វិចិត្រសាល

កំណត់ត្រា ភាគ៤៖ តំបន់មឿងថងថានី…


ខាងក្រោមនេះ គឺ​ជា​រូប​ថត​មួយ​ចំនួន​ បង្ហាញ​ពី​ទិដ្ឋភាព​នៅ​តំបន់​មឿងថង​ថានី (Muang Thong Thani) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

បើប្រែ​ជា​ន័យ​ខ្មែរ មឿងថងថានី ប្រហែល​ជា​មាន​ន័យ​ថា ធានីនៃទីក្រុងមាស…។ ធានី​នៃ​ទីក្រុង​មាស​នេះ គឺ​ជា​តំបន់​ដែល​ប្រមូល​ផ្តុំ​ដោយ​អាគារ​ស្នាក់នៅ ផ្សារ​ទំនើប ទីតាំង​រដ្ឋបាល​សាធារណៈ គ្រឹះស្ថាន​​សាជីវកម្មធំៗ ព្រម​ទាំង​មាន​អាគារ​សំរាប់​ពិពណ៌ និង​សាល​មហោ​ស្រព​ផង​ដែរ។ ខ្ញុំ​បាន​សួរ​គេ​ឯង​ទៅ​ទើប​ដឹង​ថា តំបន់​មឿងថង​ថានី ត្រូវ​បាន​កសាង​ឡើង​ក្នុង​ជំនាន់​លោក​នាយក​រដ្ឋ​មន្រ្តី ថាក់ស៊ីន ស៊ីណាវត្ថិ ហើយ​អាគារ​ស្នាក់​នៅ​ជា​របៀប​​​ខុនដូ​ទាំងអស់​នោះ គឺសង់​ឡើង​​សំរាប់​ផ្តល់​ជូន​នាយ​ទាហាន​គ្រប់​រូប​ ដែល​កំពុង​បំពេញ​ភារកិច្ច​​ការ​ពារ​បូរណភាព​ទឹកដី​នៅ​តាម​ព្រំដែន នៃ​រាជាណាចក្រ​ថៃ…។ អ្នក​ដែល​បាន​របប​ស្នាក់​នៅ​ក្នុង​អាគារ​ខុនដូ​​ទាំង​នោះ គឺ​មិនមាន​សិទ្ធ​លក់​ ជួល ឬ​ផ្ទេរ​កម្មសិទ្ធិ​ទៅ​អោយ​បុគ្គល​ណា​មួយ​ឡើយ។ រី​ឯ​ការ​ចំណាយ​ថ្លៃ​ទឹក​ ភ្លើង​ សំរាប់​អ្នក​រស់​នៅ​ក្នុង​អាគារ​ខុនដូ​​ទាំងអស់​នោះ គឺ​រដ្ឋ​បាន​​គិត​​តំលៃ​ថោក​មែន​ទែន។ ចំណែក​​សេវា​អ៊ីនធើណិត​ វ៉ាយហ្វាយ​ដែល​មាន​ល្បឿន​លឿន មាន​ផ្តល់​ជូន​គ្រប់​​បន្ទប់​​ ដោយ​គ្រាន់​តែ​វាយឈ្មោះ​ប្រើប្រាស់ និង​លេខ​សំងាត់ (User name & Password) ទៅ​តាម​បន្ទប់​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ។

បរិយាកាស​នៅ​ម្តុំ​កន្លែង​ស្នាក់នៅ​ ហាក់ដូច​ជា​រញ៉េរញ៉ៃ​បន្តិច។ ប៉ុន្តែ​បើ​នៅ​ម្តុំ​ប៉ែក​​កន្លែង​អាគារ​ធ្វើការ និង​​សាល​ពិពណ៌ មហោស្រព​វិញ គឺ​មាន​ភាពមនោរម្យ ​និង​ស្រស់​ស្អាត​ណាស់។​

ការ​ស្នាក់​នៅ​របស់​ខ្ញុំ​ក្នុង​អាគារ​មឿង​ថង​ថានី អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ គឺ​មាន​ភាព​ងាយ​ស្រួល​ណាស់។ ប្រសិន​បើ​ខ្ញុំ​ចង់​ចូល​ក្រុងបាងកក​ គឺ​ខ្ញុំ​ដើរ​បន្តិច​ទៅ​នឹង​ដល់​ចំណត​រថយន្ត​មីនីប៊ើស ដើម្បី​ជិះ​ទៅ​ចំណត​ស្ថានីយ៍រថភ្លើង​អាកាស (Sky Train) នៅ​ម៉ូជិត (Mo Chit) ដោយ​ចំណាយ​ពេល​អស់​ខ្ទង់ ២០នាទី និង​ប្រាក់​ថ្លៃ​ឡាន​ក្រុង​អស់ ៣០បាត។ ពីស្ថានីយ៍រថភ្លើង​​​ម៉ូជិត ទៅស្ថានីយ៍​ស្យាម (Siam) អស់​ថ្លៃ ៣៥បាត​ទៀត គឺខ្ញុំ​នឹង​ទៅ​ដល់​កណ្តាល​ក្រុង​បាងកកហើយ…។

មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ជិត​កន្លែង​ខ្ញុំ​ស្នាក់​នៅ​នេះ​គឺ ម៉ូតូ​ឌុប…។ សំរាប់​អ្នក​ខ្ជិល​ដើរ ហើយ​ចង់​ជិះ​ម៉ូតូ​ឌុប​ទៅ​ជិតៗ​ទី​នេះ គឺ​ត្រូវ​ដើរ​ទៅ​រក​ទីតាំង​ចំណត​ម៉ូតូ​ឌុប រួច​ត្រូវ​ឈរ​តំរង់​ជួរ​​យ៉ាង​មាន​សណ្តាប់​ធ្នាប់​​ទៀត ដើម្បី​រង់​ចាំ​ជិះ​ម៉ូតូ​ឌុប​តាម​លេខ​រៀង…។

នៅ​ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​នូវ​ទី​អារាម​​ល្បី​ល្បាញ​មួយ​ចំនួន​នៅ​ទីក្រុង​បាងកក ដែល​រដ្ឋាភិបាល​​ប្រទេស​ថៃ ​បាន​រៀបចំ​អោយ​ក្លាយ​ទៅ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​ដ៏​មាន​ប្រជាប្រីយភាព​បំផុត​ ហើយ​​ប្រទេស​យើង ​គួរ​តែ​រៀន​សូត្រ​តាម​គេ​ ពីរបៀប​រៀប​ចំ​នេះ…៕​

ស្រុកស្រែ

__________________________

អត្ថបទដែលទាក់ទង៖

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s