វិចិត្រសាល

គួរតែមានក្រុមកាណូតពន្លត់អគ្គីភ័យ ​នៅតាម​ដងទន្លេ…


គ្រោះមហន្តរាយអគ្គីភ័យនៅផ្សារកោះធំ ខេត្តកណ្តាល​ កាល​ពី​វេលារំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី ២២ ខែកុម្ភះ កន្លង​ទៅនេះ វា​ជា​គ្រោះ​មហន្តរាយ​ដ៏​គួ​អោយ​សោក​ស្តាយ​ និង​មិន​ធ្លាប់​មាន​ពី​មុន​មក​ សំរាប់​អ្នក​ស្រុក​ស្អាង-កោះធំ ដែល​ជា​ស្រុក​កំណើត​របស់​ស្រុកស្រែ​ខ្ញុំ​ដែរ…។

តាម​ព័ត៌មានដែល​បាន​ផ្សព្វផ្សាយ, នៅក្នុងពេល​​គ្រោះ​អគ្គីភ័យ​កើត​ឡើង ក្រុម​រថយន្ត​ពន្លត់​អគ្គីភ័យ​​ចំនួន ១០គ្រឿង បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ ដើម្បី​ចុះ​ទៅ​ជួយ​ជា​បន្ទាន់​ ភ្លាមៗ​ផងដែរ។ តែ​ដោយ​សារ​​ផ្លូវជាតិ​លេខ ២១ មិនធំ​ទូលាយ ជង្ហុក​ច្រើ់ន និង​ស្ពាន​ស្ទើរ​តែ​ទាំងអស់ ​ចូល​ដល់​វ័យ​ជរាមែន​ទែននោះ… ​​ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​តែជាង​ ៦០គ.ម ​គឺ​ត្រូវ​ប្រើ​ពេល​ជិត ២ម៉ោង​ បាន​ទៅ​ដល់​កន្លែង​ពន្លត់។ ហេតុនេះ ក្រុម​រថយន្ត​សង្គ្រោះ​បាន​ត្រឹម​តែ​បាញ់​ទឹក​ការពារ​ជុំវិញ​ទី​កន្លែង​កើត​ហេតុ ដើម្បី​កុំ​អោយ​ឆេះរីក​រាល​ដាល​តែ​ប៉ុណ្ណោះ។

ឆ្លង​តាម​ហេតុការណ៍នេះ ប្រសិន​បើ​មាន​ក្រុមកាណូត​ពន្លត់​អគ្គីភ័យ​ ដែល​​ធ្វើ​ដំណើរ​​ចល័តទី​តាម​ដង​ទន្លេ​វិញ ​​គឺ​ប្រាកដ​ជា​ជួយ​សង្គ្រោះ​បាន​លឿន​ជាង​នេះ និងមាន​ប្រសិទ្ធិភាព​ជា​ង​រថយន្ត​ទាំង ១០គ្រឿង​នេះ​ទៀតផង​ក៏​មិន​ដឹង។ ហេតុនេះ តាម​ខ្ញុំ​យល់ អង្គភាព​ពន្លត់​អគ្គីភ័យ គួរ​តែ​បង្កើត​អោយ​មាន​ក្រុមកាណូត​ពន្លត់​អគ្គីភ័យ​សំរាប់​ខេត្ត-ស្រុកទាំង​ឡាយ​ណា​ដែល​មាន​ទីតាំងនៅ​តាម​ដង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ ដើម្បី​បង្ការពេល​មាន​​គ្រោះ​មហន្តរាយ​អគ្គីភ័យ​កើត​ឡើង​ម្តងៗ…។ ជា​ពិសេស គឺ​នៅ​រាជធានី​ភ្នំពេញ​យើង គួរ​តែ​មាន​កាណូត​បែប​នេះ​ ដើម្បី​អន្តរាគមន៍​ពន្លត់​​អគ្គីភ័យ​នៅ​​ក្នុង​វង់​​ប្រតិបត្តិការ​ចំងាយ​ក្រោម ១០០០ម ពី​មាត់​ទន្លេ គឺ​ជា​ការ​ប្រសើរ​ណាស់…។

នេះគ្រាន់​តែ​ជា​ការជួយ​​គិតគ្នា​​លេងៗ​ទេ… ហើយ​ខ្ញុំ​ជឿថា ស្ថាប័ន​មាន​សមត្ថកិច្ច និង​មន្រ្តី​ជំនាញ ​ប្រហែល​ជា​គិត​​រឿង​នេះ​លឿន​ជាង​ខ្ញុំ​ផង… គ្រាន់​តែ​ពួក​គាត់​មិន​ទាន់​បាន​គិត ឬ​មិន​​ចង់​គិត​តែ​ប៉ុណ្ណោះ..!!..

រឿងបន្ទាប់​មកទៀត… ក្រោយពេល​ព្រះអគ្គី​លេប​ត្របាក់​ផ្សារ​នេះទាំងមូល​អស់​ទៅ ការរៀប​ផែនការ​​សាងសង់ផ្សារ​កោះធំ​ឡើង​វិញ ក៏​ត្រូវ​បាន​គិតគូរ​ជា​បន្ទាន់​ផងដែរ។ ទាក់ទងនឹង​ការ​សាងសង់​ផ្សារ​ជាថ្មី​ឡើង​វិញ​នេះ បើ​តាម​មិត្ត​ភក្តិ​នៅ​ខេត្តកណ្តាល​បាន​អោយ​ខ្ញុំ​ដឹង​ថាៈ ថវិកា​ដែល​ត្រូវ​សាងសង់​​ តាម​គំរោង​គឺ​ប្រមាណជា ៤០ម៉ឺន​ដុល្លារ… ក្រោយ​ការ​សាងសង់​រួច គណៈកម្មការ​សាងសង់​នឹង​ប្រគល់​ជូន​អាជីវករ​ដែល​រង​គ្រោះ​ទាំងអស់​ដោយ​មិន​គិត​កំរៃ​បង់​​ថ្លៃ​ឈ្នួល​តូបឡើយ​។ នេះ​ជា​ដំណឹង​ដ៏​ល្អ (ក្រៅផ្លូវការ!) ដែល​ក្រុម​អាជីវករ​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ គួរ​តែ​ចង​ចាំ​ទុក…៕

(រូបថតគេហទំព័រកោះសន្តិភាព)

ក្រុមរថយន្ត​ពន្លត់​អគ្គីភ័យដែលទៅពីភ្នំពេញ ​ចុះទៅជួយ​ពន្លត់​អគ្គីភ័យ​នៅ​ផ្សារកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ២០១៣ ​(រូបថតគេហទំព័រកោះសន្តិភាព)

ស្រុកស្រែ​​

Advertisements

5 responses to “គួរតែមានក្រុមកាណូតពន្លត់អគ្គីភ័យ ​នៅតាម​ដងទន្លេ…

  1. លុយសង់ផ្សារណឹង លុយសម្ដេចតេជោទៀតហើ្យ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s