វិចិត្រសាល

សៀវភៅប្រវត្តិពិស្តារសម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត


នេះជាតំណភ្ជាប់សៀវភៅ​ ព្រះរាជ​ប្រវត្តិពិស្តារ និងកាព្យ​លោកធម៌ ​​របស់​សម្តេច​ព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ) និពន្ធ​ដោយ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម ​ដែលខ្ញុំ​បាន​ចងក្រងជាថ្មី​ឡើង​វិញមាន ៨៨ទំព័រ ជាឯកសារ .pdf size 18.3MB… ហើយអ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង វាចា​អ្នករៀបរៀង​ឡើងវិញ នៅពីរទំព័រ​ដំបូងរបស់​សៀវភៅនេះ…។

អ្វី​ដែល​អស់លោក​អ្នក​បាន​ Download យក​ទៅ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូម​ពរ​​របស់​មិត្ត​អ្នក​អាន​ជា​ទី​គោរព​របស់​ខ្ញុំ ដែល​បាន​ស្នើ​ខ្ញុំ​អោយ​ធ្វើ​នូវ​កិច្ចការ​នេះ… គឺបន្ទាប់​ពី​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ នូវអត្ថបទ​ដកស្រង់​ទាំង​ស្រុង​ពី​ក្នុង​សៀវភៅ ព្រះរាជ​ប្រវត្តិពិស្តារ និងកាព្យ​លោកធម៌ ​​របស់​សម្តេច​ព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ) ​និពន្ធ​ដោយ​លោក​សាស្រ្តាចារ្យ ឈឹម ស៊ុម នៅ​ទីនេះ​​រួច​មក។

កិច្ចការដែល​អស់​លោក​អ្នក​តំរូវ​អោយ​ខ្ញុំ​ធ្វើ​​នេះ គឺហាក់​ដូច​ជា​អូស​បន្លាយ​ពេល​បន្តិច ដោយសារ​ខ្ញុំ​គិត​​ទៅ​ដល់​ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​បញ្ញា ទើបធ្វើ​អោយ​ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត ព្រោះ​ខ្ញុំ​មិន​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សៀវភៅ​ដើម​ ដើម្បី​មាន​សិទ្ធិ​យក​មក​ចុះ​ផ្សាយ​ផង​ទេ។ ពេល​គិត​ដល់​ចំណុច​នេះ ខ្ញុំ​ក៏​ជួប​នូវ​ការ​លំបាក​ផង​ដែរ​ថាៈ តើ​ខ្ញុំ​គួរ​ទាក់ទងម្ចាស់​​សៀវភៅដើម ដែល​ជា​ព្រះញាតិ​របស់​សម្តេច​ព្រះ​សង្ឃរាជ​ជាអម្ចាស់​​​​ ​​​​តាមមធ្យោបាយ​ណា?… [អត់ដឹង..!!..] តើ​ខ្ញុំ​គួរ​តែ​​ចងក្រង​ជា​សៀវភៅ​​នេះឡើង​វិញ (Updated) សំរាប់​ផ្សព្វផ្សាយ​បន្ត​ទៀត នៅ​ទី​នេះ ឬក៏អត់?… [អត់ហ៊ាន..!!..]

តែ​មាន​ចំណុច​មួយ​ដែល​ជំរុញ​ចិត្ត​ខ្ញុំ​អោយ​ធ្វើ​រឿង​នេះ… នោះ​គឺកិច្ច​ការ​​​ជួយ​ផ្សព្វផ្សាយ​បន្ត​​ដើម្បី​ចែក​ជូន​ជា «ធម្មទាន» តាម​រយៈ​គេហទំព័រ​សម័យ​ទំនើប ​ដើម្បី​ធ្វើ​អោយ​ដូចទៅ​នឹង​​​អ្វី​ដែល​សៀវភៅ​នេះ​បាន​ចាប់​កំណើត​ឡើង​ពី​ដំបូងៗ​ផងដែរ… នោះ​​គឺ​ការបោះពុម្ព​​សៀវភៅ​នេះកាល​ពី ៤៣ឆ្នាំ​មុន ដើម្បី​ចែក​ជូន​​ជា​ធម្មទាន​ក្នុង​ព្រះ​រាជ​ពិធី​​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជា​អម្ចាស់ ដោយ​មិន​មាន​ការ​លក់​ដូរ​យក​កំរៃអ្វីឡើយ…។

ដោយហេតុនេះ, គឺ​នៅ​ក្រោយ​ពេល​ដែល​ខ្ញុំ​រៀបចំដាក់​​សៀវភៅ​នេះ​ នៅទីនេះ, ខ្ញុំ​សង្ឃឹម​ថា មិត្តអ្នក​អាន​ជាទី​គោរព​របស់​ខ្ញុំ នឹង​ធ្វើការ​ផ្សព្វ​ផ្សាយ​បន្ត​ទៀត​ដោយ​មិន​គិត​ថ្លៃ​ឡើយ…។ ផ្ទុយ​ទៅវិញ ប្រសិន​បើមាន​​អស់​លោក​អ្នកណា​​ ដែល​មាន​ប្រមាត់​តូចៗ… ​គិតចង់​យក​សៀវភៅនេះទៅ​បោះពុម្ព​លក់​នៅ​លើ​ទីផ្សារ​សេរី​ ក៏គួរ​តែ​គិត​មុខ​គិត​ក្រោយ​ខ្លះ​ផង… កុំអោយ​ខូច​ពូជ..!!..??.. 😀

ស្រុកស្រែ

Advertisements

19 responses to “សៀវភៅប្រវត្តិពិស្តារសម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

  1. ព្រះញាតិរបស់សម្តេចព្រះសង្ឃរាជក៏មុខជាមានគោលបំណងតែមួយ គឺចែកជូនជាធម្មទានដោយការចំណាយផ្ទាល់ខ្លួន។ សុំកុំឱ្យតែយើងយក មកកាឡៃជាម្ចាស់របស់ទេតើ។
    ខ្ញុំសុំពូមុនគេ យកទៅកូពីចែកជូនសហគមន៍ខ្ញុំនៅសៀមរាប និង ពោធិ៍សាត់ ព្រោះពេលជម្រាបជូនដំណឹងនេះកាលពីពីរខែមុនឃើញថា មានការចាប់ អារម្មណ៍ខ្លាំងណាស់។

    អ្វីដែលលោកពូបានលះបង់ដើម្បីចេញជារូបរាងសៀវភៅនេះមានតម្លៃ ខ្លាំងណាស់ ហើយខ្ញុំមិនដឹងជានិយាយថាម៉េចឱ្យស័ក្តិសមទេ។

    អរគុណលោកពូ មួយលានដង។

  2. អរគុណណាស់ !​លោកអ៊ំស្រុកស្រែ ‌ដែលបានចុះផ្សាយ​ព្រះរាជ​ប្រវត្តិ​ពិស្តារ​របស់​សម្តេច​ព្រះ​សង្ឃរាជ ជូន ណាត ជោតញាណោ នេះឡើង​វិញ​ម្តង​ទៀត ជាទម្រង់ ភីឌីអែហ្វ និង មាន​ក្រប​ស្រួល​បួល​ផង។ កាលពី​បាន​មើល​ការ​ចុះផ្សាយ​របស់​លោកអ៊ំ​លើក​មុន ខ្ញុំមាន​បីតិ​យ៉ាង​ខ្លាំង និង​បាន​ដើររក​ទិញ​សៀវភៅ​ច្បាប់​ដើម​នៅ​បណ្ណាគារ​ត្រៃរ័តន៍ផង, បណ្ណាគារ​នៅ​វត្ត​ឧណ្ណាលោម​ផង និង​បណ្ណាគារ​នៅក្បែរ​ពុទ្ធ​សាសន​បណ្ឌិត​ផង នៅ​តែ​រក​ទិញ​មិន​បាន។ ក្រោយ​ពីនោះ ខ្ញុំបាន​សម្រច​ចិត្ត​ថា នឹង​បោះពុម្ព (Print) អត្ថបទ​របស់​លោកអ៊ំ​ក្នុង​ទម្រង់ A4 បាន​ពីរច្បាប់ ដោយ​មួយ​ច្បាប់​រក្សា​ទុក​​នៅ​ផ្ទះ និង​មួយ​ច្បាប់​ទៀត​រក្សា​ទុក​នៅ​កន្លែង​ធ្វើការ ដើម្បី​ងាយ​ស្រួល​រកអាន នៅ​ពេល​ទំនេរ (ជម្រាប​ត្រង់​ទៅ​ចុះ គ្រាន់​តែ​បាន​ជួប​អត្ថបទ​នោះ​ភ្លាម នៅ​ថ្ងៃទី ៣ មីនា ឆ្នាំ ២០១៣ ខ្ញុំក៏​បាន​អាន​ចប់​ក្នុង​ថ្ងៃ​នោះ​ភ្លាម ដោយ​បីតិ​ក្រៃលែង)។ ខ្ញុំថែម​ទាំង​បាន​សរសេរ​នូវ អារម្ភបទ ទុកជា​ការ​ស្នើ​សុំ​សេចក្តី​អនុញ្ញាតិ​ជាចំហ ចំពោះ​ការ​សុំ​ព្រីន​នោះ​ទៀត​ផង គ្រាន់​តែ​នៅ​មិន​ទាន់​បាន​ព្រីន​ចេញ​ប៉ុណ្ណោះ ព្រោះ​ទុក​ពេល​ស្វែង​រក​សៀវភៅ​ដើម​ថែម​​ទៀត ក្រែង​មាន​សំណាង​រក​បាន។

    ឥឡូវ​នេះ ​សូមអរគុណ​លោកអ៊ំ​ស្រុកស្រែ ម្តងទៀត​ហើយ​​ដែល​បាន​ចុះផ្សាយ​លើក​​នេះ​ទៀត ។ ខ្ញុំក៏​ដូច លី កល្យាណ ដែរ សុំ​អនុញ្ញាត​ព្រីន និង​ថត​ចម្លង​ចំនួន ៣ ច្បាប់ (១ ទុក​នៅ​កន្លែង​ធ្វើការ, ១​ ទុក​នៅផ្ទះ និង​ ១ ទៀត​ផ្ញើជូន​លោក​ឪពុក​របស់ខ្ញុំ ដែល​រស់​នៅឯ​ស្រុកស្រែ ក្នុង​ខេត្ត​កំពង់ចាម) ព្រម​ទាំង​សុំផ្ញើ​អត្ថបទ​ជា ភីឌីអែហ្វ នេះ​ជូន​បណ្តា​មិត្ត​ភក្តិ​របស់​ខ្ញុំ ដើម្បី​គ្រាន់​ពួក​គាត់​បាន​អាន និង ស្វែង​យល់​ជា​មួយផង នូវ​ព្រះរាជ​ប្រវត្តិ​ពិស្តារ ដ៏មាន​សារៈ​សំខាន់ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជោតញ្ញាណោ នេះ។

    សូមលោក​អ៊ំស្រុកស្រែ មេត្តា​ទទួល​នូវគារកិច្ច​ដ៏​ជ្រាលជ្រៅអំពីខ្ញុំ សុបញ្ញា (ភ្នំពេញ​ថ្ងៃអាទិត្យ​ទី ២៤ ខែមីនា ឆ្នាំ ២០១៣)។

    • អរគុណសុបញ្ញាខ្លាំងណាស់… តាមសប្បាយ​ចុះ…

      សុំតែមួយទេ… គឺកុំហៅខ្ញុំ «អ៊ុំ» អី… ចាស់ខ្លាំងណាស់… ហៅត្រឹម «ពូ» បាន​ហើយ ព្រោះ​អត់ទាន់​ចង់​ចាស់​… 😀

  3. សូមអរគុណលោកពូ,
    ហើយអធ្យាស្រ័យផងចុះ បានជាខ្ញុំហៅថា «លោកអ៊ំ» យ៉ាងដូច្នោះព្រោះ ខ្ញុំមើលតាមទឹកដៃ និង សញ្ចេតនានៅក្នុងសំណេររបស់លោកពូ និង​ សំនួនពាក្យពេចន៍ដែលបានប្រើនៅក្នុងអត្ថបទរបស់​លោកពូ ប៉ុណ្ណោះ។ មើលទៅគឺចាស់ទុំល្អណាស់។ តែយ៉ាងណាៗ សូមលោកពូ​មេត្តាសណ្តោសចំពោះភាពឆ្គាំឆ្គងនេះផងចុះ, ចា…។

  4. សុំថែមបន្តិច លោកពូ … ម្យ៉ាងទៀតខ្ញុំចូល​ចិត្ត​ចាស់ៗ (ចង់ចាស់) ព្រោះ​ឥឡូវ​សម្បូណ​ទំនើង​ច្រើន​ពេក ជាពិសេស ក្នុង​ចំណោម​ក្មេងៗ។ នៅមាន​សង្ឃឹម​តែ​ចាស់ៗ គ្រាន់​ជួយ​ដាស់​តឿន​តម្រែ​តម្រង់​ផ្លូវ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​​ជា​ទូទៅ នៅក្នុង​សង្គម​ខ្មែរ​យើង។

  5. គួរឲ្យចង់អស់សំណើចដែរ គ្រាន់កែលម្អែអារម្មណ៍អផ្សុក ដល់ឭពូៗញ៉ោះគ្នាដូច្នេះ ទោះជាយ៉ាងណា សូមអរគុណ ការទូន្មានរបស់លោកពូស្រុកស្រែ។ ខ្ញុំសង្ឃឹមថា​នឹងទទួលបានចំណេះដឹង និង តំបូន្មាន ល្អៗ និង ថ្មីៗថែមទៀត អំពីរៀមច្បង ដូចជា លោកពូៗ ជាដើម។
    អរគុណ, ចា។

  6. សូមអរគុណដែលបានចែករំលែក​​​ សូមជូនកុសលអោយច្រើន។​​​ ខ្ញំុនឹងថតចំឡងចែកចាស់ៗ

  7. ជម្រាបសួរលោកពូ
    ខ្ញុំជាម្នាក់​ដែល​តែងតែ​ចូល​មកអាន​អត្ថបទ​ពូ​ជារឿយៗ។ ខ្ញុំ​ចូលចិត្ត​អត្ថបទ​ពូ​ណាស់ ព្រោះ​ពេញ​ដោយ​អត្ថប្រយោជន៍ តែ​ក៏​មិនដែល​បាន​មាន​មតិ​យោបល់​អីដែរ គឺ​គ្រាន់តែ​ជាអ្នកអាន​ដ៏​ស្ងាត់ស្ងៀម​ម្នាក់ ហិហិ 🙂 ហើយ​ខ្ញុំ​មកលើកនេះគឺ​មក​សុំ​ការអនុញ្ញាត​ពីពូ​ដើម្បីទាញ​យក​ឯកសារ​ខាងលើ​មក​ប្រើប្រាស់​ផ្ទាល់ខ្លួន ជាការសិក្សា​ស្រាវជ្រាវ និង​ចែកដល់​មិត្រភក្តិ​មួយ​ចំនួន​​ផងដែរ។ ​សង្ឃឹមថា​ពូ​នឹងអនុញ្ញាត 🙂
    បើមានសេចក្ដីគួរពុំគួរ សូម​លោកពូ​អធ្យាស្រ័យ។

    ជាចុងក្រោយ ខ្ញុំ​សូម​ជូនពរ​លោកពូ និងភរិយា ព្រមទាំង​ក្រុមគ្រួសារ​មានសុខភាព​ល្អ មានសុភមង្គល ទទួលបានជោគជ័យ​ក្នុងការងារ និង​ក្នុងជីវិត។

    • បាទ, ជំរាបសួរ និង​អរគុណ​ចាបតូច​ ខ្លាំងណាស់…

      តាម​សប្បាយ​ចុះ​ណា៎… ខ្ញុំ​ចុះ​ផ្សាយ​សៀវភៅ​នេះ​ឡើង​វិញ​នៅទីនេះ ​គឺ​ក្នុង​បំណង​អោយ​មិត្ត​អ្នកអាន​ជា​ទីគោរព​របស់​ខ្ញុំទាំងអស់ ដែល​ក្នុង​នោះ​ មាន​ចាបតូច​មួយ​ផងដែរ ដើម្បី​អោយ​ជួយ​ផ្សព្វ​ផ្សាយ​បន្ត ទៅ​តាម​បំណង​​ម្ចាស់​សៀវភៅ​ដើម ដែល​ជា​ព្រះញាតិ​របស់​សម្តេច​ព្រះសង្ឃរាជ​ ជាអម្ចាស់…

      ដូចគ្នា… ជូនពរ​ចាបតូច និង​ក្រុមគ្រួសារ​​ សូម​អោយ​មាន​ជោគជ័យទាំង​​ការងារ និង​ជីវិត…។ សូម​ផ្ញើជូន​ចាបតូច នូវស្នាម​ញញឹម​​ប្រកប​ដោយ​ភាព​​រីករាយ​ និង​ស្និទ្ធស្នាល​បំផុត អំពី​ខ្ញុំ​ «ឆុកឈែ!»… :-D​

      • អរគុណណាស់លោកពូ​សម្រាប់​ការអនុញ្ញាត 🙂 ហើយ​ក៏​រឹតតែ​អរគុណ​ដល់​ស្នាមញញឹម​ដ៏​ស្រស់ស្អាត និងរីករាយ​របស់​ពូឆុកឈែ ចំពោះ​ចាបតូច​ខ្ញុំ 😀 ចាបតូច​ពិតជា​ត្រេកអរ​ណាស់​សម្រាប់​ការស្វាគមន៍​ដ៏​​​​រាក់ទាក់​នេះ ព្រោះ​ថា​ស្រុកស្រែ​ជាទី​ដែល​ចាបតូច​ៗ​ចូលចិត្ត​ទៅលេង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s