វិចិត្រសាល

ជ្រុងមួយនៃតំបន់សេដ្ឋកិច្ចពិសេស ​​របស់​ក្រុមហ៊ុន 7NG ​នៅវិហារសួគ៌…


ខាងក្រោមនេះ ជាទិដ្ឋភាព​ជ្រុង​មួយ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស របស់​ក្រុមហ៊ុន 7NG នៅ​ភាគ​ខាងលិច​វិហារសួគ៌ ក្នុង​ស្រុក​ខ្សាច់កណ្តាល…។ ចាត់ទុកថា ស្រុកស្រែខ្ញុំ​ជួយ​ឡង់សេ​ 😀 ផ្សព្វផ្សាយ​ជូន​ទៅ​ចុះ ព្រោះ​ដោយ​សារ​តែ​ខ្ញុំ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ទី​នោះ​ទៅ​ហើយ ​ទើប​ខ្ញុំ​ថត​ទុក​ជា​ឯកសារ​​តែ​ម្តង​ទៅ…។

ខ្ញុំ​បាន​ព្យាយាម​ស្វែង​រក​ឯកសារ​ជា​ផ្លូវ​ការ​របស់​ក្រុម​ហ៊ុន​ 7NG ដែល​ទាក់​ទង​នឹងការ​​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស (Special Economic Zone) ​នៅ​ទីនេះ​​ដែរ តែ​ខ្ញុំ​រក​មិន​ឃើញ​សោះ។ អ្វី​ដែល​គួរ​អោយ​ចង់​សើច​ទៀត​នោះ​គឺៈ អក្សរកាត់ «7NG» នេះ ខ្ញុំ​មិន​ដឹង​មានន័យថា​​យ៉ាង​ម៉េច​ផងទេ… ហើយខ្ញុំ​ក៏សូម​មិន​ចូល​ជ្រៅ​​ទៅ​ដល់​សកម្មភាព និង​មុខ​របរ​ជំនួញ​​ជួញ​ប្រែ​របស់​ក្រុមហ៊ុន 7NG ដែរ។ តែអ្វី​ដែលខ្ញុំ​ចាប់​អារម្មណ៍​​ខ្លាំង​មែន​ទែន​​នោះ​គឺ: នៅ​ទី​នេះ​បាន​ស្រូប​ទាញ​កំឡាំង​ពលកម្ម​​នៅ​ជុំវិញ​​តំបន់​នេះ​ទាំងមូល​​ បាន​មនុស្ស​​រាប់​ពាន់​ ឬ​ចូល​ដល់​ម៉ឺន​នាក់ផង តាមរយៈ​​រោងចក្រ​​ [កាត់ដេរ?] ជាច្រើន​​នៅ​ក្នុង​បរិវេណ​នេះ។​​​

ក្នុង​ដំណើរ​ឆ្លង​កាត់​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​បាន​រៀបចំ​​ និង​បែង​ចែក​​​ទីតាំង​សំរាប់​តំបន់​រោងចក្រ​​, អាគារ​ស្នាក់​នៅ, ផ្សារ, និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដទៃ​ទៀត​រួច​ស្រេច​ទៅ​ហើយ។ នៅ​មាន​តំបន់​​ដី​​ឡូត៍ ដែល​ក្រុមហ៊ុន​បាន​លក់​ជូន​អតិថិជន​តាម​របៀប​បង់​រំលោះ គឺបង់​ប្រចាំ​ខែ 20$, រយៈពេល… (​អត់ដឹង?)។ ទោះ​ជា​យ៉ាង​ណា​ ផ្ទៃ​ដី​នៅ​ទីនេះ​មាន​សភាព​ធំ​​ល្វឹង​ល្វើយ​ណាស់…។

វាហាក់​ដូច​ជា​ក្រុមហ៊ុន 7NG មានអ្វីៗ​សព្វ​គ្រប់​អស់​ទៅ​ហើយ… តែអ្វី​ដែល​ខ្វះ​នោះគឺ​ «ទំនុកចិត្ត» ដែល​ត្រូវ​ផ្តល់​ជូន​​អ្នក​វិនិយោគ​ទុន ដើម្បី​ «ទាក់ទាញ» ​​ពួក​គេ​អោយ​សំរេច​ចិត្ត​ ​វេច​លុយ​យក​មក​បោះ​ទុន​រក​ស៊ី​នៅ​លើ​ទី​តាំងដី​ដ៏​ធំ​ល្វឹង​ល្វើយ​​នេះ។ ប្រសិន​បើ​ 7NG មាន​ជោគជ័យ​ក្នុង​កិច្ចការ​នេះ, នោះ​អ្នក​ដែល​ទទួល​​បាន​ផល​ប្រយោជន៍មុន​គេ គឺប្រជាពលរដ្ឋ​យើង​នៅ​ជុំវិញ​តំបន់​​នេះ​ទាំង​មូល តាម​រយៈ​ការ​បង្កើត​ការងារ និង​មុខ​របរ​​ប្រចាំ​ថ្ងៃ…៕ ​​​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s