វិចិត្រសាល

អារាមវត្តសេដ្ឋី៖ ទីចេតីយ៍​របស់​ព្រះញាតិ​​សម្តេច​​​ព្រះសង្ឃរាជ ជួន ណាត


នៅក្នុង​ព្រះរាជប្រវត្តិពិស្តារ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត និពន្ធ​ដោយ​លោក​សាស្រ្តាចារ្យ​ ឈឹម ស៊ុម នៅ​វគ្គ «បុព្វប្រវត្តិ» បាន​រៀប​រាប់ត្រួសៗ​ ពី​ព្រះញាតិ​របស់​ព្រះអង្គ ដែល​ក្នុង​នោះ​ មាន​លោកមហាទេព ម៉ា ដែល​ត្រូវ​ជា​ជីតាទួតរបស់​សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់។ បុព្វប្រវត្តិ​បាន​រៀបរាប់​ថាៈ “…នៅក្រោយ​ពេល​ដែល​លោក​មហាទេព ម៉ា ​ទទួល​អនិច្ចកម្ម​ទៅ អដ្ឋិធាតុ​របស់​លោក​ ត្រូវ​បាន​​ភរិយា និង​បុត្រា​បុត្រី ព្រម​ព្រៀង​គ្នានាំ​យក​ទៅ​បញ្ចុះ​ក្នុង​ចេតិយមួយ​​ ដែល​រួម​គ្នា​កសាង​នៅ​ «វត្តសេដ្ឋី»។ ចេតិយនេះ សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ទ្រង់​បាន​ជួស​ជុល​ជា​ថ្មី ហើយ​សម្តេច​ទ្រង់សព្វ​ព្រះរាជ​ហ្ឫទ័យ​​ទៅ​បង្សុកូល​ញឹកៗ…” ។

ដោយហេតុនេះ​ហើយ​ បាន​ជានាឳកាស​បុណ្យមាឃបូជា​កាល​ពី​ថ្ងៃ​ម្សិល​មិញនេះ ខ្ញុំឆ្លៀត​ពេល​ទៅ​អើ់ត​មើល​ទិដ្ឋភាព​​​ភ្នំ​ព្រះ​រាជ​ទ្រព្យ​បាន​​​មួយ​ភ្លែត​​ដែរ ព្រម​ទាំង​បាន​បង្ហួស​ទៅ​ស្វែរ​រក​ «វត្តសេដ្ឋី» ដែល​ក្នុង​សៀវភៅបាន​រៀបរាប់​​ថា ​ស្ថិត​នៅ​​ខាង​លិច​អតីតក្រុងលង្វែក។ ការ​ស្វែង​រក​វត្តសេដ្ឋី​ គឺ​ខ្ញុំ​រក​តាម​ទំលាប់ «មាត់ជាផ្លូវ» ដែល​ជា​វិធី​មួយ​​ស្រួល​បំផុត ហើយ​សំរាប់​ទីជនបទ​ស្រុក​យើង វិធី​នេះ​គឺងាយ​រក​ឃើញ​នូវ​អ្វី​ដែល​យើង​ចង់​រក​​ណាស់។ ​ទី​បំផុត ខ្ញុំ​ក៏​រកឃើញវត្តសេដ្ឋី​ ដែលស្ថិតក្នុងឃុំសេដ្ឋី​ (នៅ​ហួស​ផ្លូវ​ចូល​វត្តត្រឡែងកែង​បន្តិច) ក្នុងស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង បានដូច​ចិត្ត…។

ប្រសិនបើ​អស់​លោក​អ្នក​ធ្វើ​ដំណើរ​​ពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិលេខ៥ ពេល​ទៅ​ដល់​ម្តុំ​​​បង្គោល​គីឡូម៉ែត្រ​​លេខ ៤៨ នឹងមាន​ទី​ប្រជុំ​ជន​មួយ ហើយ​នៅ​ខាង​ឆ្វេងដៃ​មាន​​ប៉ុស្តិ​រដ្ឋបាល​ឃុំ​សេដ្ឋី ដែល​នៅ​ជិត​នោះ មាន​ក្លោង​ទ្វារ​វត្តមួយ​​មាន​សភាព​ចាស់​ណាស់​ទៅ​ហើយ។ តាម​រយៈ​ក្លោង​ទ្វារ​ចូល​នោះ បាន​អោយ​ដឹង​ថា មាន​វត្តចំនួន​បី​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​នេះគឺៈ វត្តបឹង មានចំងាយ ១គ.ម, វត្តសេដ្ឋី មានចំងាយ ៤គ.ម, និង​វត្តសេរីវង្ស [សិរីវង្ស] មានចំងាយ ១២គ.ម ។ រីឯ​ផ្លូវចូលទៅនោះ ជាផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម។ បច្ចុប្បន្ន​ផ្លូវ​នេះ កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ជួសជុល​ពង្រីកតួ​ផ្លូវនៅ​ឡើយ។ តាម​មើល​ទៅ ប្រហែល​ជា​ត្រូវ​ចាក់​អ៊ុតកៅស៊ូ​​ផង​ក៏​មិន​ដឹង។

ខ្ញុំ​បាន​ទៅ​ដល់​វត្តសេដ្ឋី នាវេលា​ថ្ងៃ​ត្រង់​។ ហេតុនេះ នៅ​ក្នុង​បរិវេណ​វត្ត​ទាំង​មូល​មាន​សភាព​ស្ងាត់ជ្រងំ។ វត្តនេះ​មាន​ទីធ្លា​ធំទូលាយ ប្រកប​ដោយ​ដើម​ឈើ​ធំៗ និង​មាន​ស្រះ​ទឹក​ធំ​មួយ ស្ថិត​នៅ​ខាង​កើត​ព្រះ​វិហារ​ផង​ដែរ។ ក្នុង​ចំណោម​ចេតីយ៍​​ចាស់​ថ្មី​​ជាច្រើន​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ព្រះវិហារ គឺ​មាន​ចេតីយ៍​ចំណាស់​ជាង​គេ​មួយ ស្ថិត​នៅ​ចំ​ខាងកើត​ក្លោង​ទ្វារ​​ព្រះវិហារ ដែល​ខ្ញុំ​សន្និដ្ឋាន​ថា គឺ​ចេតីយ៍​នេះ​ហើយ​តំកល់​អិដ្ឋធាតុ​លោក​មហាទេព ម៉ា​ និង​ព្រះ​ញាតិ​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ​ណាត ដែលបាន​រស់​នៅ​ក្នុង​ភូមិ​អង្រ្កង​សេដ្ឋី ខាងលិច​បន្ទាយ​លង្វែក…។ ចំណែក​ឯ​ដើម​ឈើ​ធំៗ ​ឃើញ​​មាន​នៅ​សេសសល់​ក្នុង​បរិវេណ​វត្តនេះ ប្រហែល​ជា​ត្រូវ​បាន​ដាំ​ក្រោម​ការ​ផ្តួច​ផ្តើម​ព្រះ​​រាជ​តំរិះ​របស់​សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ផង​ក៏​មិន​ដឹង ព្រោះកាល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ ព្រះអង្គ​បាន​​ជាប់​ទឹក​​ព្រះទ័យ​នឹង​​ការ​ដាំ​ដើម​ឈើ​ណាស់។​

ខាងក្រោមនេះ ជាទិដ្ឋភាពទូទៅ​នៅ​ក្នុង​បរិវេណ «វត្តសេដ្ឋី» ដែល​ខ្ញុំ​បានថតទុក​ជា​ឯកសារ ក្នុងឳកាស​បុណ្យមាឃបូជា នាឆ្នាំ២០១៣ នេះ…

ស្រុកស្រែ

Advertisements

One response to “អារាមវត្តសេដ្ឋី៖ ទីចេតីយ៍​របស់​ព្រះញាតិ​​សម្តេច​​​ព្រះសង្ឃរាជ ជួន ណាត

  1. Pingback: ព្រះរាជជីវប្រវត្តិពិស្តារ ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(បុព្វប្រវត្តិ) | ខេមរៈវប្បធម៌

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s