វិចិត្រសាល

ស្ថានីយ៍វារីអគ្គិសនីអូរជុំ ក្រុងបានលុង


ឆ្លៀតពេល​បាន​ទៅ​ដល់​ខេត្តរតនៈគីរី​លើកនេះ ខ្ញុំ​ក៏​ឆៀង​ចូល​ទៅ​មើល​ស្ថានីយ៍​វារីអគ្គិសនី​​អូរជុំ ក្រុងបានលុង ដែល​បាន​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​​បារាំង កាល​ពី​ដើម​ទស្សវត្សរ៍​ឆ្នាំ ១៩៩០។

អាច​ចាត់ទុក​ថា ស្ថានីយ៍វារីអគ្គិសនីអូរជុំ គឺ​ជាស្ថានីយ៍​​វារី​អគ្គិសនី​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​យើង​ ដែល​បាន​ចាប់​ផ្តើម​​ដំណើរ​ការ​ផលិត​ថាមពល​អគ្គិសនី​បាន ១ម៉េហ្គាវ៉ាត់ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក។ នៅ​រដូវវស្សា ស្ថានីយ៍​វារីអគ្គិសនី​ធុនតូច​​នេះ ​បានដំណើរការ​​ផលិត​ថាមពល​ពេញ ២៤ម៉ោង។ តែ​ចូល​ដល់​រដូវ​ប្រាំង ​​ដូចជា​ខែ​នេះ​អញ្ចឹង ការផលិត​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ចាប់​ដំណើរ​ការ​ពី​ម៉ោង ៤រសៀល រហូត​ដល់​ត្រឹម​ម៉ោង ៩យប់ តែ​ប៉ុណ្ណោះ ព្រោះ​ត្រូវ​សន្សំ​ទឹក​​​ដើម្បី​ធានា​ដល់​និរន្តភាព​នៃ​ការ​​​ផលិត​ថាមពល​អគ្គិសនី​​នៅទី​នេះ។

ដោយ​សារ​ខ្ញុំ​ទៅ​ដល់​ស្ថានីយ៍​វារីអគ្គិសនី​អូរជុំ នៅ​ពេល​ព្រឹក ទើប​មិន​មាន​ឃើញ​សកម្មភាព​ដំណើរ​​ការ​​ទួរប៊ីន​​ផលិត​ថាមពល​អគ្គិសនី​ឡើយ ហើយ​ខ្ញុំ​ក៏​បាន​ថត​រូប​ខ្លះ​យក​មក​ចុះ​ផ្សាយ​​​ក្នុង​ប្រកាស​នេះ សំរាប់​ទុកជា​ឯកសារ​នៅ​ផ្ទះ​ស្រុកស្រែ​ខ្ញុំ​ផង និង​ដើម្បី​ចែកជូន​ដល់​លោកអ្នក​​​ដែល​មិន​ទាន់​បាន​ទៅ​ឃើញ​ផ្ទាល់​ផង​ដែរ…

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s