វិចិត្រសាល

នៅលើកំណាត់ផ្លូវព្រែកព្នៅ-ភ្នំបាសិត ​នាពេល​បច្ចុប្បន្ន…


ខាងក្រោមនេះ ជាទិដ្ឋភាព​នៅលើកំណាត់​ផ្លូវ​ព្រែកព្នៅ-ភ្នំបាសិត នាពេល​បច្ចុប្បន្ន​ ដែល​ខ្ញុំ​បាន​ថត​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពីភូមិមួយ​នៅ​ជិត​ភ្នំបាសិត ស្រុកពញាឮ ខេត្តកណ្តាល កាល​ពី​ថ្ងៃ​ម្សិល​មិញ…។

ផ្លូវ​នេះ​កាល​ពី​មុនជា​ខ្នង​ទំនប់​មាន​សភាព​តូច​ចង្អៀត ​បើក​ឡាន​ជៀស​គ្នា​សឹង​ពុំ​រួច និងមាន​ជង្ហុក​ «សំបុកក្ងាន» ច្រើន (បើជា​ជង្ហុក​​សំបុកមាន់ គឺ​តូចៗ​ទេ​ 😀 )។ អ្វី​ដែល​សំខាន់​​នោះ​គឺ ផ្លូវនេះ​​បាន​ប្រើ​ប្រាស់​​ជា​ទំនប់ ​ស្ថិត​នៅ​​ភាគខាង​ជើង​​អាង​ស្តុកទឹក​បឹង​កប់ស្រូវ ដែល​អាច​តំកល់​ទឹក​ទុក​ប្រើ​ប្រាស់​បាន​ខួប​ប្រាំង​ ខួប​វស្សា…។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា ប្រសិន​បើ​អស់​លោក​អ្នក​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះនា​រដូវ​ប្រាំង នៅ​ម្តុំ​ទឹក​បឹង​​ល្ហល្ហេវ នឹង​ឃើញ​ថាៈ ម្ខាងគឺទឹកនៅ​កៀក​នឹង​ផ្លូវ…។ ឯម្ខាង​ទៀត​ជា​វាល​ស្រែ​ប្រាំង​​របស់​អ្នក​ស្រុក ដែល​ស្ថិត​នៅ​ខាង​ក្រោម​ទំនប់​ដ៏​ខ្ពស់​ ហើយ​ពេល​​កំពុង​បើកបរ នឹងមាន​អារម្មណ៍​ស្ញើប និង «ហ្គឺហ្គោម» គួរ​សម​ដែរ។ ដោយ​ហេតុ​នេះ ខ្ញុំ​ថា​យក​ល្អ នៅ​ត្រង់​ម្តុំ​ទំនប់​ទឹក​ដ៏​ខ្ពស់​នេះ ​គួរតែ​​ធ្វើ​​របា​រ​​​ការពារ​​នៅតាម​​បណ្តោយ​ចិញ្ចើម​ផ្លូវ​ ដើម្បី​បង្ការ​​​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​យថាហេតុ… ព្រោះ​ថា ផ្លូវស្អាត ធ្វើ​អោយ​​​​​​​​​​​​​​ចង់​បើក​លឿន នឹង​បណ្តាល​អោយ​ងាយ​គ្រោះ​ថ្នាក់…។​

ម្យ៉ាងទៀត នៅពេល​បាន​ឃើញ​​បឹង​កប់​ស្រូវនេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ទៅ​ដល់​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំណា​នោះ ដែល​ «ឆាវឆាវ» បានបញ្ជា​ទ័ព​សេះ​​ឆ្នើម​មួយកងធំ អោយ​មក​វ៉ៃ​កំទេច​ជុំរុំ​ស្បៀង​នៅ ឡុងឈិន ។ ហេតុ​ការណ៍នេះ បាន​ធ្វើ​អោយក្រុម​ខាង «លីវប៉ី»​ ​​អស់​​អង្ករ​ច្រក​ឆ្នាំង និង​​រត់​រតាត់​រតាយ​រហូត​ដល់​សព្វង៉ៃ..!!..??..​​​ 😀

ស្រុកស្រែ

Advertisements

4 responses to “នៅលើកំណាត់ផ្លូវព្រែកព្នៅ-ភ្នំបាសិត ​នាពេល​បច្ចុប្បន្ន…

  1. អរគុណស្រុកស្រែ ដែលែចករំលែកព័ត៌មាននេះ​ ប៉ុន្តែអ្វីដែលខ្ញុំជម្រាបនោះគឺខ្ញុំបានរកឃើញដោយចៃដន្យ អត្ថបទរបស់ស្រុកស្រែ ដែលបានផុសអំពីជីវប្រវត្តិពិស្តារបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ សូមសួរថា តើស្រុកស្រែដឹងទេថា សៀវភៅនោះនៅឯណាមាន។​ សូមជួយចែករំលែកប្រនេះដល់ផង។

    អរគុណ
    សុបញ្ញា

    • អរគុណលោកសុបញ្ញា ដែល​បាន​អញ្ជើញ​មក​លេង​ផ្ទះ​ខ្ញុំ និង​សូម​អធ្យាស្រ័យ​ ចំពោះ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​លោក​វិញ​ភ្លាមៗ…។

      សៀវភៅ​ប្រវត្តិ​ពិស្តារ​របស់​សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត​ នេះ ខ្ញុំ​បាន​ប្រទះ​ភ្នែក​ដោយ​ចៃដន្យ​នៅ​ផ្ទះ​អ្នក​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ (ខ្ញុំ​មិន​ប្រាកដ​ថា​ នៅ​តាម​បណ្ណាគារ​ក្នុង​ក្រុង​ភ្នំពេញ​យើង​ ​មាន​លក់​ ឬអត់​ទេ)។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បាន​រៀប​ចំ​ចង​ក្រង​​​សៀវភៅ​នេះ​​ឡើង​វិញ (ជា .pdf) ដោយ​រួម​​មាន​បន្ថែម​នូវ​រូបថត​បច្ចុប្បន្នភាព​មួយ​ចំនួន​​​ ​បញ្ចូល​ក្នុង​សៀវភៅ​នេះ​ថែម​ទៀត​ផង…។ ពេល​ហើយ​រួច​រាល់ ខ្ញុំ​នឹង​ដាក់​នៅ​ទី​នេះ​សំរាប់​ចែក​ជូន​ជា​ធម្មទាន ដូច​​ដែល​ព្រះញាតិ​របស់​​សម្តេច​ព្រះសង្ឃរាជ​ បាន​បោះពុម្ព​ចែក​ជូន​ជា​ធម្មទាន​កាល​ពី​ដំបូងៗ​ផងដែរ…។ ​

  2. ផ្ទះ​អ្នក​ស្រុក​មិន​មែន​ត្រឹម​ទយ​ទេ​បង, គឺ​ផ្លុក ផ្លុក ចឹង​ម៉ង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s