វិចិត្រសាល

សហគមន៍ “ភ្នំបាត” ​មើលពី​ភ្នំ​ព្រះរាជទ្រព្យ


ក្នុងឳកាសបាន​ចូល​​ទៅ​លេង​ភ្នំព្រះរាជទ្រព្យ​ថ្ងៃ​មុន ខ្ញុំ​ក៏​មិន​ភ្លេច​ឡើង​ទៅ​ថ្វាយ​បង្គំព្រះ​ពុទ្ធបដិមា​នៅក្នុង​​ព្រះវិហារធំ​ដ៏​ចំណាស់ ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូងកំពូល​​ភ្នំ។

ពេល​ចេញ​ពី​ព្រះវិហារ​វិញ ក្មេងៗ​លក់​ទៀនធូប​បាន​ចង្អុល​​បង្ហាញ​​ទៅ​ភូមិឋាន​មួយ​ដុំ ដែល​មាន​ដំបូល​ស័ង្កសី ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាង​ជើង​​ភ្នំ ​ព្រម​ទាំង​និយាយ​​ប្រាប់​ខ្ញុំ​ថា៖ នុះពូ! អ្នក​រស់​នៅ​បុរីកីឡា​ពីមុន..!!..

ខ្ញុំ​ក៏​ខ្ជិល​សួរ​នាំ​ក្មេងៗ​តទៅ​ទៀត ដោយ​ខ្ញុំ​យល់​បាន​ថា គឺ​ទី​នោះ​ហើយ ដែល​ខាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ បាន “ស្នើ” អោយ​អ្នក​តវ៉ា​នៅ​​បុរីកីឡា អោយ​​មក​​រស់​នៅ​ទី​នេះ និង​​​ថែម​ទាំង​បាន​ប្រសិទ្ធិនាម​ឈ្មោះភូមិ​​​ទើប​នឹង​កើត​ថ្មីនោះ​ថា៖ សហគមន៍ភ្នំបាត…។

រដូវប្រាំង​បាន​ចូល​មក​ដល់​ហើយ… បរិយាកាស​ក្តៅហួត​​ហែង​​ប្រាកដ​ហ៊ុំ​ព័ទ្ធ​​ភូមិ​ឋាន​នេះ ធ្វើ​អោយ​អ្នក​រស់​នៅតាមគេហដ្ឋាន​នីមួយៗ​ មាន​ការ​ពិបាក​ទ្រាំ​ណាស់​ហើយ​មើល​ទៅ…។ ក្នុង​នាម​ជនជាតិ​ខ្មែរ​ដូច​គ្នា ស្រុកស្រែ​ខ្ញុំសូមជូនពរ​អោយ​ពួក​គេ​ទាំងអស់​នោះ ​ជំនះ​បាន​នូវ​ការ​លំបាក​ដែល​បណ្តាល​មក​ពី​អាកាស​ធាតុ​នេះ ទាំងប្រាំង ទាំង​វស្សា…៕​​

សហគមន៏ភ្នំបាត, Phnom Bath Community

សហគមន៏ភ្នំបាត, Phnom Bath Community

ស្រុកស្រែ

Advertisements

3 responses to “សហគមន៍ “ភ្នំបាត” ​មើលពី​ភ្នំ​ព្រះរាជទ្រព្យ

  1. បាត នេះបាតទ្រនាប់ទាបជាប់ដីតែម្ដង ។ ពូសំពះព្រះចិនណឹងទៅ ។

    • ខ្ញុំ​អត់​បាន​សំពះ​ទេ​តាម៉ាប់ ដោយ​សារ​តែ​ចូល​ទៅ​ឃើញ​ប្លែក​ពេក ក៏​ដើរ​ចេញ​មក​វិញ​មក…។ ខ្ញុំគិត​ថា​មិន​ចង់​​​ដាក់​​បង្ហាញ​រូប​ព្រះ​បដិមា​ក្នុង​ព្រះវិហារ​ធំនេះ​ទេ តែ​ដល់​លើក​រឿង​នេះ​មក​និយាយហើយ ខ្ញុំ​នឹង​ដាក់បង្ហាញ​ជូន​សាធារណជនតែ​ម្តង​ទៅ នៅ​ប្រកាស​បន្ទាប់​នេះ… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s