វិចិត្រសាល

ឆ្ងល់បន្តិច​ ទាក់ទង​នឹង​សង្ឃវិន័យ…


ព្រះសង្ឃនិមន្តបិណ្ឌបាត នៅឃុំអរីយក្សត្រ

រូប​ខាងលើ​នេះ បង្ហាញ​ពី​ព្រះសង្ឃនិមន្តបិណ្ឌបាត្រ​នៅ​លើ​ផ្លូវចាក់កៅស៊ូថ្មីៗ នៅឃុំ​អរីយក្សត្រ ទល់​មុខ​ត្រើយ​​ម្ខាង​​រាជធានី​ភ្នំពេញ​យើង…។ ព្រះសង្ឃបីអង្គ​ខាងមុខ និមន្តដោយ​​ពាក់​ស្បែង​ជើង។ ឯព្រះសង្ឃ​មួយ​អង្គ​​ក្រោយ និមន្ត​ដោយ​ជើង​ទទេ។

ខ្ញុំឆ្ងល់​​សួរ​ទៅអ្នកស្រុក, អ្នកស្រុកប្រាប់ថាៈ ព្រះសង្ឃ​ដែល​កាន់​ព្រះវិន័យ​ខ្ជាប់ខ្ជួន ពេលនិមន្ត​បិណ្ឌបាត្រ គឹ​មិន​ពាក់​ទ្រនាប់​ជើង​ទេ… ឯព្រះសង្ឃ​និមន្ត​ដោយ​ពាក់​ទ្រនាប់​ជើង ប្រហែល​ជា​ខុស​វិន័យ​និមន្ត​បិណ្ឌបាត្រ​ហើយ..!!..

ដោយពិតទៅ, ថ្នល់នៅ​ទីនេះ ​ពីមុនជា​ផ្លូវដីលំ និង​មាន​ម្លប់​ឈើ​ហូរហែ​នៅ​អម​សងខាង​ផ្លូវ ហើយ​ជាទូទៅ​គឺ ខែប្រាំងដីហុយ! ខែវស្សា​បែក​ភក់!… ហេតុនេះ ព្រះ​សង្ឃ​ដែល​និមន្ត​បិណ្ឌបាត្រ​​ដោយ​ជើង​ទទេ​ គឺ​មិន​បញ្ហា​អី​ទេ​…។ តែ​ចូល​ដល់​​​​សម័យ​ផ្លូវ​នៅ​​តាម​​ភូមិ​ឋាន​ សុទ្ធ​តែ​​​ចាក់​គ្រួស  និង​អ៊ុត​កៅស៊ូ​​ ហើយ​ស្រឡះ​ល្វឹង​គ្មាន​ម្លប់​ឈើ​សោះ​បែប​នេះ បើ​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​សង្ឃ​វិន័យ​​​ពី​​បរម​បុរាណ​ទៀត ប្រហែល​ជា​យាប់​ហើយ…។

បើបែបនេះ តើក្បួនច្បាប់​ ឬ​វិន័យ​សង្ឃ​របស់​ព្រះពុទ្ធ​សាសនា ​តាំង​ពី​សម័យ​កាល​អើយ កាលនោះណា… អាចធ្វើ​វិសោធនកម្ម​ «កែសំរួល»  អោយ​មាន​ការ​ឯកភាព​គ្នា​ ទៅ​តាម​​ស្ថានភាព​រស់​នៅ​​បច្ចុប្បន្ន​បាន ឬអត់?…

ម្យ៉ាង​ទៀត ខ្ញុំ​នៅ​មាន​ចំងល់​ថាៈ ប្រសិន​បើ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត្រ​តាម​ផ្លូវ​ទាំង​កណ្តាល​ថ្ងៃ​ចែស ​ដោយ​ពាក់​ស្បែក​ជើង ជា​ការ​«ខុស» វិន័យ​សង្ឃ, ចុះ​ព្រះ​សង្ឃ​សឹង​ក្នុង​កុដិ​បើក​​ម៉ាស៊ីន​ត្រជាក់​ ឬក៏​និមន្ត​តាម​រថយន្តមាន​​បើក​ម៉ាស៊ីន​ត្រជាក់, ធ្វើ​អោយ​ត្រជាក់​សឹង​ស្លេក​មេជើង​នោះ​​​ តើជា​ការ​ «ត្រូវ» ​តាម​វិន័យ​សង្ឃ ឬយ៉ាង​ម៉េច​ដែរ?…

ឆ្ងល់លេង​ទេបាទ… ប្រសិន​បើ​​អស់លោក​ណាដឹង ឬ​តេជគុណ​ម្ចាស់​អង្គ​ណា​ដឹង សូមជួយ​ណែនាំ​ បំភ្លឺ​​ចំងល់​នេះផង​ទាន…។

សូមអរគុណ និង​អរព្រះគុណ​ទុក​ជា​មុន​…៕

ស្រុកស្រែ​

Advertisements

11 responses to “ឆ្ងល់បន្តិច​ ទាក់ទង​នឹង​សង្ឃវិន័យ…

  1. ពេល​ដើរ​ខ្ញុំ​ថា​មិន​ខុស​ទេ ក្ដៅ​ណាស់ ឲ្យ​លោក​ដើរ​ជើង​ទទេរ​ម្ដេច​កើត? តែ​ពេល​យើង​ដាក់​បាត្រ​លោក​គួរ​តែ​ដោះ​ចេញ ឬ​យើង​ជើង​ជាន់​លើ​ទ្រនាប់​បាន។ មិន​ជា​ខុស​អ្វី​ទេ ក្ដៅ​ហែង​យ៉ាង​នេះ​នោះ

    • អរគុណលោកភក្រ្ត… ខ្ញុំ​ក៏​ឯកភាព​តាម​យោបល់​លោកដែរ។ តែ​សំខាន់​ គឺទាល់តែ​គណៈសង្ឃ​ជាន់ខ្ពស់​ ចេញ​ជា​សង្ឃ​ប្រកាស ឬ​សង្ឃវិន័យ​ ដើម្បី​​ប្រកាស​ផ្សព្វ​ផ្សាយ​អោយ​ភិក្ខុ​សង្ឃ​ទូទាំង​ប្រទេស​ អនុវត្តន៍​​អោយ​​បាន​ទូលំទូលាយ និង​ឯកភាពគ្នា និង​ដើម្បី​កុំ​អោយ​ប្រជាជន​មាន​ការ​យល់​ច្រឡំ​ទៀត។

      នៅ​មុន​នេះ ខ្ញុំ​មើល​ទូរទស្សន៍ ឮ​សម្តេច​តេជោ​​មាន​ប្រសាសន៍​អំពី​ព្រះពុទ្ធ​បដិមារ​នៅ​ស្រុកយើង មាន​ព្រះភក្រ្ត និង​ទ្រង់ទ្រាយ​មិន​ដូច​គ្នា ឬ​មិន​មាន​ពុម្ព​គំរូច្បាស់​លាស់​សោះ… គឺ​ចាក់ពុម្ព ឬ​ដាប់​ឆ្លាក់​ទៅ​តាម​ថ្វី​ដៃ​ជាង​ធ្វើ​ព្រះ​​តែ​រៀងៗ​ខ្លួន។ រឿង​ព្រះ​ពុទ្ធ​បដិមាករ​នេះ ដូច​លោក​ភក្រ្ត​​ធ្លាប់​រស់​នៅ​ស្រុក​ថៃ​​ស្រាប់ ដឹង​​ហើយ… ព្រះពុទ្ធ​បដិមាក្នុង​ព្រះ​វិហារ​នៅ​ប្រទេស​ថៃ គឺ​មាន​ពុម្ព​ និង​ខ្នាត​តែ​មួយ ដែល​យើង​គ្រាន់​តែ​មើល​ភ្លាម​ដឹងថាៈ ព្រះថៃ!… ឯស្រុក​យើង​វិញ មិន​អីចឹងទេ…។ ដូច​ថ្ងៃ​មួយ​​នោះ ខ្ញុំ​បាន​ថត​រូប​​ព្រះសិអារ្យ​មេត្រី​ នៅក្នុង​ព្រះ​វិហារ​ធំ លើ​ខ្នងភ្នំ​ព្រះរាជទ្រព្យ​យក​មក​ចុះ​ផ្សាយ​នៅ​ទីនេះ… ហើយ​ព្រះពុទ្ធ​បដិមា​នោះ មើលយូរៗ​ទៅ គឺ​ស្រដៀង​នឹង​សម្តេច ជា ស៊ីម បេះបិទ… 😀

  2. ជំនាន់ហ្មឹងហើ្យ​ ឲ្យ​តែ​មាន​លោក​មន្ត​ចេញ​បិណ្ឌបាត​គ្រាន់ហើ្យ ហេហេហេ ។ បើ​លោក​ពាក់​ស្បែកជើងក៏មិន​ជា​បញ្ហា​ដែរ ព្រោះ​ផ្លូវកៅស៊ូក្ដៅ តែមាន​មតិថាបើ​ពាក់ ពាក់ផ្ទាត់បានហើ្យ កុំ​ឡើ​ងស្បែក​គោស្បែក​ក្របី ។

    • ចុះ​ព្រះសង្ឃ​មាន​ដែល​ទាមទារ​ពាក់​ស្បែកជើង​ខ្វៀរ ឬ​បាតា​ពី​កាលណា​អុងម៉ាប់?… បាន​តែ​ស្បែកជើង​ផ្ទាត់​ ឬ​ស្បែកជើង​ស៊កនោះ គឺ​អស្ចារ្យ​ហើយ… ហើយ​ដូច​លោក​ភក្រ្ត​គាត់​អោយ​យោបល់​អីចឹង… គឺ​នៅ​ពេល​មាន​គេ​ដាក់​បាត្រ ព្រះសង្ឃ​ក៏​ត្រូវ​តែ​ដោះ​ទ្រនាប់​ជើង​ចេញ ដើម្បី​សូត្រ​ធម៌ ព្រោះ​អ្នក​មក​ដាក់​បាត្រ​លោក​ ក៏​មិន​ពាក់​ទ្រនាប់​ជើង​ដែរ​​​…

  3. ព្រះ​សង្ឃគួរ​​និមន្ត​ដោយ​ពាក់​ស្បែក​ជើង​ធ្វើ​ពី​ជ័រ មិន​ត្រូវ​ពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​សត្វ​ឡើង!។

  4. បើមិនត្រូវពាក់់ស្បែកជើងធ្វើពីស្បែកសត្វហើយ ក៏មិនត្រូវឆាន់់សាច់់ដែរ!
    វិន័យព្រះសង្ឃអាចកែសំរួលបានយោងទៅតាមកាលៈទេសៈ។ដូចជានៅប្រទេស
    ត្រជាក់មានទឹកកកធ្លាក់់ ព្រះសង្ឃខ្មែរត្រូវតែពាក់់ស្បែកជើងbottes(ភាគច្រើនធ្វើពីស្បែកសត្វ) និងពាក់់អាវក្រាស់(អាវរងារ)គ្របពីលើចីពរ។

  5. សូមនំាគ្នាអានសៀវភៅអង្គការេជានរណា?និពន្ធដោយលោកយាយទៀង
    ដូចខាងក្រោមនេះ៖
    http://api.ning.com/files/Mli5pM7T5XOt6fegybHvX6sSPSN17MWzsi5yVewA6zbxFq3c-1rgqNonKfcnkpY34que8tSvGHJ4ums5qzPi0WRHm0OVAB6M/_____________________________________________________1993.pdf

  6. សូមកុំឆ្ងល់ពេក! ត្រូវចាំថា ព្រះសង្ឃដែលមិនពាក់ទ្រនាប់ជើងគឺត្រឹមត្រូវ ហើយពាក់ទ្រនាប់ជើងគឺមិនត្រឹមត្រូវ ឯពាក់ស្បែកជើងគឺត្រឹមត្រូវ ហើយទោះបីជាមិនពាក់ស្បែកជើងក៏ត្រឹមត្រូវដែរ។ ចំណែកឯ ការកែឬធ្វើនូវវិសោធនកម្មវិន័យនោះ គឺគ្មានទេ ព្រោះព្រះវិន័យពុំមានកាល:ទេស: នោះទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s