វិចិត្រសាល

ទណ្ឌិតដែល​បាន​ដោះលែង​ ៤០៥នាក់​ ​​ឃើញ​មាន​ជន​ស្បែកស​ ​២រូប ​និងជន​ស្បែក​ខ្មៅ ១រូប…


ក្នុងឳកាស​ប្រទានការ​​លើក​លែងទោសដោយ​ព្រះ​មហាក្សត្រ ​ដល់​ទណ្ឌិត​ចំនួន ៤០៥នាក់​ ​​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​ នៅ​ក្នុង​អំឡុង​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះភ្លើង​ព្រះបរមសព​ ព្រះករុណា​​ ព្រះ​បរមរតនកោដ្ឋ​​ កាល​ពី​ថ្ងៃ​ទី ០៤ កុម្ភះ កន្លង​ទៅ​នេះ ​ខ្ញុំ​សង្កេត​ឃើញ​មាន​ទណ្ឌិត​​ជា​ជនជាតិ​បរទេស​ចំនួន ៣រូប (ឬក៏​មាន​ច្រើន​ជាង​នេះ?) ​​តែ​មិនដឹង​សាសន៍​អីទេ​…។ ក្នុង​ចំណោម​នេះ ​ជនជាតិ​ស្បែកស​មាន​ចំនួន ២រូប និង​ជនជាតិ​ស្បែក​ខ្មៅ​មាន​​ចំនួន ១រូប​។

ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​ ក៏​បាន​អោយ​ដឹង​ផង​ដែរ​ថា ក្នុង​ចំនួន​ទណ្ឌិត​សរុប​ ៤០៥នាក់​ គឺ​មាន​ស្រ្តីចំនួន ៦៤នាក់។ ក្នុង​ចំនួន​នេះ​ ទណ្ឌិត​ដែល​ត្រូវ​លើក​លែង​ទោស​អោយ​មាន​សេរីភាព​​​នៅ​ពន្ធនាគារ​ភ្នំពេញ​មាន​ចំនួន ៣០១នាក់ និង ១០៤នាក់​ផ្សេង​​ទៀត​ ជា​ទណ្ឌិត​នៅ​ក្នុង​​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ, ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន។

ជាមួយ​គ្នា​នេះ ​​ព័ត៌មាន​ហុយៗ ស្តីពី​​ការសំរេច​​ជ្រើស​​​ទណ្ឌិត​ សំរាប់​ការ​លើក​លែង​ទោស​​នៅ​ពេល​នេះ​ ត្រូវ​បានអ្នក​​កើត​រោគ​អផ្សុក​ខ្លះពិពណ៌នា​​ថា មាន​ភាព «មិនប្រក្រតី» ច្រើន… ហើយ​អ្នក​ទាំង​នោះ​​ក៏​បាន​អះអាង​​ទៀត​ថាៈ បើចង់​ដឹង​ថា​រឿង​នេះ​ពិត ឬមិន​ពិត គឺ​មាន​​តែ​បបួល​មន្រ្តី​គ្រប់​គ្រង​ពន្ធនាគារ ​ទៅ​ស្បថ​នៅ​មុខ​ព្រះអង្គ​ដងកើ​ទៅ..!!..

បើ​​រឿង​​នេះ ក្លាយ​ជាការ​​ពិត នោះចាស់ៗ​ពី​ដើម​​​តែង​ហៅ​​ការ​ប្រព្រឹត្តិ​​បែបនេះ​ថា ជា​រឿង​ «ត្រីងៀត​ឆ្លៀត​ពង»…​ ហើយចំពោះ​ករណី​​​មួយនេះ​ គឺ​ជា​ការ​ឆ្លៀត​​ពង​ច្រើន​កន្លែង… ច្រើន​សំបុក​តែ​ម្តង…។

ចាំមើល​មើល៎… តើរកមុខ «ត្រីងៀត» ធឺនេះ​ឃើញអត់..??..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

Advertisements

7 responses to “ទណ្ឌិតដែល​បាន​ដោះលែង​ ៤០៥នាក់​ ​​ឃើញ​មាន​ជន​ស្បែកស​ ​២រូប ​និងជន​ស្បែក​ខ្មៅ ១រូប…

  1. បើឥតលុយកុំស្មានថាមានឈ្មោះឲ្យសោះ

  2. ចេះឆ្លៀតរកលុយ​បានស្រួល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s