វិចិត្រសាល

សណ្ឋាគារនៅលើកោះដែកគោល ​មើលពីចំងាយ…


ខាងក្រោមនេះ ជាទិដ្ឋភាពសណ្ឋាគារ​ «កោះដែកគោល» ដែល​ខ្ញុំ​ថត​ពី​លើ​កាណូត ក្នុង​ដំណើរ​ត្រឡប់​មក​ពីកោះរុងវិញ…។

«កោះដែកគោល» មាន​ទំហំ​ប្រហែល​ប៉ុន​ភ្នំដូនពេញ​យើង។ ប្រសិន​បើ​អស់​លោក​អ្នក​ឈរ​ពីផែ​ទំនប់​រលកមើល​ទៅ​លំហ​សមុទ្រ​ នឹង​ឃើញ​កោះ​តូច​មួយ​នេះ​ច្បាស់​ចែស។ បើ​រាប់កោះ​ពី​ឆ្នេរកំពង់ផែទៅ ដំបូងគឺកោះពស់, បន្ទាប់​មក​គឺ​កោះ​ដែកគោលនេះ, រួចបន្ទាប់​​ទៀតគឺ​​កោះ​ថាស, ហើយត​ទៅ​ទៀត​គឺ​កំរង​កោះរុង…។

កោះដែកគោល​ ត្រូវ​បាន​ប្រែ​ក្រឡា​​ទៅ​ជា​សណ្ឋាគារ​ (ឯកជន?) ដ៏​តូច​ច្រឡឹង​នៅ​កណ្តាល​សាគរ នៃក្រុងទេសចរណ៍​កំពង់សោម​យើង​ អស់​រយៈ​ពេល​យូរ​ឆ្នាំ​កន្លង​មក​ហើយ។ កាល​ពី​មុន​មាន​គេ​ប្រាប់​ខ្ញុំ​ថា កោះតូច​មួយ​នេះ​ វា​បាន​ក្លាយ​ទៅ​ជា​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុន​សុខា​អូតែល… ហើយ​ក្រុម​ហ៊ុន​មួយ​នេះ ​បាន​អភិវឌ្ឍន៍​អោយ​ទៅ​ជា​សណ្ឋាគារ​ដ៏​ប្រណិត​នៅ​លើ​កោះ​នេះ​ទាំង​មូល។ តែ​បើ​តាម​អ្នក​ស្រុក​កំពង់សោម​វិញ​ បាន​អោយ​ខ្ញុំ​ដឹងថា ម្ចាស់​កម្មសិទ្ធិ​​របស់​​សណ្ឋាគារកោះ​ដែកគោល​នេះ​ គឺជា​ជនជាតិ​រុស្ស៊ី​ ចូលសញ្ជាតិ​ខ្មែរម្នាក់ តែ​មិន​មែន​ជាមហាសេដ្ឋី​​រុស្ស៊ី ដែល​​បាន​បោះទុន​វិនិយោគ​​នៅ​លើ​កោះពស់​ទេ។

នៅពេល​កំពុងសរសេរ​ប្រកាស​នេះ ខ្ញុំ​បាន​​ស្វែង​រក​មើល​ទិន្នន័យ​មួយ​ចំនួន​ដែល​ទាក់​ទង​ទៅ​នឹង​សណ្ឋាគារ​​នៅ​លើ​កោះ​ដ៏​តូច​ច្រឡឹង​​នេះ… តែ​សំណាង​ខ្ញុំ​អត់ដល់ ទើប​ខ្ញុំ​រក​ទិន្នន័យ​អត់​បាន​សោះ… សូម្បីតែ​ឈ្មោះ​ជា​ផ្លូវ​ការ​របស់​សណ្ឋាគារនេះ ក៏​ខ្ញុំ​រក​មិន​ឃើញ​ដែរ..!!..

(ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពី​ទិដ្ឋភាព​​ប៉ែកខាងលិច​ក្រុង​កំពង់សោម​ ដែល​ខ្ញុំ​បាន​ថត​ពី​លំហ​សមុទ្រ ​ក្នុង​ដំណើរ​វិលត្រឡប់​មក​ពី​លត់ដំ​ខ្លួន​នៅ​លើ​ឆ្នេរ​កោះរុងវិញ…)

ស្រុកស្រែ

Advertisements

2 responses to “សណ្ឋាគារនៅលើកោះដែកគោល ​មើលពីចំងាយ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s