វិចិត្រសាល

ចំរៀងលក់ស្រា នាសម័យទំនើប…


drinkនិយាយពីរឿង​​ផ្សាយ​ពាណិជ្ជកម្ម​ស្រា តាម​ទូរទស្សន៍… បច្ចុប្បន្ន មានគ្រឿងស្រវឹង​ជា​ច្រើន​មុខ ដូចជា​ស្រាវីស្គី ស្រាថ្នាំ ស្រាក្រហម និង​ស្រាបៀរជាច្រើន​មុខ កំពុង​តែ​ឃោសនា​ផ្សាយ​ពាណិជ្ជកម្ម​តាម​កញ្ចក់​ទូរទស្សន៍​​យ៉ាង​គគ្រឹក​គគ្រេង អម​ដោយ​បទ​ចំរៀង​ថែម​ទៀត ដែល​សូម្បី​តែ​កូនក្មេង​ក៏​អាចទស្សនា​ដោយសេរី​បានដែរ…។

ក្នុង​ចំណោម​បទចំរៀងផ្សាយ​​លក់​ស្រា​ទាំងនោះ មាន​មិត្ត​ខ្ញុំ​ម្នាក់​ អោយ​តែ​ពេល​វា​ផឹក​ស្រវឹង​ម្តងៗ វាបាន​ស្រែក​ច្រៀង​ចំរៀង​លក់​ស្រា​​មួយ​ចំនួន ដូច​​ជា​បទនេះ…

អ្នកភូមិខ្ញុំជាមនុស្សល្អ     អ្នកភូមិខ្ញុំចិត្តស្មោះស     ពេលស្រវឹងតែងបង្ក      បាញ់កាប់ចាក់អោយសប្បាយ..!!..

ឯ​ចំរៀងលក់ស្រាបៀរ​ដ៏​ល្បីល្បាញ​មួយ​ទៀត មិត្តខ្ញុំ​វាស្រែក​ច្រៀងទាំងបិទភ្នែក​ថា៖

យើងស្រឡាញ់ទឹកដីយើង     យើងស្រឡាញ់ជាតិសាសន៍យើង     មោទនភាពជាខ្មែរ     មោទនភាពទឹកដីខ្មែរ     ទឹកដីសប្បាយ     ផឹកស៊ី អមតៈ..!!..

ឯ​​ចំរៀង​មួយបទទៀត សំរាប់​ច្រៀង​ឡង់សេ​ស្រាបៀរ​​មួយនោះ មិត្តខ្ញុំ​នេះ​វាច្រៀង​បណ្តើរ វាយក​ដៃ​មក​គក់ដើម​ទ្រូងវា​បណ្តើរ ស្រែក​ថា៖

ឳបេះដូងអើយ… បេះដូងប្រមឹក..!!..

នៅមានទៀត… :-D

ស្រុកស្រែ

Advertisements

14 responses to “ចំរៀងលក់ស្រា នាសម័យទំនើប…

  1. ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ បេះដូងខ្មែរ ឲ្យតែខ្មែរត្រូវផឹកបៀខ្មែរ ផឹកទាំងសង្ឃ ផឹកទាំងគ្រហស្ថ ផឹកទាំងអស់ ផឹកម៉ាសប្បាយ..

    • បើផឹកស្រវឹងមិនមានកើតរឿងចាប់រំលោភ! កើតរឿងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ! កើតរឿងបាញ់បោះសេរី! កើតរឿងកាប់ចាក់គ្នាតាមភូមិទេ!… ខ្ញុំ​ថា​សូម​អញ្ជើញ​ផឹក​អោយ​លិច​ថ្លើម​តាម​សប្បាយ​ចុះ… ដល់​ពេល​នោះ យើង​ក៏​​​លែង​ហៅ​ រាជាណាចក្រអច្ឆរិយៈ តទៅទៀតដែរ… គឺ​យើង​ដូរ​ទៅ​ហៅថា រាជាណាចក្រផឹក តែ​ម្តង​ទៅ បាន​ឡូយ​ជាង… 😀

  2. អ្នកភូមិខ្ញុំជាឃាតករ អ្នកភូមិខ្ញុំឆក់ខ្សែក អ្នកភូមិខ្ញុំប្រមឹកដល់ក។
    ឯមួយទៀតគឺ
    យើងស្រឡាញ់ទឹកដីយើង យើងបំពុលជាតិសាសន៍យើង មរណភាពជាខ្មែរ មរណភាពទឹកដីខ្មែរ ទឹកដីប្រមឹក ។
    ឯមួយទៀត
    ឱបេះដូងខ្មែរ… បេះដូងអ្នកការពារជាតិខ្មែរ យើងរួបរួមសំលាប់គ្នាព្រមតែស្រាចិនសែ។
    និងមួយទៀត

    ដាក់ប្រកាសនេះត្រូវចិត្តខ្ញុំតែម្ដង 🙂

  3. មុខពួកវាក្រាស់ដោយសារពួកវាដាក់ជាតិស្រវឹងស្ពឹកមុខអស់ហើយ ខ្នងវាក៏ក្រាស់ ស្បែកវាក្រាស់ 😀

    • តែ​បើ​យើង​​ព្រួត​គ្នាវ៉ៃ​ទៅ ទោះ​ជា​​ពួកវា​មិន​ឈឺ​សាច់​ទេ ក៏​យ៉ាង​ហោច​ណាស់ ក៏​ពួកវា​ស្រគា​រក្បាល​ដែរ… :-D​

      • ខ្ញុំយល់ថាប្រព័ន្ធអប់រំនៅស្រុកខ្មែរនៅមានកំរិតទាប ហើយការបង្វក់របស់សង្គម គឺវាខ្លាំងក្លា ដែលធ្វើឲ្យមនុស្សមួយចំនួនព្រមឆ្កួតព្រោះសង្គមមួយនេះ ទាំងក្មេងទាំងចាស់ ។ អ្វីដែលជាទីព្រួយបារម្ភសំរាប់ខ្ញុំ គឺនឹងមានគ្រោះថ្នាក់ចរាចរណ៍កើន​ថែមទៀត​ អំពើរំលោភ បោកប្រាស់ និងពុករលួយកាន់តែច្រើន​ដោយសារសុរានេះ។
        ជាថ្មីម្ដងទៀត​ ខ្ញុំមិនចូលចិត្តផឹកអាប្រភេទស្រវឹងលលាតែអីចឹងនោះទេ។ 🙂

        • ប្រទេសផលិតស្រាបៀរធំៗ​​ដូចជាអាល្លឺម៉ង់ ហូឡង់​ជាដើម គេ​មាន​ទាំង​រៀបចំពិធី​បុណ្យ​ផឹកស្រា​បៀរ​ប្រចាំ​ឆ្នាំ​ថែម​ទៀត​ផង តែ​ប្រជាជន​គេ​ មិន​ផឹក​ស៊ី​របៀប​ដល់​ថ្នាក់ឆ្កួត​នឹង​ផឹក​ដូច​យើង​ឡើយ។ នេះ​អាច​ថា មក​ពី​ការ​អប់​រំ​របស់យើង​​នៅ​ខ្សោយ​ក៏​អាច​ថា​បាន…​ ​

  4. ខ្ញុំ​ចង់​ប្ដឹង​ ក្រុម​ហ៊ុន​ស្រានោះម្ដង ព្រោះយក​ខ្ញុំ​ទៅ​លាយឡំជា​មួយ​ស្រានោះដែរ។ សូម​អោយ​ដក​ឈ្មោះចេញពីពាក្យ “មោទនភាព​ជាតិ​ខ្មែរ លើក​​លែង​តែ សុភីចេញ” ព្រោះខ្ញុំ​មិន​ចង់​មោទនភាព​ជាមួយ​ស្រាស្អីគេ​ទាំង​នោះទេ…. 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s