វិចិត្រសាល

រូបថតអង្គរវត្ត កាល​ពី ១៣ឆ្នាំមុន…


ខាងក្រោមនេះ គឺ​ជា​រូបថត​អង្គរវត្ត ដែល​ខ្ញុំ​បាន​ថត​នៅ​កន្លែង​តែ​មួយ កាល​ពី​ ១៣ឆ្នាំ​មុន និង​រូបថត​នា​ពេល​បច្ចុប្បន្ននេះ…

រូបខាងលើ ខ្ញុំ​បាន​ថត​កាលពី​ចុង​ខែវិច្ឆិកា ឆ្នាំ២០០០ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​រៀបចំ​ឆាក​ថត​ខ្សែភាពយន្ត​រឿង Tomb Raider ដែល​សំដែង​ដោយ​តារា​ហូលីវូត Angelina Jolie និង Daniel Craig (បច្ចុប្បន្ន​ជា​តួឯកក្នុង​រឿងស៊ើប​អង្កេត James Bond 007 ជំនាន់​ទី៧)…​។ ឯរូបថត​ខាងក្រោម គឺ​ខ្ញុំ​បាន​ថតនៅ​កន្លែង​ដដែល ​នា​ចុង​ខែមករា ឆ្នាំ២០១៣ នេះ ដែល​គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល ១៣ឆ្នាំ​កន្លង​មក​​ហើយ…។

រូប​ទាំង​ពីរ​នេះ​ប្រៀបធៀបគ្នា​ទៅ គឺ​ដើមត្នោត​ដែល​នៅ​ខាងស្តាំដៃ​​ វាមាន​ធាង​ឆាងម៉ាង និង​នៅ​តូច​ទាប​នៅឡើយ… មក​ដល់​ឆ្នាំនេះ វា​បាន​លូត​កំពស់ខ្ពស់​គួរ​សម​ដែរ។ ចំណែក​​ដើម​ត្នោត​ខ្ពស់ៗ​ ​នៅ​ឯនាយ​នោះ ពីមុនឃើញ ៣ ដល់ឥឡូវ​ឃើញ​តែ​ ២…។ ចំណុច​កត់​សំគាល់​មួយ​ទៀត​នោះ​គឺ នាអំឡុង​​ខែវិច្ឆិកា វាលស្មៅ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត​យើង​ មាន​​ពណ៌​បៃតង​ខ្ចី​ល្អណាស់… តែ​ចូល​មក​ដល់​ខែមករា​ នេះ​វិញ មើល​ទៅ​វាល​ស្មៅមាន​ពណ៌​ដូច​គល់ជញ្ច្រាំង​បេះបិទ..!!.. តាម​ពិត​ទៅ វាលស្មៅ​នេះ គួរ​តែ​ត្រូវ​បាន​ថែទាំ និង​ស្រោច​ទឹក​វា​អោយ​មាន​ពណ៌​បៃតង​ជាប់​រហូត​ ដែល​​នាំ​អោយ​​ត្រជាក់​ភ្នែក​ដល់​ភ្ញៀវ​ទេសចរណ៍​​ទូទៅ​ខួប​ប្រាំងខួប​វស្សា…។

ឯរូប​ខាងក្រោម គឺ​ជា​ទិដ្ឋភាព​ភ្ញៀវ​ទេសចរណ៍​ដើរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ ឡើង​ពេញប៊ឹប ទាំង​កណ្តាល​ថ្ងៃ​ចែស…៕

ប្រាសាទអង្គរវត្ត ឆ្នាំ២០០០

ប្រាសាទអង្គរវត្ត ឆ្នាំ២០១៣

ភ្ញៀវទស្សនាអង្គរវត្ត នាពេលបច្ចុប្បន្ន

ស្រុកស្រែ

Advertisements

4 responses to “រូបថតអង្គរវត្ត កាល​ពី ១៣ឆ្នាំមុន…

  1. រូបកាលពីឆ្នាំ២០០០នោះ មើលទៅត្រជាក់ភ្នែក តែរូប​ខាងក្រោម ៗ នេះដូចជាគ្មាន​អ្នកមើលថែសោះ(សួន) ។​ ខ្ញុំ​ដូចជាឆ្ងល់​ដល់ហើយ​លោកពូ តើ​លុយ​ដែល​ភ្ញៀវទេសចរបង់​នោះគាត់យកទៅណា ? ឬ មួយមកពីសម្បូរភ្ញៀវចេញចូលពេក​ទើប​បានជាងាប់់ស្មៅអស់អញ្ចឹង ។

    • សុំឆ្លើយ​ជំនួស​ក្រុមហ៊ុន​សុខា ដ៏មហា​រុងរឿង 😀 ៖ …លុយដែលភ្ញៀវ​ទេសចរណ៍​បង់​នោះ គឺ​បាន​បង់​ជូន​រដ្ឋ​គ្រប់​ចំនួនតាម​កិច្ចសន្យា​​អស់​ហើយ… បូក​​ទាំង VAT 10% ថែម​ទៀត… បើ​មិនជឿទេ សួរ​ខាង​ពន្ធដារ​ទៅ..!!.. ឯរឿង​ងាប់​ស្មៅនេះ សូម​អញ្ជើញ​ទៅ​សួរ​ខាង​អាជ្ញាធរ​​អប្សរា​ចុះ?… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s