វិចិត្រសាល

ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ២៣ ​ខែមករា ​ឆ្នាំ២០១៣ នេះ…


ខាងក្រោមនេះ គឺជា​ទិដ្ឋភាពវាល​ព្រះមេរុ នា​ថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ២០១៣ នេះ…។ នៅសល់​ពេល​តែ​មួយ​សប្តាហ៍​ទៀតទេ ព្រះរាជពិធីបុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព​ ព្រះករុណា ព្រះ​បរម​រតនកោដ្ឋ ​នឹង​ចាប់​ផ្តើម​ហើយ…។

តាមការ​សង្កេត​របស់​ខ្ញុំ ការងារ​ដែល​នៅ​សេសសល់​ផ្នែក​ខាង​ក្នុង​បរិវេណ​ គឺ​មាន​តែ​ការ​តុប​តែង​លំអ និង​ការ​រៀប​ចំ​សួនច្បារ, ដាំស្មៅ​ជាដើម…។ រីឯ​​នៅ​ជុំវិញ​បរិវេណ​របង​​ខាង​ក្រៅ​វិញ គឺ​នៅ​​សល់​តែ​ការងារ​កែលំអខឿន​ថ្នល់ និង​​ចិញ្ចើម​ផ្លូវ​ដើរ​តែ​ប៉ុណ្ណោះ។

នៅ​មាន​រូបថត​​ព្រះទីនាំង​នៅ​ឯ​មាត់​ទន្លេ​ចំនួន​ពីរ​សន្លឹក​ទៀត ដែល​ត្រូវ​បាន​ក្រុម​ជាង​កំពុង​​តុបតែង​លំអ​នៅ​ឡើយ…។​ ព្រះទីនាំង​ដែល​មាន​លំអ​ដោយ​នាគ​មួយ​គូ​នៅ​អម​សងខាង​នេះ នឹង​រៀប​ចំ​​សំរាប់ពិធី​​​​ដង្ហែ​រ​ព្រះ​អដ្ឋិធាតុ​​ព្រះ​ករុណា ព្រះបរម​រតនកោដ្ឋ (អដ្ឋិធាតុ​ដែល​នៅ​សល់​ក្រោយ​ពេល​រើស​ដាក់​ក្នុង​កោដ្ឋមាសរួច បន្ទាប់​ពី​​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ត្រូវ​បាន​បញ្ចប់​) ដើម្បី​​​យក​ទៅ​បាច​​ក្នុង​​ទឹក​ទន្លេ​ខាង​​​​មុខ​ព្រះបរម​រាជវាំង​ សំរាប់​​នាំ​មក​​នូវ​ភាព​ត្រជាក់​ត្រជុំ​ដល់ព្រះញាតិវង្សានុវង្ស, ​​ប្រជារាស្រ្ត​ខ្មែរ​ និង​ប្រទេស​ជាតិ​ទាំង​មូល…។ នេះ​គឺ​ជា​អ្វី​ដែល​ជា​ព្រះ​រាជ​បណ្តាំ​ចុង​ក្រោយ​របស់​ព្រះមហាវីរ​ក្សត្រ​យើង បានផ្តែ​ផ្តាំ​មុន​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត…៕

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

2 responses to “ទិដ្ឋភាពវាលព្រះមេរុ នាថ្ងៃទី ២៣ ​ខែមករា ​ឆ្នាំ២០១៣ នេះ…

  1. អរគុណលោកពូ​ដែល​បានចែករំលែក ខ្ញុំមិនទាន់​បាន​ទៅឃើញផ្ទាល់​នៅឡើយទេ សង្ស័យតែគ្មានវាសនា​បានឃើញទេមើលទៅ ។

    • 😀 ប៉ុន្មានថ្ងៃ​កន្លង​មក​នេះ ខ្ញុំ​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពេញ​ដែរ រហូត​ដល់​ដាច់​ខែ​នេះ ទើប​បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ… អរគុណច្រើន… ជូនពរ​សុខសប្បាយ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s