វិចិត្រសាល

ទិដ្ឋភាពសំណង់ស្ពានអ្នកលឿង ​មើលពី​លើ​សាឡាង…


ខាងក្រោមនេះ ជាទិដ្ឋភាពនៃការ​សាងសង់​ស្ពានអ្នកលឿង មើល​ពីលើ​សាឡាង​ឆ្លង​ទន្លេ​មេគង្គ ដែល​ខ្ញុំ​បាន​ថត​កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ​នេះ…។

មើលតាម​សភាពជាក់ស្តែង តួស្ពានបានសណ្តូក​ខ្លួន​ពីច្រាំងខាងលិច​ទន្លេ ទៅ​គង​លើ​ចុងកោះមួយតូច រួច​នឹង​បន្ត​រត់​មក​រក​ច្រាំង​ខាង​កើត​នៃ​កូន​កោះ​នេះ។ រីឯស្ថានភាព​នៃ​ការ​សាងសង់​ក្នុង​ទន្លេវិញ ឃើញ​មាន​ការសង់គ្រឹះសសរនៅ​កន្លែង​​ខាងកើត​មាត់​ច្រាំងកោះ​ចំនួន​ ២សសរ និង​នៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ​មាន​ចំនួន ២សសរ ដែល​សសរ​ទាំង​អស់​នោះ បាន​ងើប​ខ្លួន​ផុត​ពី​ផ្ទៃ​ទឹក​ទន្លេ​ រួច​ជា​ស្រេច។ ចំណែកសសរមួយ ដែល​ស្ថិត​នៅ​លើ​មាត់​ច្រាំង​ខាង​កើត​ទន្លេ ក៏​បាន​ងើប​ខ្លួន​ផុតពី​ចុង​ឈើ​ផងដែរ។ ចំពោះ​តួ​ស្ពាន និង​ផ្លូវ​ដែល​តភ្ជាប់​ទៅ​រក​ផ្លូវ​ជាតិ​លេខ១ នៅ​អ្នកលឿង​ត្រើយ​ខាងកើត​វិញ ខ្ញុំ​ក៏​មិន​ដែល​បាន​ទៅ​ដល់​ទី​នោះ​ដែរ។ ប្រសិន​បើ​មាន​ពេល ខ្ញុំ​នឹង​ទៅ​លេង​អ្នក​លឿង​ម្តង​ទៀត ដើម្បីថតយក​បច្ចុប្បន្នភាព​នៃ​ការ​សាងសង់​ស្ពាន​អ្នកលឿង មក​ចុះ​ផ្សាយ​ទុក​ជា​ឯកសារ​នៅ​ផ្ទះ​​ស្រុកស្រែ​ខ្ញុំ​នេះ…។​

តាម​គំរោង សំណង់​ស្ពានអ្នកលឿង​​​មានប្រវែង ២.២២០ម៉ែត្រ (ប្រវែង​តួស្ពាន?) ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ខែមីនា ឆ្នាំ២០១៥ ខាង​មុខ។ ស្ពានដ៏វែង​មួយ​នេះ នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​​ចំនួន ១៣២លានដុល្លារ​សហរដ្ឋ​អាមេរិក​​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋាភិបាល​​​ប្រទេស​ជប៉ុន។ មើលទៅរាងរៅ​ស្ពានអ្នក​លឿង​​ឆ្លងកាត់​ទន្លេ​មេគង្គ​របស់​យើង គឺ​មាន​រូបរាង​ស្រដៀង​នឹងស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ​ ​​នៅ​ទីក្រុង​កឹងធើ (Cần Thơ)  របស់​ប្រទេស​វៀតណាម​ដែរ​ ទាស់​តែ​ស្ពាន​យើងមាន​ប្រវែង​ខ្លីជាង​ស្ពាន​កឹងធើ​បន្តិច (ស្ពានអ្នកលឿង ២.២២០ម, ស្ពានកឹងធើ ២.៧៥០ម)… ហើយ​ការ​ចំណាយ​សាងសង់​ ​ទាំង​ស្ពាន​អ្នកលឿង និង​ទាំង​ស្ពានកឹងធើ គឺ​ជា​ជំនួយ​របស់​រាជ​រដ្ឋាភិបាល​ប្រទេស​​ជប៉ុន​ដូច​គ្នា…៕

ស្រុកស្រែ

Advertisements

3 responses to “ទិដ្ឋភាពសំណង់ស្ពានអ្នកលឿង ​មើលពី​លើ​សាឡាង…

  1. ចាំស្ពានសង់​ហើយ​ចាំទៅស្រុក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s