វិចិត្រសាល

ប្រាសាទអង្គរវត្ត មើល​ពីច្រក​ខាង​កើត…


តើ​អស់​លោក​អ្នក​ ធ្លាប់​បាន​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​តាមច្រក​ទ្វារ​ខាង​កើត​ដែរ​ឬទេ?… ខាងក្រោមនេះ ជា​ទិដ្ឋភាព​មួយ​ចំនួននៅ​ច្រកចូល​ប្រាសាទ​ និង​រូបភាព​ប្រាសាទ​អង្គរវត្ត​​មើល​ពី​ខាង​កើត ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ​នៅ​ផ្ទះ​ស្រុក​ស្រែ​របស់​ខ្ញុំ​ នៅ​ចំថ្ងៃ «ទិវា​សិទ្ធិនារី» ឆ្នាំ២០១៣ នេះ…។

ចូល​ដល់​រដូវ​ប្រាំង​បែប​នេះ ប្រសិន​បើ​អស់​លោក​អ្នក​ដើរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​តាម​ច្រក​ធំ​ពី​ទិស​ខាង​លិច នោះ​ប្រាកដ​​ជា​​ក្តៅ​បន្តិច​ហើយ ព្រោះ​ដោយសារ​ផ្លូវឆ្ពោះ​ទៅ​កាន់​ប្រាសាទ​​ គ្មាន​ម្លប់​ឈើ​​ដើម្បី​ឈប់ជ្រក​ទេ។ តែ​បើសិន​អស់​លោក​អ្នក​ធ្វើ​ដំណើរ​ចូល​​តាម​ច្រក​ទ្វារ​ខាង​កើត​វិញ នោះ​ប្រាកដជា​​​ត្រជាក់​ដោយសារ​មាន​​ម្លប់​ឈើ​ធំៗ​ដែល​នៅ​អម​សងខាង​ផ្លូវ​សំរាប់​ជ្រក នឹង​នាំ​អោយ​​ប្លែក​ភ្នែក​ខ្លះៗ​​ជា​មិន​ខាន។ នៅ​ក្រោមដើម​ឈើ​ធំៗ​ទាំងនោះ សំបូរ​ទៅ​ដោយ​ស្លឹកឈើ​ស្ងួត ធ្វើ​អោយ​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាច​កើត​មាន​​នូវ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​​ដោយ​ចៃដន្យ​នៅ​ថ្ងៃ​ណា​មួយ​ ក្នុង​បរិវេណ​តំបន់​ប្រាសាទ​​បុរាណ​ទាំងអស់​របស់​យើង​​នេះ ប្រសិន​បើ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ…។ ​​​ ​​

ចំណុច​ចុង​ក្រោយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នោះ​គឺ ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​អ្នក​​ទេសចរណ៍​​មួយ​ក្រុម​ដែល​មក​ពី​ប្រទេស​អ៊ីស្រាអែល។ ហេតុ​ដែល​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ឮ​មគ្គុទេសក៍ទេសចរណ៍ (Guide Tour) ជា​ជន​បរទេស​ បាន​និយាយ​ភាសា​មួយ​​ប្លែក​ដែល​ខ្ញុំ​មិន​ធ្លាប់​ឮ… រហូត​ដល់​ខ្ញុំ​ដាច់​ចិត្ត​សួរ​ទៅ​មគ្គុទេសក៍​ខ្មែរ​យើង​ដែល​ដើរនាំ​មុខ​ក្រុម​ភ្ញៀវ បាន​ប្រាប់​អោយ​​ខ្ញុំ​ដឹងថាៈ ពួកគេ​មក​ពី​អ៊ីស្រាអែល និង​និយាយ​ភាសា​ហ៊ីប្រូវ (Hebrew)​…។ ខ្ញុំ​ក៏​សួរ​ទៅ​មគ្គុទេសក៍​ខ្មែរ​បន្តទៀត៖ ហេតុម៉េចក៏​អនុញ្ញាតអោយ​ជន​បរទេស​ ធ្វើ​ជា​ Guide នាំភ្ញៀវដើរ​មើល​ប្រាសាទ​​យើង​បែប​នេះ?…

មគ្គុទេសក៍​ខ្មែរ​​​​ក៏​បាន​ប្រាប់​ខ្ញុំ​ហូរហែថា៖ ច្បាប់​ស្រុកយើង​ធូររលុង​ពេក​… មាន​ក្រុមហ៊ុន​ទេសចរណ៍​​​ភាគ​ច្រើន​ ដែល​នាំ​ភ្ញៀវ​​មក​ពី​ក្រៅ​ប្រទេស​​ គឺមាន​សិទ្ធិនាំ​យក​ Guide ប្រចាំ​ក្រុមហ៊ុន​គេ​ ​​មក​ពី​នាយ​តែ​ម្តង ហើយ​ពេល​មក​ដល់​ស្រុក​ខ្មែរ និង​នាំ​ភ្ញៀវ​ដើរ​មើល​ប្រាសាទ គឺ​គ្រាន់​តែ​តំរូវ​អោយ​មាន​ Guide ខ្មែរយើង​ម្នាក់​ «ដើរ​កំដរ» ​ជា​មួយ​ក្រុម​ភ្ញៀវ​គេទៅ គឺជា​ការ​ស្រេច​…។ ក្នុង​ចំណោម​ភ្ញៀវ​មក​មើល​អង្គរ យាប់​ជាង​គេ​គឺ​ភ្ញៀវ​កូរ៉េ​ ដែល​ចូល​មកទស្សនា​កម្ពុជា​ ​តាមរយៈ​​ក្រុម​ហ៊ុន​ទេសចរណ៍​ថៃ។ ពួកគេ​បាន​នាំ​យក​ Guide កូរ៉េ​គ្នាគេ​ពី​ស្រុក​ថៃ​មក… រួច​ហើយ ពួក​គេ​ចាត់​ចែង​តាំង​ពី​កន្លែង​ស្នាក់​នៅ ស៊ីចុក មធ្យោបាយ​ធ្វើ​ដំណើរ ទិញ​វត្ថុ​អនុស្សាវរីយ៍​ជា​ដើម…។ នេះ​នៅ​មិន​ទាន់​និយាយ ពី​កំហុស​អចេតនា​ខ្លះ​​ដែល​ពួក​គេ​​​ប្រាប់​ភ្ញៀវ​ខុស ព្រម​ទាំង​​មាន​ចេតនា​និយាយ​មិន​ល្អ​ពី​យើង​ប្រាប់​ភ្ញៀវផង​ទេ..!!..​

ស្តាប់ៗទៅ​ គឺហាក់​ដូច​ជា​ Guide បរទេស ​ដែលនាំ​ភ្ញៀវ​​មក​មើល​អង្គរ​តាម​រយៈ​​ក្រុម​ហ៊ុន​​ទេសចរណ៍​ថៃ គឺពួកគេនាំ​គ្នា​ «ស៊ីសាច់»…។ ឯ Guide ខ្មែរយើង ដែល​មាន​ភារកិច្ច​​​ «ដើរកំដរ» ភ្ញៀវ​គេ​ត្រុកៗ បាន​ត្រឹម​តែ​ «ស៊ីអំបិល»… រួច​លេប​ទឹកមាត់​ក្អឹកៗ..!!..

ខាងលើ​នេះ គឺ​ជា​រឿង​ហេតុ ដែល​ខ្ញុំ​ដឹង​តែ​តាម​រយៈ​ Guide ខ្មែរ​យើង​តែ​ម្ខាង​​ប៉ុណ្ណោះ។ ឯ​ការពិត​យ៉ាង​ណា​នោះ គឺ​មាន​តែ​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​អប្សរា​ទេ ទើប​ដឹង​រឿង​​នេះ​ច្បាស់…៕

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

8 responses to “ប្រាសាទអង្គរវត្ត មើល​ពីច្រក​ខាង​កើត…

  1. ចាំបាច់សួរទេ រឿងអញ្ចឹងវាអញ្ចឹងមែនណឹង !

  2. មិនត្រូវ​ធ្វើអញ្ចឹង​ទេ តើ​យើង​នៅ​សល់​អី​ទៀតចឹង? ទៅ​ជា​ជនបរទេស​មក​ធ្វើជា​មគ្គុទេសន៍​ទៅ​វិញ។ គេ​ចេះច្រើន​ជាង​យើង​ទៀត​មែន​ទេ បាន​ជា​អជ្ញាធរយើង​អនុញ្ញាត?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s