វិចិត្រសាល

ការដ្ឋានសាងសង់ផ្លូវកៅស៊ូ​ ​នៅស្រុក​ខ្សាច់កណ្តាល…


ខាងក្រោមនេះ ជាទិដ្ឋភាពសាងសង់​ផ្លូវកៅស៊ូ​នៅ​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ​ដែល​ខ្ញុំ​បាន​ថត​ពី​ក្នុង​រថយន្ត ក្នុង​ដំណើរ​ឆ្លងកាត់​របស់​ខ្ញុំ​ទៅ​កាន់​ឃុំវិហារសួគ៌…។

ចាប់​ពីឃុំស្វាយជ្រុំ របស់​ស្រុកខ្សាច់កណ្តាល​ ឡើង​ទៅ​ខាង​ជើង, ផ្លូវ​កៅស៊ូ​មួយ​ខ្សែនេះ​បាន​រត់​តាម​បណ្តោយ​មាត់​ច្រាំងនៃ​ដង​ទន្លេធំ​ត្រើយ​ខាង​កើត​ កាត់​តាម​ឃុំ​ព្រែកតាកូវ ឃុំព្រែកលួង ឃុំព្រែកអំពិល ឃុំពុកឫស្សី រួចទៅ​​ភ្ជាប់នឹង​​គល់​ស្ពាន​​ព្រែកតាមាក់​​​​ត្រើយ​ខាង​កើត​តែ​ម្តង។​ ផ្លូវនេះ​ស្ថាបនា​ដោយ​​ក្រុម​កងវិស្វកម្ម​ (ក្រសួង​ការពារ​ជាតិ?) ដែល​បច្ចុប្បន្ន​កំពុង​​តែ​​មមាញឹក​ក្នុង​ការ​សាងសង់។ ចាប់​ពី​ម្តុំ​ព្រំប្រទល់​​ក្នុង​ឃុំ​អរីយក្សត្រ​​នៃ​ស្រុក​ល្វាឯម ឡើង​ទៅ​ឃុំ​ស្វាយជ្រុំនៃ​ស្រុក​ខ្សាច់​កណ្តាល ផ្លូវ​នេះ​ចាប់​ផ្តើម​ចាក់​ក្រាល​​កៅ​​ស៊ូ​​ជា​បណ្តើរៗ​ហើយ។

ផ្លូវថ្មី​មួយខ្សែ​នេះ ខ្ញុំ​មិន​ដឹង​ថា​ជា​ផ្លូវ​ជាតិ​លេខ​ប៉ុន្មានទេ… តាម​មើល​ទៅ​ ប្រហែល​ជា​មាន​តែ​ពឹង​លោក សំបូរ អោយ​ជួយ​បង្ហើប​ប្រាប់​ទេ ទើប​​​អាច​ដឹង​បាន…៕

(ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​សាងសង់​​​ផ្លូវហាយវ៉េ​ថ្មី​មួយ​ខ្សែ​ទៀត ​ពីវត្តព្រែកលួង កាត់​ឡើង​ទៅ​វិហារសួគ៌ ដែល​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន 7NG…)

ស្រុកស្រែ

Advertisements

4 responses to “ការដ្ឋានសាងសង់ផ្លូវកៅស៊ូ​ ​នៅស្រុក​ខ្សាច់កណ្តាល…

  1. ធ្លាប់ជិះផ្លូវនេះប្រហែលជា ៣ខែមុន ២ដង ហុយស៊ុយម៉ាយហើ្យ ឡើយក្រហមតាត់​ហ្មង !

  2. អ្នក​រស់​នៅ​តាម​បណ្ដោយ​មាត់​ទន្ទេ​ហាក់​ទទួល​បាន​ផ្លូវ​ក្រាល​កៅស៊ូ​រហ័ស​ជាង​អ្នក​នៅ​តំបន់​ផ្សេង។ ជា​ចំណាប់​អារម្មណ៍​ដំបូង​យើង​គួរ​ចូល​រួម​ត្រេកអរ​ជាមួយ​ពួក​គាត់​។ តែ​បើ​​គិត​មួយ​បែប​ទៀត​ ពួក​គាត់​គួរ​តែ​ទទួល​បាន​នូវ​សមិផល​ទាំង​នេះ ហើយ​ផ្លូវ​ដែល​សង់​តាម​បណ្ដោយ​ទន្លេ​ ជា​បែប​ទំនប់​ដើម្បី​ការពារ​ទឹកជំនន់​ផង។ សំរាប់​ខ្ញុំ​តែង​តែ​រីករាយ​ពេល​ដែល​បាន​អាន​ពត៏មាន​អំពី​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន​ថ្មី រឹ​ក៏​ស្ដារ​ឡើង​វិញ។ និយាយ​ពី​លេខ​ផ្លូវ​​វិញ ខ្ញុំ​គិត​ថា​ផ្លូវ​នេះ​គឺ​លេខ ៣៨០ ដោយ​យោង​តាម​របាយ​ការ​ស្ដី​ការ​ដាក់​លេខ​ផ្លូវ​របស់​ក្រសួង​សាធារណៈការ។ ៣ គឺ​តំបន់​៣ ដែល​គិត​នៅ​ប៉ែក​ខាង​លិច​ទន្លេ​មេគង្គ (២ រវាង​ទន្លេ​មេគង្គ​ និង​ទន្លេ​សាប ហើយ​១​គឺ​ខាង​លិច​ទន្លេ​សាប​និង​ទន្លេ​មេគង្គ​ក្រោម) ៨ គឺផ្លូវ​លេខ​៨ រីឯ​ ០ គឺ​លេខ​គូ ​ដោយ​ផ្លូវ​បែក​ទៅ​ខាង​ស្ដាំដៃ​ ហើយ​នៅ​តំបូង​គេ​នៃ​ផ្លូវ​លេខ​៨។ ផ្លូវ​លេខ​៣៨០​នេះ​មាន​ប្រ​វែង​ប្រហែល​២៥ គ.ម គិត​ចាប់​ព្រែក​តាមាក់ ដល់​ពោធិធំ ​នៅ​អារីយក្សត្រ។

    • អរគុណលោកសំបូរ ណាស់… ការ​ពន្យល់​ពី​ការ​ដាក់​លេខ​ផ្លូវជាតិ​របស់​លោក​​​នេះ គឺ​ច្បាស់​ជាង​ចិន​សរសេរ​ម៉ុង​ទៅ​ទៀត… ជាពិសេស​ ខ្ញុំ​ទើប​នឹង​យល់​​ដឹងថា ផ្លូវ​ទាំង​ឡាយ​ណា​​ដែល​បែក​ចេញ​​ពី​ផ្លូវ​ជាតិ​​នៅ​ខាង​ស្តាំ​ដៃ​ជា «លេខគូ» រីឯ​នៅ​ឆ្វេង​ដៃ​វិញ គឺជា «លេខសេស» 😀

      ពិតជាអីចឹង​មែន​ហើយ… ផ្លូវកៅស៊ូលេខ ៣៨០ ពី​ព្រែក​តាមាក់ ចុះមក​ល្វាឯម​នេះ គឺជា​​សមិទ្ធិផល​សង្គម​មួយ​សំរាប់​អ្នក​ស្រុក​ក្នុង​តំបន់​នោះ​ផង និង​​ក៏​ជា​ទំនប់​​យុទ្ធសាស្រ្ត​សំរាប់​ការ​ពារ​នូវ​ទឹក​ជំនន់​ទន្លេ​មេគង្គ​ក្នុង​រដូវ​វស្សា​ផង​ដែរ។​​​

      អរគុណ​លោក​សំបូរ​ ម្តង​ទៀត…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s