង់ស៊ីអ៊ីម ហើយ​រូប​សំណាក​ទាំង​ពីរ​នេះ បែរ​មុខ​ទៅ​រក​ទន្លេ។

ដោយ​ឡែក​ចំពោះ​រូប​សំណាក​ព្រះ​គណេស ខ្ញុំ​ពិនិត្យ​មើលទៅ​គិត​ថា ​ជា​ព្រះ​គណេស ភេទស្រី ព្រោះ​ដោយសារ​ឃើញ​ពាក់ចិញ្ជៀន​នៅ​គ្រប់​ម្រាម​ដៃ… ឬ​បើ​មិន​អីចឹង​ទេ នេះ​គឺ​ជា​រូប​សំណាក​​ព្រះគណេស​ តាម​បែបព្រហ្មញ្ញ​សាសនា​តែ​ម្តង។

នៅ​ជុំវិញ​រូបសំណាក​ព្រះគណេស​ ឃើញ​សុទ្ធតែ​​អ្នក​លក់​ឆ្នោត ហើយ​ជនជាតិ​ថៃ​ដែល​ទៅ​ដល់​ទី​នោះ បាន​យក​គ្រឿង​ដង្វាយ​​ទៀន​ធូប ផ្កាភ្ញី ​មក​បូជា​ថ្វាយ​ព្រះគណេស និង​បាន​បួង​សួង​​​ប្រាថ្នា​សុំ​លេខ​ឆ្នោតពី​ព្រះគណេស ត្រឡប់​ទៅ​ផ្ទះ​វិញផង​ដែរ។ ជនជាតិ​ថៃ​ជិត​ឆ្ងាយ​ដែល​ញាណ​នឹង​ល្បែង​​កន្ទុយ​លេខ និង​ទិញ​ឆ្នោត​ផ្សង​សំណាង​ បាន​មាន​ជំនឿ​​ទៅ​លើ​​បារមី​សក្តិសិទ្ធិ​របស់​ព្រះគណេស​​នេះ​ណាស់ ហើយ​​ឥរិយាបទ​របស់​ព្រះ​គណេស​នេះ​ទៀត​សោត ខ្ញុំ​មើល​ទៅ​ គឺ​ហាក់​ដូច​ជា​ដេក​ជំអ៊ែល​ក្បាល​ពោះ​​ខ្ជិល​គិត​គូរ​​រក​ស៊ី​អី ក្រៅ​តែ​ពី​​ចាំ​ប្រាប់​​លេខ​ឆ្នោត​ដល់​អ្នក​មក​សុំ​តែ​ប៉ុណ្ណោះ..!!..

ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​ខ្លះៗ នៅ​ក្នុង​វត្តសាម៉ាន ​ក្នុង​ខេត្តឆាឆឿងសាវ ប្រទេស​​ថៃ…។ ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​​ពីតំបន់​មឿងថង​ថានី ជា​កន្លែង​ដែល​ខ្ញុំ​បាន​ទៅ​ស្នាក់នៅ​ទីនោះ​រយៈ​ពេល​បីបួន​ថ្ងៃ​កន្លង​ទៅ​នេះ នៅក្នុងទីក្រុង​បាងកក…៕

ស្រុកស្រែ

__________________________

អត្ថបទដែលទាក់ទង៖

 

Advertisements

3 responses to “កំណត់ត្រា ភាគ៣៖ ទីអារាម​វត្តសមាន ​ឬសាមាន្យ…

  1. ពាក្យ ឰរាវ័ណ នេះហើយធ្វើឲ្យឈឺក្បាល២បីថ្ងៃ ! វត្តសាមាន្យ ឈ្មោះអីអាក្រក់ម៉្លេះ !

    • សាម៉ាន ជាភាសាថៃ អាចជា សម៉ាន ឬស្មាន ក៏​អាច​ថាបាន… ខ្ញុំ​ក៏​អត់​ដឹង​ដែរ…

      ចំណែក​ដំរី​ក្បាលបី ឰរាវ័ណ គឺ​ជា​យានជំនិះ​របស់សិវៈស្អីទេ… ខ្ញុំភ្លេច​ទៅ…។ តាម​ពិត​ពួក​ខាង​សិវៈ ឬអវតា​ទាំងឡាយ​ សុទ្ធ​តែ​មាន​យាន​ជំនិះ​រៀងៗ​ខ្លួន ដូចជា​ខ្លះ​ជិះគ្រុឌ ខ្លះ​ជិះ​ដំរី ខ្លះ​ទៀត​ជិះខ្លា​ជាដើម ​​ដើម្បី​​​ធ្វើ​ដំណើរ​ទៅ​ណា​ម៉ោ​ណី ហើយ​ពួក​គេទាំងអស់​នោះ ​ក៏​មិន​ចេះ​ដូរ​យាន​ជំនិះ​គ្នា​ជិះ​ដែរ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s