វិចិត្រសាល

ម្ហូបអាហារ​នៅរមណីយដ្ឋាន​​វត្ត​កៀនស្វាយ​ក្រៅ…


ខាងក្រោមនេះ ជាទិដ្ឋភាព​ម្ហូប​អាហារ​នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយ​ក្រៅ ដែល​ខ្ញុំ​បាន​ថត​ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពីឃុំ​​វិហារសួគ៌​វិញ កាល​ពី​ម្ងៃណោះ ដោយ​ឆ្លង​ទូកដ នៅ​ល្វាឯម-កៀនស្វាយ…។

អ្វីដែល​ប្លែក​ភ្នែក​នោះ​គឺ អ្នក​គ្រប់​គ្រង​ទីនេះបាន​សង់​​រោង​យ៉ាងខ្ពស់​ទូលាយ​​ គ្រប​ពី​លើ​​តូប​អ្នក​លក់​ម្ហូប​អាហារ​​យ៉ាង​មាន​​សណ្តាប់​ធ្នាប់​ និងប្រកប​ដោយ​​​អនាម័យល្អ ដែល​ខុស​កាល​ពី​ពេល​មុន​ឆ្ងាយ​ណាស់។​ ចំណែក​ម្ហូប​អាហារ​វិញ មើលទៅ​គឺ​ទំនង​ទាំងអស់។ ហេតុនេះ​ ខ្ញុំសង្ឃឹម​ថា នា​ឳកាស​ឈប់​សំរាក​ក្នុង​ទិវា​សិទ្ធិនារី​​ នៅពេល​ខាង​មុខ​នេះ រមណីយដ្ឋាន​វត្ត​កៀនស្វាយ​ក្រៅ ប្រាកដ​ជា​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​នាំ​ក្រុម​គ្រួសារ ​មក​ទទួល​​ទាន​​អាហារ​នៅ​ទី​នេះ​យ៉ាង​ច្រើន​កុះករ​ជា​មិន​ខាន។​​

សំរាប់​ខ្ញុំ, ក្នុងចំណោម​ម្ហូបអាហារ​ទាំងអស់ដែល​ដាក់​លក់​នៅ​ទីនេះ​ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេគឺ «អណ្តើកដុត» ។ បើ​ទោះ​ជា​ខ្ញុំ​មិន​ទទួល​ទាន​សត្វ​ព្រៃ​មួយ​នេះ​ក៏​ដោយ​ ក៏​ខ្ញុំ​ចង់​ជំរាប​ជូន​ទៅ​​អស់លោក​អ្នក​ដែល «ញៀន​ចង់» ​ម្ហូប​សត្វ​អណ្តើក សូម​អញ្ជើញ​ទៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​នេះចុះ គឺ​មិន​ខក​បំណង​ឡើយ… ​ព្រោះថា ​អ្នកលក់​បាន​ដាក់តាំង​អណ្តើក​ដុត​ទាំងថាសៗ ដោយ​គ្មាន​បារម្ភ​ខ្លាច​​អស់​លោក​សមត្ថកិច្ចណា​​ មកហាម​ឃាត់​​ពួកគាត់​​ឡើយ..!!..

ចំណែក​ឯ «អណ្តើកពាក់ស្បែកជើង» វិញ ខ្ញុំ​មិនដឹង​ថា តើម្តុំរមណីយដ្ឋាន​កៀនស្វាយ​ក្រៅ​នេះ ឬក៏​នៅ​​ហាង​បណ្តែត​ទឹក​ម្តុំ​ជ្រោយ​អំពិល ​​​មាន​នៅ​សេសសល់ទៀត​ ​ឬក៏អស់​ហើយ?​… ប្រសិន​បើ​អស់​លោក​អ្នក​ប្រុស​​ណា​​ដឹង​រឿង​នេះ​​ច្បាស់ សូម​​អាណិត​មេត្តា​ជួយ​ប្រាប់​យក​តែ​បុណ្យ​ផងទៅ ទាន​ប្រោស..!!.. 😀

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

6 responses to “ម្ហូបអាហារ​នៅរមណីយដ្ឋាន​​វត្ត​កៀនស្វាយ​ក្រៅ…

  1. ទើបតែឮទេ អណ្ដើកចេះពាក់ស្បែកជើង ហេហេហេ ប្រសព្វរកពាក្យមែនពូ :mrgreen:

  2. ខ្ញុំអាចកាត់ន័យពាក្យនេះយល់បាន តែដូចជា​មិនយល់​ថា​វា​ឡូស៊ិច​ត្រង់ណាសោះ

  3. អត់​ដាក់ វ៉ធើម៉ាក ចឹង បានន័យ​ថា​អត់​មាន​កូពីរ៉ាយ​ទេ, ខ្ចី​ប្រើ​ខ្លះ​ផង​បង! ង៉ាស់ង៉ាស់ង៉ាស់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s