វិចិត្រសាល

ទឹកឃ្មុំនៅមាត់បឹងយក្ខឡោម…


ជាចៃដន្យ… ពេល​ខ្ញុំ​ទៅ​ងូត​ទឹកនៅ​បឹងយក្ខឡោម នា​វេលា​ថ្ងៃ​ត្រង់​នេះ ខ្ញុំ​បាន​ឃើញ​អ្នកស្រុក​លក់​ឃ្មុំអាំង (ផ្លិតឃ្មុំ​ គេយក​ទៅ​ប្រឡាក់​អំបិល រួច​ខ្ចប់​ស្លឹកចេក​អាំង) នៅ​នឹង​មាត់​ច្រាំង។

ឃ្មុំ​ដែល​ដាក់​លក់​ខ្ញុំ​ឃើញ​នេះ ភាគ​ច្រើន​ជា​ឃ្មុំ​ធំ និង​​ឃ្មុំត្រចៀក​ដំរី ត្រូវ​បាន​អ្នក​ស្រុក​រក​បាន​​ពី​ក្នុង​ព្រៃ យក​មក​លក់​អោយ​ម្ចាស់​ហាង​មួយ​ចំនួន​នៅ​ទី​នេះ។ ផ្លិត​ឃ្មុំ​ត្រូវ​បាន​កាត់​ជា​ដុំៗ ដាក់ថាស​ផ្សេង​ដោយ​ឡែក​ពី​ក្បាល​ទឹក សំរាប់​ប្រឡាក់អាំង​ ១បន្ទះ​ទ្រើស​ជាង​បាតដៃ​បន្តិច​ថ្លៃ ៥ពាន់​រៀល។ រីឯ​ក្បាល​ទឹក​វិញ គឺច្របាច់​ភ្លាមៗ​ដាក់​ចូលក្នុង​​ដប​ទឹក​សុទ្ធ ១លីត្រ​ថ្លៃ ៥ម៉ឺន​រៀល អត់​ចុះ​ថ្លៃ​សូម្បី​តែ​មួយ​សេន។ ​​ខ្ញុំ​ភ្លក្សសាក​មើល​ចុះ​ឡើង​ទៅ ក៏​ដាច់​ចិត្ត​ទិញ​ទឹក​ឃ្មុំ​​នេះមួយ​លីត្រ​ទៅ​ដោយ​គិត​ថា បើ​ចាញ់​បោក​អ្នក​លក់​ទៀត​ ក៏មិន​ដឹង​ធ្វើ​ម៉េច​ដែរ ព្រោះ​​ខ្ញុំ​បាន​អង្គុយ​មើល​គេ​ច្របាច់​ក្បាលទឹក និង​បាន​ចាប់​កាន់​ក្រមួន​ឃ្មុំ​ផ្ទាល់​ផង​ដែរ..!!..

ស្រុកស្រែ

Advertisements

11 responses to “ទឹកឃ្មុំនៅមាត់បឹងយក្ខឡោម…

  1. មើល​ទៅ​ផ្លិត​ឃ្មុំអាំង​នោះ ដូច​ជា​ឆ្ងាញ់​ដល់​ហើយ។ មិន​ដែល​បាន​ញ៉ាំ​ម្ដង​ណា​សោះ…..

    • មានឳកាសសាកភ្លក្ស​មើល​ទៅ… ង៉ាញ់ណាស់..!!.. តែមានយុវជនម្នាក់​ (ប្រហែល​ជា​ខ្មែរ​យើង​​នៅ​ក្រៅប្រទេស) បាន​ទិញ​ផ្លិតឃ្មុំអាំង​ មក​ញាំ​​ជុំ​គ្នា​បួន​ប្រាំ​នាក់​នៅ​ក្បែរ​ខ្ញុំដែរ។​ ភ្លាមៗ​នោះ​ស្រាប់​តែ​ឮមាត់​ថា ដូចជា​រមាស់​ដៃ!… ឮបែបនេះ អ្នក​លក់​ប្រាប់ថា ឈប់ញាំ​ទៅ​ ខ្លាច​ប្រតិកម្ម (Allergy) ជាមួយកូន​ឃ្មុំ…

      ពីមុនមក​ក៏​ខ្ញុំ​អត់ដែល​បាន​ដឹង​ដែរ… ហើយ​ខ្ញុំ​ក៏​សួរទៅ​អ្នក​លក់ថា ធ្លាប់មានអ្នក​ញាំ​ទៅ​ Allergy អញ្ចឹង​ដែរ?… អ្នក​លក់​ប្រាប់ថា ធ្លាប់!…

      នេះ​គឺ​ជា​ចំណេះ​ដឹង​ថ្មី​មួយ​ទៀត… 😀

  2. ថោកហើយពូ ទាំងផ្លិតឃ្មុំ និងទឹក។

    • ខ្ញុំក៏គិតថា​ថោក​ដែរ… ម្ហូបផ្លិតឃ្មុំ​អាំង​នៅ​តាម​​​ហាងខ្លះ​​នៅក្រុង​បាត់ដំបង​ ថ្លៃណាស់!…​ ឯ​នៅ​មាត់​បឹង​យក្ខឡោម​នេះ ឃើញ​ខ្ចប់​អាំង​ថ្មីៗ​​អញ្ចឹង គឺ​ថោក​មែន​ទែន ដោយសារ​វា​នៅ​ស្រស់ៗ…។ នៅ​តាម​ហាង​ខ្លះ​ ក្នុង​ក្រុង​ភ្នំពេញ​ក៏​មាន​ម្ហូប​ផ្លិត​ឃ្មុំ​អាំង​នេះ​ដែរ ​តែ​សុទ្ធ​តែ​ដាក់ទូរក្លាស្សេ​យូរ​ថ្ងៃ… ដូច្នេះ​ពេល​យក​ទៅ​ចំអិន អាច​បណ្តាល​អោយ​ញាំ​ទៅ​ឈឺពោះ រាគ​រួស​ រក​បន្ទប់​ទឹក​អត់ទាន់​ទេ…

      • ចាសពូ នៅបាត់ដំបងមួយចានពីរម៉ឺន ដួសបានម្នាក់ម៉ាស្លាបព្រា តែក្រុមខ្ញុំមិនដែលសាកនៅភ្នំពេញទេ។
        មានបរទេសម្នាក់គាត់ធ្លាប់សាកដែរជាមួយឃ្មុំអាំងតែញ៉ាំមិនបាន គឺឡើងកន្ទួលពេញខ្លួន ពេញមុខ។ តែគាត់ហូបទឹកឃ្មុំអត់អីទេ។
        បើខ្ញុំបានទៅ ខ្ញុំនឹងហូបឱ្យណាណីម្តង ផ្ញើបងសុធាផង ផ្ញើម៉ាក់អាបីនាក់និងក្មួយៗទាំងប្រាំនាក់ផង។ ហាហា៎

  3. ខ្ញុំធ្លាប់សាកភ្លក់ម្តង អាសំបុកអាំងហ្នឹង រស់ជាតិអាម៉េចទេ!! អត់ចេះញុំា..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s