វិចិត្រសាល

រថយន្តដឹក Container នៅស្រុកយើង…


ខាងក្រោមនេះ ជារូបភាព​យានយន្ត​កំពុង​ដឹក​ជញ្ជូន Container នៅ​តាម​ដង​​​ផ្លូវ​ជាតិ​ និង​ក្នុង​ទីក្រុង​ ដែល​មើល​ទៅ​គួរ​អោយ​ «ញាក់​សាច់»…។ ពេល​ឃើញ​រូបភាព​​បែប​នេះ ខ្ញុំ​ចេះ​តែ​គិត​ថា ការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ស្រុក​យើង មិន​ដឹង​ជា​សរសេរ​នឹង​អក្សរ​អី​អោយ​ត្រូវ​ទេ..!!..

អស់​លោក​អ្នក​ក៏​អាច​យល់​ដឹង​បាន​ដែរ​ថា យានយន្ត​សំរាប់​ដឹក​សំភារៈ ទំនិញ​ គឺផ្សេង… រីឯ​យានយន្ត​សំរាប់​ដឹក​​ជញ្ជូន​ Container គឺផ្សឹង… ព្រោះ​ថា យានយន្ត​សំរាប់​ដឹក​ Container គឺ​វា​មាន​មុខងារ (Function)​ សំរាប់​តែ​ដឹក​ Container តែ​ប៉ុណ្ណោះ… ហើយ​បើ​យក​ទៅ​ដឹក​ស៊ីម៉ង់ត៍ ដឹក​ដុំឥដ្ឋ ប្រាកដ​ជា​ដឹក​មិន​កើត​ទេ។ ផ្ទុយ​ទៅ​វិញ យានយន្ត​​មាន​ទ្រុង​ទាបៗ សំរាប់​ដឹក​សំភារៈ ទំនិញ គឺ​មិន​​អាច​យក​ទៅ​​​ដាក់ Container ដឹក​ជញ្ជូន​នៅ​លើ​ដង​ផ្លូវ​បាន​ឡើយ ព្រោះ​ថា វា​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​​ដំណើរ​​នៅ​ក្បែរ​ទន្ទឹម​វា​ណាស់ ដោយ​សារ​តែ​វា​ងាយ​នឹង​គ្រលែង​ Container ចេញ​ពី​ទ្រុង​​របស់​វា។

ដោយហេតុនេះហើយ បាន​ជា​ឆ្នាំណានោះ ខ្ញុំ​ចាំ​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍មួយ​​ (ដូចជា​នៅ​តាមបណ្តោយ​​ផ្លូវ​ហាណូយ) បណ្តាល​មកពី​ Container បាន​លោត​ចេញ​ពី​ទ្រុង​ឡាន ទៅ​សង្កត់​លើ​ស្រ្តី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ពី​ក្រោយ​កូន​ប្រុស​ម្នាក់… គឺសង្កត់​ជាប់​ពាក់កណ្តាល​ខ្លួន។ ទំរាំតែ​រក​ឡាន​ស្ទូច មក​ស្ទូច​ Container ចេញបាន ​ស្រ្តី​ដ៏​អភ័ព្វ​ម្នាក់​នេះ បាន​ដាច់​ខ្យល់​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ នៅពី​ក្រោម​ Container ​យ៉ាង​អណោច​អធម​បំផុត។

​កាល​ពី​ពេល​ថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍​ដ៏​តក់​ស្លុត​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ៤ ភ្នំពេញ​- កំពង់សោម ក៏​បណ្តាល​មក​ពីយានយន្ត​ដឹក Container ដែរ…។ តាម​ការ​មើល​ឃើញ​ជាក់​ស្តែង មាន​​យានយន្ត​​​​ដឹក​ជញ្ជូន​ភាគ​ច្រើន បាន​​ឈាន​ដល់​វ័យ​ «អេតចាយ» ​មែន​ទែន​ហើយ… ធ្វើ​អោយ​ប្រព័ន្ធ​ហ្វ្រាំង ​ចង្កូត គឺ​ងាយ​នឹង​​ជួប​នូវ​បញ្ហា​ក្នុង​​ពេល​កំពុង​បើក​បរ​ណាស់។

នៅ​មាន​កត្តា​មនុស្ស​ទៀត… អ្នក​បើក​បរ​យានយន្ត​ធំៗ​ខ្លះ ​បើកបរ​លឿនៗ ដូច​ពួក​អា​ផ្តាច់​ព្រលឹង… គឺ​បើក​​លើស​ល្បឿន​ដែល​ច្បាប់​បាន​កំណត់។ រីឯ​អ្នក​បើក​បរ​យានយន្ត​ធុន​តូច​​​ភាគ​​ច្រើន ​គឺ​ព្រហើន គ្មាន​ស្គាល់​ងាប់… គ្មាន​គោរព​ច្បាប់​ទំលាប់​… ដែល​​ជួន​កាល​ បើក​បរ​ទាំង​ស្រវឹង​បើក​ភ្នែក​មិន​រួច​​​ថែម​ទៀត​ផង…៕

ស្រុកស្រែ

Advertisements

2 responses to “រថយន្តដឹក Container នៅស្រុកយើង…

  1. គ្រោះថ្នាក់ខ្លាំងណាស់ សូម្បីថ្ងៃមុនដែលពូបង្ហាញពីរ៉ឺម៉កដឹកមនុស្សក៏នាំឱ្យ មានគ្រោះថ្នាក់មិនតិចជាងយានបែបទាំងនេះប៉ុន្មានដែរ។

  2. សព្វថ្ងៃចំនួនអ្នកស្លាប់ដោយចរាចរណ៍ក្នុងពិភពលោកមានចំនួនជាងមួយលាន
    នាក់និងអ្នករងរបួសចំនួនជាង៥០លាននាក់ក្នុងមួយឆ្នំាៗ ក្នុងពិភពលោក
    ដែលមានរថយន្តចំនួនជាងមួយពាន់លានគ្រឿង។ក្នុងឆ្នំា២០៥០ ចំនួនរថយន្ត
    ក្នុងពិភពលោកនឹងកើនដលើទៅពីរពាន់លានគ្រឿង ហើយពេលនោះចំនួនអ្នក
    ស្លាប់និងរបួសក៏នឹងកើនឡើងដែរ។រីឯចំនួនរថយន្តផលិតថ្មីក្នុងមួយឆ្នំាៗមានចំនួន
    ៥០លានគ្រឿង។ក្រុមហ៊ុនGM របស់អាមេរិកផលិតរថយន្តច្រើនជាងគេ
    ក្នុងមួយឆ្នំាៗ(ប្រមាណ៦លានគ្រឿង?)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s